Thursday, November 27, 2014

គន្លិះនៃការ Clone នៅក្នុងកម្មវិធីកាត់ត

នៅក្នុងបច្ចេកទេសកាត់ត អ្នកកាត់ត (Editor) នីមួយៗតែងតែមាននូវបច្ចេកទេសកាត់ត ផ្សេងៗទៅតាមការឆ្នៃប្រឌិតរបស់ខ្លួនដើម្បីបង្កើតនូវភាពទាក់ទាញ ដែលក្នុងនោះមានដូចជា ការ Key Background Mask នឹងបច្ចេកទេសជាច្រើនទៀត យ៉ាងណាមិញ

Thursday, March 20, 2014

អំពីកម្មវីធី Adobe After Effect

កម្មវីធី Adobe After Effect គឺជា ទំរង់ផលិតផលមួយដែលផលិត ឡើងដោយក្រុមហ៊ុន Adobe ដែលគេ និយមប្រើនៅតាម ស្ថានី័យ ទូរទស្សន៍ និង តាមផលិតកម្មនានា ដែលគេនិយម ប្រើវា ដើម្បីរចនា​ Background អោយមានចលនា​រស់រវើក បង្កើតស្ពតពាណិជ្ជកម្ម និង លេងEffectនៅក្នុង​ខ្សែភាពយន្ដ។​ កម្មវិធីនេះគេនិយមប្រើនៅអ៊ឺរ៉ុប​ និងនៅអាស៊ី ជាពិសេសគឺ ប្រទេសកម្ពុជាយើងតែម្ដង។ជាមួយនិងកម្មវិធីនេះគេអាចធ្វើវា បានច្រើនយ៉ាងទៅតាមសម្ថតភាពនៃការប្រើប្រាស់របស់ យើង ផងដែរ។
     ជាក់ស្ដែងកម្មវិធី Adobe After Effect វាមានភាពទាក់ទាញ ប្រើបានច្រើនបែបច្រើនយ៉ាងអាស្រ័យដោយមានកម្មវិធីជំនួយ ដូចជា Maya cool 3D ជាដើម។

Monday, March 17, 2014

តើអ្នកណាជាអ្នកផ្លាស់ប្ដូរប្រវិត្តសាស្រ្ដមនុស្ស?

យើងដឹងហើយថាពីមួយជំនាន់ទៅមួយជំនាន់ មនុស្សនៅលើសកលលោក តែងតែមានការផ្លាស់ប្ដូរ នូវផ្នត់គំនិត ក៏ដូចជាឥរិយាបទទៅនិងមជ្ឈដា្ធនជុំវិញខ្លួន ហើយកត្តាទាំងនេះ មានចំនុចចាប់ផ្ដើម មកពី ស្រ្ដី។ហេតុអ្វីបានជាគេហ៊ាននិយាយដូចនេះ?
បើយើងវិភាគអោយបានដិតដល់យើងសង្កេតឃើញថា សង្គមអាចកើតឡើងពីមនុស្ស ហើយមនុស្សនោះទៀតសោត មុននិងគេបានក្លាយជាមនុស្សពេញលក្ខណៈគេត្រូវការ ឆ្លងកាត់ នូវភាពជាកុមារ ដែលក្នុងវ័យនេះ ចំពោះគេម្ដាយគឺជាអ្វីៗគ្រប់បែបយ៉ាងរបស់គេ   ព្រោះមានតែ ម្ដាយទេដែលបាននៅជិតស្និទជាមួយនិងគេជាងគេ  ហេតុនេះហើយអ្វី ដែលម្ដាយនិយាយគឺជា អ្វីដែលមានប្រសិទ្ធភាពណាស់ចំពោះក្មេង ។

Sunday, March 9, 2014

ការប្រែប្រួលរបស់វ័យជំទង់

ពាក្យជំទង់ចង់សំដៅទៅលើមនុស្សដែលមានវ័យចាប់ពី ១១ ឆ្នាំទៅ ១៥ ឆ្នាំ ហើយនៅចន្លោះវ័យនេះ រូបរាងកាយ ក៏ដូចជាអារម្មណ៍របស់គេ មានការ ប្រែប្រួល ទៅយ៉ាង ឆាប់រហ័ស ដូចជាការបែក សម្លេង  ឡើងមុន ...រីឯ ខាងផ្លូវ អារម្មណ័ ក្នុងកំឡុងពេលនេះ ជំទង់ តែងមានអារម្មណ៍ចង់ ក្លាយជាមនុស្សពេញវ័យ ដែលមានភាពឯករាជ្យ ហើយចង់ បង្ហាញទៅកាន់ អ្នកដទៃថា គេអាចជាម្ចាស់ការលើខ្លួនឯង បានហើយ តែ ចង់រស់នៅក្នុង លក្ខណៈជាក្មេង។ហើយ ដោយសារតែការប្រែប្រួលនេះហើយ​ ទើបធ្វើអោយពេលខ្លះ គេក្លាយទៅជារឹងរូសមានៈ ។
 នៅពេលនោះជាពេលដែលគេចាប់ផ្ដើមប្រៀបធៀបរាងកាយរបស់ខ្លួនឯងជាមួយនិងអ្នកដទៃ ហើយវាក៏ជាពេលដ៏សំខាន់ដែលឪពុកម្ដាយត្រូវធ្វើជាម៉ូដែលដ៏ល្អសម្រាប់កូន។

Friday, March 7, 2014

តើអ្វីទៅជាអនុសប្បជញ្ញៈ?


អនុសប្បជញ្ញៈគឺជាផ្នែកមួយនៃការចងចាំរបស់មនុស្សដែលបានស្ថិតនៅស្រទាប់បាតនៃខួរក្បាល ដែលវាមានលក្ខណៈស្រពេចស្រពិល តែយើងអាចដឹងថាវាបានកើតឡើងចំពោះយើង នៅពេលដែលយើងបានជួបនិងព្រិត្តិការណ៍នោះម្ដងទៀត។

Tuesday, March 4, 2014

តើអ្វីទៅជាកម្មវីធី Sony Vegas?

កម្មវីធី Sony Vegas គឺជាស៊េរីកម្មវីធី Multimedia មួយរបស់ក្រុុមហ៊ុន Sony Media Software។ កម្មវិធីនេះ បង្កើតឡើេងក្នុងគោលបំណងជួយសំរួល ដល់អ្នកមានបំណងកាត់ត និងបង្កើត Audio និងVideo បង្កើតជារូបភាព ជាCD  តម្លើងចម្រៀងKaraoke បង្កើតឈុតVideo ខ្លីៗ​ បន្ថែម​ Video effect, Video transition ថតយករូបភាពវីដេអូ ចេញពីCamera (DV) capture DVD នាំឯកសារចេញជាប្រភេទ DVD ព្រមទាំងឯកសារផ្សេងៗជាច្រើនទៀត។

អំពីកម្មវិធី Wamp Server


កម្មវិធី Wamp server គឺជាកម្មវីធី សម្រាប់ធ្វើ គេហៈទំព័រ ដែលអាចដំណើរការបាននៅលើ កុំព្យូទ័រ ហើយថាជាកម្មវិធី ដែលគ្រប់គ្រងទៅលើ Database  My SQL នៅលើកុំព្យទ័រផ្ទាល់។

អ្វីទៅជាអនុសប្បជញ្ញៈ?(what is subconscious?)

អនុសប្បជញ្ញៈគឺជាផ្នែកមួយនៃការចងចាំរបស់មនុស្សដែលបានស្ថិតនៅស្រទាប់បាតនៃខួរក្បាល ដែលវាមានលក្ខណៈស្រពេចស្រពិល តែយើងអាចដឹងថាវាបានកើតឡើងចំពោះយើង នៅពេលដែលយើងបានជួបនិងព្រិត្តិការណ៍នោះម្ដងទៀត។

អនុសប្បជញ្ញៈ ពិតជាមានឥទ្ធិពលណាស់ចំពោះការរស់នៅរបស់មនុស្សទោះបីជាវាស្ថិតនៅក្នុុងការ ស្រពេចស្រពិលក៏ដោេយ តែយើងក៏អាចយកវាមកវិញបានដែរទោះបីជាមិនបានទាំងស្រុងតែវាក៏ បានខ្លះដែរ។ហើយពាក្យថា អនុសប្បជញ្ញៈ ត្រូវបានដាក់ដោយលោក Pierre Janet។

Sunday, March 2, 2014

ការបាត់បង់ប្រធានផ្នែកនិង គ្រូ​ ផ្នែកសណ្ធាគារនៃសាលាបច្ចកទេស ដុន បូស្កូកែប


ដំណឹងដ៏គួរអោយសោកស្ដាយមួយបានកើតឡើងនៅសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប គឺការបាត់បង់លោកគ្រូរ៉េន ដែលជាប្រធានផ្នែកសណ្ធាគារ ដែលបានទទួលអនិច្ចកម្មកាលពី វេលាម៉ោង ២ ព្រឹកថ្ងៃទី ០២​ ខែមិនា ឆ្នាំ ២០១៤ ដោយសារឧប្បទ្ទេវហេតុ ដ៏កាចសាហាវ មួយ ដែលបានកើតឡើងនៅខេត្តកែប បណ្ដាលអោយលោកគ្រូូបានស្លាប់បាត់បង់ជីវិតនៅនិងកន្លែង កើតហេតុតែម្ដង និងបណ្ដាលអោយលោកគ្រូ សូន ត្រូូវរងរបួស យ៉ាងទំម្ងន់ដោយបាក់ដៃ ទាំងសងខាង និងឈាមកក្នុងខួរក្បាល ហើយត្រូូវបញ្ចូនទៅសម្រាកព្យាបាលនៅប្រទេស វៀតណាម។ចំណែកលោកគ្រូ សាកសពលោកគ្រូរ៉េន ក៏ត្រូវបានបញ្ជូនទៅអោយក្រុម គ្រួសាត រៀបចំធ្វើបុណ្យតាមប្រពៃណី។

Friday, February 21, 2014

សាលាបច្ចេកទេសដុន បួស្កូកែប ថ្នាលបណ្ដុះកូន ទំពាំង ឥតសំណង

ដោយសារការយល់ឃើញពីកង្វះខាតរបស់ មនុស្សនៅទីក្រុង កែប សាលាបច្ចេកទេស ដុន បូស្កូ បាន ក៏បានបង្កើតអោយមានក្រុម បងប្រុសសូរិយា នៅសាលាបច្ចេកទេស នេះឡើងក្នុង គោលបំណងជួយដល់កុមារ នៅទីក្រុងកែបអោយទទួលបាននូវចំនេះដឹងផ្នែកភាសា ហើយក្រុមនិស្សិតស្មគ្រ័ចិត្តទាំងនោះ ក៏ពុំបានយកកម្រៃអ្វីពី ពួកគេឡើយ។

Wednesday, February 19, 2014

យុវសិស្សដុន បូស្កូ រីករាយជាមួយនិង កីឡា ប្រណាំងក្បូនលើទឹក















កីឡាប្រណាំងក្បូនលើទឹក នេះត្រូវបានរៀបចំឡើងនៅឆ្នេរក្រោយសាលាបច្ចេកទេស​ ​ដុន បូស្កូ ខេត្តកែប​ កាលពីថ្ងៃ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៤ ហើយត្រុវបានដឹកនាំដោយលោក ម៉ាក ។ក្នុងការលេងកីឡានេះ ត្រូវបានចាប់ផ្ដើមពីម៉ោង ៤ រហូតដល់ម៉ោង ៦ ល្ងាច។

Sunday, January 5, 2014

តើត្រូវសរសេរស្រ្គីបអោយបានល្អដោយវីធីណា?

ការសរសេរស្រ្គីបមិនមែនជារឿងងាយស្រួលនោះទេ វាត្រូវការចំនាយពេលនិងសិក្សាអោយបាន ច្បាស់លាស់ មុនពេលសរសេរ ហើយដើម្បីអោយការសសេរស្គ្រីបទទួលបានភាពល្អប្រសើរនោះ យើងត្រូវអនុវត្តន៍គោលការណ៍ដូចខាងក្រោម៖
ទី១ ៖ត្រូវរកស្រ្គីបជំនួយ
ស្រ្គីបជំនួយពិតជាមានសារៈសំខាន់ណាស់សម្រាប់ការចាប់ផ្ដើមសរសេរស្រ្គីបសម្រាប់អ្នកដែលសរសេរជាលើកដំបូង ដែលវាអាចជួយជាគន្លិះនាំផ្លូវរបស់អ្នកសរសេរ។
ទី ២៖ចាប់ផ្ដើមបង្កើតស្រ្គីប អៅឡាញ 
 មុនពេលចាប់ផ្ដើមសរសេរ ហ្វូលស្រ្គីបយើងត្រូវចាប់ផ្ដើមសរសេរស្រ្គីប អៅឡាញជាមុនសិន ព្រោះដើម្បីក្ដោបសាច់រឿងទាំងអស់​ ។
ទី ៣៖សិក្សាពីមូលន័យនៃសាច់រឿងរបស់ស្រ្គីប និងអភិវឌ្ឃន៍ ស្រ្គីប
បន្ទាប់ពីការសរសេរស្រ្គីប អៅឡាញរូច យើងត្រូវចាប់ផ្ដើមកែប្រែនូវរាល់កង្វះខាតនៃស្រ្គីប របស់យើងជា ដំណាក់កាលៗ ដោយយោងទៅតាមស្រី្គបគំរូ។
ទី ៤៖ចាប់ផ្ដើមសរសេរហ្វូលស្រ្គីប
ហ្វូលស្រ្គីបគឺត្រូវបានគេសរសេរ ដោយរួមបញ្ចូលទាំងពាក្យសំដី សកម្មភាព ទឹកមុខ សម្លៀកបំពាក់ ទីកន្លែង ពេលវេលា ....ដោយសុក្រិត ដើម្បីអោយមានភាពងាយស្រួលក្នុងការថតនិងសម្ដែងក៏ដូច ជាការដឹកនាំ។
ទី ៥៖ភ្ជាប់កំណាត់សាច់រឿង
សាច់រឿងរបស់យើងទាំងអស់ដែលបានសរសេរត្រូវមានលំដាប់លំដោយត្រឹមត្រូវ ប៉ុន្តែក្នុងការសរសេរ ប្រាកដជាមានភាពខ្វះចន្លោះ ដូចនេះយើងត្រូវយកវាមកពិនិត្យនិងបន្ថែម ត្រង់ចំនុចខ្វះខាត។
ទី ៦៖ ស្រ្គីបសំរេច
បន្ទាប់ពីពិនិត្យរួចរាល់ហើយ ស្រ្គីបដែលយើងទទួលបាននោះហើយជាស្រ្គីបសម្រេច។

តើស្រ្គីបជាអ្វី?

ស្គ្រីបគឺជាបេះដូងរបស់ខ្សែភាពយន្ដឬរបស់សាច់រឿងឬគំរោងការណ៍ផ្សេងៗ។ជាទូទៅមុនពេលចាប់ផ្ដើមគំរោងការថតរឺការផលិតនានាគេតែងតែផ្ដោតសំខាន់ទៅលើស្រ្គីប ដែលគេអាចចាត់ទុកថាការដែលធ្វើស្រី្គបរួចគឺស្មើរនិងការងាររួចរាល់បាន ៦០ភាគរយទៅហើយ។
ហើយស្រ្គីបត្រូវបានគេចែកចេញជាច្រើនប្រភេទផ្សេងៗពី គ្នា ដែលក្នុងនោះរួមមាន ស្រ្គីបរឿង​ ស្រ្គីបឯកសារ ស្រ្គីបភាពយន្ដ...។
ស្រ្គីបគំរូ

All Rights Reserved. 2014 Copyright PICKER

Powered By Blogger | Published By Gooyaabi Templates Designed By : BloggerMotion

Top