1.
អូនល្អស
ត្រសូលបណ្ដូលចេកខ្ចីបងអើយ បងមិនអោយអូនដើរលើដីឡើយដើរលើក្បាលបងចុះ។
2.
នាងមាននាមជាពានរ
ពេលកាត់សក់អោយស្រលះក្លាយជារុកា្ខ តែបើយើងដកជើងចោលទៀតនោះណា ដើមរុក្ខា
ក្លាយជាសត្វម្រឹគ។
3.
ហៃកូនស្រីមាសឪពុកមិនដែលឃើញមុខធុំតែក្លិន។
4.
នាងអើយនាងណេដុះកណ្ដាលទន្លេចាក់ឬសមិនដល់ដី។
5.
ត្រាំងលិចត្រាំងកើតត្រាំងជើងត្រាំងត្បូង
តើគេហៅត្រាំងអី?
6.
កាប់ឈើរាន់មែក។
7.
ទាហ៊ាន៨សេនាពីលីហិបមួយ។
8.
មានតាមួយអង្គុយលើកៅអីបី
ពាក់មួកសង្ក័សី ជក់បារី អឺឡាងដឺឡុង។
ចម្លើយ
1.
ស្នៀតសក់
2.
ស្វា ល្វា លា
3.
ផោម
4.
ចក(កំប្លោក)
5.
ត្រាំងអី=ត្រីអាំង
6.
កាប់ឈើរែកមាន់
7.
ក្ដាម
8.
កំសៀវពេលដាំទឹកពុះ
0 comments: