Saturday, November 9, 2013

ការទស្សនៈកិច្ចរបស់និស្សិតសាលាដុន បូស្កូ ទៅកាន់ស្ថានីយ៍វិទ្យុជាតិ ៩ មករា​ ខេត្ត កំពត




 
កាល​ពី​ព្រឹក​វេលា​ម៉ោង​ប្រាំ​បី​និង​សាម​សិប​នាទី នា​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ថ្មីៗ​នេះ​ក្រុម​សិស្ស​និស្សិត​ផ្នែក​ ទំនាក់ទំនង​សង្គម និង សារពត័មាន នា​សាលា​បច្ចេកទេស​ ដុន ​បូស្កូ ​ខេត្ត​កែប និង ខេត្ត ព្រះសីហនុ ទទួល​បាន​ឪកាស​ដ៏​ល្អ​ក្នុង​ការ​ទៅ​ទស្សនៈ​កិច្ច​សិក្សា​ ដើម្បី​ជា​ការ​ស្រង់​យក​បទ​ពិសោធន៍ ទទួល​យក​នូវ​បច្ចេក​ទេស​ល្អៗ​ វិធីសាស្ដ្រ​ល្អ​ៗ ពី​សំណាក់​ប៉ុស្ដន៍​វិទ្យុ និង បុគ្គលិក​ដែល​បំរើ​ការងារ​ក្នុង​ប៉ុស្ដន៍​វិទ្យុ ទាំង​អស់​ពី​ដំណើរ​ការ​នៃ​ការ​ធ្វើ​ការងារ​ក្នុង​ប៉ុស្ដន៍​វិទ្យុ


នៅ​ក្នុង​ទស្សន​កិច្ច​នោះ​សិស្សា​នុសិស្ស​បួន​ក្រុម​តូចៗ​បាន​ធ្វើ​ការ​ថត​សម្លេង​ធ្វើ​ការ​សម្ភាសន៍​ដើម្បី​យក​ទៅ​ធ្វើ​ជា​របាយការណ៍ នៃ​ការ​សិក្សា​រ​បស់​ពួ​ក​គេ ចំនែក​ឯ​សិស្ស​ដទៃ​ផ្សេង​ទៀត​បាន​ធ្វើ​ការ​សាក​សួរ​និង​ព្យាយាម​ស្វែង​យល់​ពី​ការ​ធ្វើ​ការ​ងារ​របស់​ប៉ុស្ដន៍វិទ្យុ​មួយ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​និង​ផ្ចិត​ផ្ចង់ចំនែក​ឯបុគ្គលិក​ដែល​បំរើ​ការ​ក្នុង​ប៉ុស្ដ​វិទ្យុ​ទាំង​អស់​ក៏​មាន​ភាព​រីករាយ​ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ល្អ​ៗ​ និង​បច្ចេក​ទេស​របស់​​ខ្លួន​ដល់​សិស្ស​និស្សិត​ទាំង​អស់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​

នៅ​ក្នុង​សកម្មភាព​នោះ​ដែរ​មាន​ការ​ចូល​រួម​ពី​សំណាក់ លោកតា Wolfgang Baneinfeind និង លោក Michael ដែល​ជាអ្នក​មាន​ជំនាញ​ច្បាស់​លាស់​និង​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​ការងារ​ជា​អ្នក​បច្ចេក​ទេស​ក្នុង​ប៉ុស្ដន៍​វិទ្យុ​នៅ​ប្រទេស​អាឡឺម៉ង់​ ហើយ​លោក​ទាំង​ពីរ​ក៏​បាន​ស្ម័គ្រ​ចិត្ត​មក​ជួយ​បង្ហាត់​បង្រៀន​ដល់​សិស្សា​នុសិស្ស​ផ្នែក​ទំនាក់​ទំនង​សង្គម​នា​សាលាបច្ចេកទេស​ ដុន បូស្កូ ខេត្ត​កែបលើស​ពី លោកតា Wolfgang Baneinfeind និង លោក Michael ក៏​មាន​លោក​គ្រូ​ផ្នែក​ទំនាក់​ទំនង​សង្គម​រួម​ដំណើរ​ជា​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​សិស្សា​នុសិស្ស​និង​សកម្មភាព​ចុះ​ទស្សន​កិច្ច​សិក្សា​ទាំង​អស់​ឲ្យ​មាន​ភាព​កាន់​តែ​ប្រសើឡើង។

ជា​ចុង​បញ្ចប់​នៃ​ការ​ចុះ​ទស្សន​កិច្ច​សិក្សា​នេះ​សិស្សា​នុសិស្ស​ទាំង​អស់​លោក​គ្រូ​អ្នក​ស្ម័គ្រ​ចិត្ត​ ព្រម​ទាំង​បុគ្គលិក​នៃ​ប៉ុស្ដ​វិទ្យុ​បាន​ធ្វើ​ការ​ថត​រូប​ទុក​ជា​អនុស្សាវរី​ ព្រម​ទាំង​បញ្ចប់​ការ​ធ្វើ​ទស្សនកិច្ច​សិក្សា​នេះ​បាន​យ៉ាង​ពេញ​លេញ​ និង​ប្រកប​ដោយ​ភាព​ជោកជ័យ​។

Friday, November 1, 2013

ពិធីសម្ពោធផ្ទះស្នាក់គ្រូស្រី នៅសាលា ដុន បូស្កូ


កាលពីថ្ងៃព្រហស្បតិ៍ទី៣១ ខែ វិឆ្ជកា ឆ្នាំ ២០១៣ នៅសាលាបច្ចេកទេសដុន បូស្កូ​ ខេត្តកែបមានការរៀបចំកម្មវីធីបើកសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការនូវ

ការថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តរបស់សាលាដុន បូស្កូ



នៅថ្ងៃ ទី ១ ខែ វិឆ្ជកា ឆ្នាំ ២០១៣ វេលាម៉ោង ២:៣០ នៅសាលា ដុន បូស្កូកែប មានការរៀបចំកម្មវីធីថ្លែងអំណរគុណ លោកគ្រូស្ម័គ្រចិត្ត ពីរនាក់គឺលោកគ្រូ តុលា និង លោកគ្រូសុខ្យា ដែលបានស្មគ្រ័ចិត្តចុះមកបង្រៀន សិស្សអស់រយះពេល ៣ ខែ ពេញ។

All Rights Reserved. 2014 Copyright PICKER

Powered By Blogger | Published By Gooyaabi Templates Designed By : BloggerMotion

Top