Sunday, January 5, 2014

តើត្រូវសរសេរស្រ្គីបអោយបានល្អដោយវីធីណា?

ការសរសេរស្រ្គីបមិនមែនជារឿងងាយស្រួលនោះទេ វាត្រូវការចំនាយពេលនិងសិក្សាអោយបាន ច្បាស់លាស់ មុនពេលសរសេរ ហើយដើម្បីអោយការសសេរស្គ្រីបទទួលបានភាពល្អប្រសើរនោះ យើងត្រូវអនុវត្តន៍គោលការណ៍ដូចខាងក្រោម៖
ទី១ ៖ត្រូវរកស្រ្គីបជំនួយ
ស្រ្គីបជំនួយពិតជាមានសារៈសំខាន់ណាស់សម្រាប់ការចាប់ផ្ដើមសរសេរស្រ្គីបសម្រាប់អ្នកដែលសរសេរជាលើកដំបូង ដែលវាអាចជួយជាគន្លិះនាំផ្លូវរបស់អ្នកសរសេរ។
ទី ២៖ចាប់ផ្ដើមបង្កើតស្រ្គីប អៅឡាញ 
 មុនពេលចាប់ផ្ដើមសរសេរ ហ្វូលស្រ្គីបយើងត្រូវចាប់ផ្ដើមសរសេរស្រ្គីប អៅឡាញជាមុនសិន ព្រោះដើម្បីក្ដោបសាច់រឿងទាំងអស់​ ។
ទី ៣៖សិក្សាពីមូលន័យនៃសាច់រឿងរបស់ស្រ្គីប និងអភិវឌ្ឃន៍ ស្រ្គីប
បន្ទាប់ពីការសរសេរស្រ្គីប អៅឡាញរូច យើងត្រូវចាប់ផ្ដើមកែប្រែនូវរាល់កង្វះខាតនៃស្រ្គីប របស់យើងជា ដំណាក់កាលៗ ដោយយោងទៅតាមស្រី្គបគំរូ។
ទី ៤៖ចាប់ផ្ដើមសរសេរហ្វូលស្រ្គីប
ហ្វូលស្រ្គីបគឺត្រូវបានគេសរសេរ ដោយរួមបញ្ចូលទាំងពាក្យសំដី សកម្មភាព ទឹកមុខ សម្លៀកបំពាក់ ទីកន្លែង ពេលវេលា ....ដោយសុក្រិត ដើម្បីអោយមានភាពងាយស្រួលក្នុងការថតនិងសម្ដែងក៏ដូច ជាការដឹកនាំ។
ទី ៥៖ភ្ជាប់កំណាត់សាច់រឿង
សាច់រឿងរបស់យើងទាំងអស់ដែលបានសរសេរត្រូវមានលំដាប់លំដោយត្រឹមត្រូវ ប៉ុន្តែក្នុងការសរសេរ ប្រាកដជាមានភាពខ្វះចន្លោះ ដូចនេះយើងត្រូវយកវាមកពិនិត្យនិងបន្ថែម ត្រង់ចំនុចខ្វះខាត។
ទី ៦៖ ស្រ្គីបសំរេច
បន្ទាប់ពីពិនិត្យរួចរាល់ហើយ ស្រ្គីបដែលយើងទទួលបាននោះហើយជាស្រ្គីបសម្រេច។

តើស្រ្គីបជាអ្វី?

ស្គ្រីបគឺជាបេះដូងរបស់ខ្សែភាពយន្ដឬរបស់សាច់រឿងឬគំរោងការណ៍ផ្សេងៗ។ជាទូទៅមុនពេលចាប់ផ្ដើមគំរោងការថតរឺការផលិតនានាគេតែងតែផ្ដោតសំខាន់ទៅលើស្រ្គីប ដែលគេអាចចាត់ទុកថាការដែលធ្វើស្រី្គបរួចគឺស្មើរនិងការងាររួចរាល់បាន ៦០ភាគរយទៅហើយ។
ហើយស្រ្គីបត្រូវបានគេចែកចេញជាច្រើនប្រភេទផ្សេងៗពី គ្នា ដែលក្នុងនោះរួមមាន ស្រ្គីបរឿង​ ស្រ្គីបឯកសារ ស្រ្គីបភាពយន្ដ...។
ស្រ្គីបគំរូ

All Rights Reserved. 2014 Copyright PICKER

Powered By Blogger | Published By Gooyaabi Templates Designed By : BloggerMotion

Top