មានតំណាលមួយបាននិទានថា មានអ្នកការទូតម្នាក់បានត្រូវព្រះមហាក្សត្រចាត់អោយមកចរចាជាមួយនិងព្រះចៅក្រុង ពេលធ្វើដំណើរមកគាត់ក៏បានមកដល់ទន្លេមួយតែពេលនោះគាត់មិនដឹងជាប្រើវីធីណាដើម្បីបាន ឆ្លងទៅ ពេលនោះគាត់ក៏បានឃើញអ្នកនេសាទ ម្នាក់គាត់ក៏បានហៅអ្នកនេសាទនោះ ហើយសុំដោយសារទៅជាមួយ។អ្នកនេសាទនោះបានសំលឹងមើលអ្នកការទូតដែលស្លៀកពាក់យ៉ាងស្អាតបាត
អ្នកនេសាទ៖ លោកចង់ទៅណាដែរ
អ្នកការទូត៖ខ្ញុំជាការទូតដែលត្រូវបានព្រះរាជាចាត់អោយមក ចរចាជាមួយនិង ព្រះចៅក្រុងនៅទីនេះ
អ្នកនេសាទសំលឹងមើលបុរសនោះមួយសន្ទុះរួចបាននិយាយ
អ្នកនេសាទ៖លោកហ្នឹងហ្អេស ចង់ទៅចរចាជាំមួយនិងព្រះចៅក្រុងនោះ សម្បីតែ ឆ្លងទឹកទន្លេ ដែលជារឿង តូចតាចសោះក៏លោកគ្មានមធ្យាបាយ ទៅខ្លួនឯងផង។
អ្នកការទូតយល់ចេតនារបស់អ្នកនេសាទក៏បានតប
អ្នកការទូត៖ លោកកំពុងយល់ខុសនិងជំនាញរបស់មនុស្សម្នាក់ៗហើយ លោកដឹងទេថា សត្វសេះដែលជាសត្វដែលមានកម្លាំងខ្លាំងអាចរត់បានចំងាយរាប់រយោជន៍ តែបើយកមកចាប់កណ្ដុល នោះវាក៏មិនអាចប្រៀបបាននិងឆ្មារដ៏តូច នោះដែរ យ៉ាងណាមិញ លោកដែលជាអ្នកដើរទូកដែលមានជំនាញមើលកិច្ចការលើទឹកបានយ៉ាងស្ទាត់ជំនាញ ទោះជាមានខ្យល់និងទឹករលកធំៗយ៉ាងណាបាន តែបើអោយលោក ទៅនិយាយចរចារពីធុរៈកិច្ចផ្សេងនោះក៏លោក មិនអាចឈ្នះខ្ញូំបានដែរ។ហេតុនេះសូមលោក កុំយកជំនាញរបស់ខ្លួនមកធៀបនិងអ្នកដទៃអី គ្មាននរណាអាចចេះបានទាំងអស់នោះទេ។
ពេលនោះអ្នកនេសាទបានយល់បន្ទាប់ពីបានស្ដាប់ការរៀបរាប់របស់អ្នកការទូតហើយបានចែវទូក ជូនអ្នកការទូតនោះដោយសុទ្ធចិត្តទៅ។
- តើអ្នកយល់យ៉ាងណាចំពោះរឿងនេះ?
- កុំយកភាពខ្លាំងរបស់ខ្លួនមករិះគន់ភាពខ្សោយរបស់អ្នកដទៃ តែគួរអោយតំលៃអ្នកនោះវិញព្រោះជួនកាលយើងអាចនិងត្រូវពឹងពាក់គេវិញក៏ថាបាន។
0 comments: