រឿង ញើស
មានសេដ្ធីម្នាក់ក្រោយពីមកពីមើលកម្មករនៅចំការអស់កម្លាំងនិងក្ដៅក៏បានហៅអ្នកបំរើម្នាក់មកអង្គុយបក់
សេដ្ធី៖នែក
មើលបក់អាយខ្លាំងបន្ដិចមើលក្ដៅចង់ឆ្អិនហើយ
អ្នកបម្រើ៖ បាទទាន
មួយសន្ទុះក្រោយមកស្រាប់តែសេដ្ធីហាក់ដូចជាភ្ញាក់រួចនិយាយ
សេដ្ធី៖យី
ចំជាប្លែកមែនមិញនៅលើខ្លួនយើងសុទ្ធតែញើស តែឥលូវវាបាត់ទៅណា អស់រលីងន៎ ចំជាប្លែកមែន
អ្នកបម្រើ៖ វាមិនបានបាត់ទៅណាទេទាន វាគ្រាន់ផ្លាស់ទីចេញពីលោក
តែវាមកជោគ ខ្ញុំឯណោះវិញ។
រឿង វាមិនបាត់ទេ
មានពេលមួយមានសេដ្ធីនីម្នាក់បានជិះទូកទៅសួរសុខទុកសាច់ញាតិហើយបាននាំទាសីម្នាក់ទៅជាមួយ
ពេលកំពុងជិះទូកស្រាប់តែអ្នកបម្រើស្រីនោះបានសួរទៅកាន់
ម្ចាស់ស្រីរបស់ខ្លួនថា
ទាសី៖ចៅហ្វាយស្រី
ម្ចាស់ស្រី៖យ៉ាងម៉េច
ទាសីធ្វើមុខស្លុតស្លាំង
ទាសី៖ចៅហ្វាយស្រី របស់យ៉ាងម៉េចដែលគេចាត់ទុកថាវាបាត់នោះ?
ម្ចាស់ស្រី៖របស់
ដែលបាត់ជារបស់ដែលយើងមិនដឹងថាវានៅកន្លែងណាហ្នឹងហើយ។
ទាសីបានយកដៃរិតទ្រូង
ហើយដកដង្ហើមធំពេលនោះម្ចាស់ស្រីបានសួរ
ម្ចាស់ស្រី៖ ឯងសួរធ្វើអី?
ទាសី៖គឺថាមិញនេះខ្ញុំបានធ្វើអោយ
ស្បៃរបស់ចៅហ្វាយស្រីធ្លាក់ទឹក តែចៅហ្វាយស្រីមិនបាច់បារម្ភទេ វាមិនបាត់ទេ
ព្រោះខ្ញុំដឹងច្បាស់ថាវាពិតជានៅក្នុងទន្លេនេះ ប្រាកដណាស់
ចៅហ្វាយស្រី៖??????
0 comments: