Sunday, April 28, 2013

វិធីសាស្ត្រ​សម្រាល​បញ្ហា​របស់​ជំងឺ​ឬ​ស​ដូង​បាត​ដោយ​ខ្លួនឯង​

វិធីសាស្ត្រ​សម្រាល​បញ្ហា​របស់​ជំងឺ​ឬ​ស​ដូង​បាត​ដោយ​ខ្លួនឯង​
ប្រភពដើម សុខភាព












ជំងឺ​ឬ​ស​ដូង​បាត មាន​ពីរ​ប្រភេទ​គឺ ជំងឺ​ឬ​ស​ដូង​ផ្នែក​ខាងក្រៅនិងជំងឺ​ឬ​ស​ដូង​បាត​ផ្នែក​ខាងក្នុង។ជំងឺ​ឬ​ស​ដូងបាតផ្នែក​ខាងក្រៅ​គឺ​អាច​មើលឃើញ មាន​ការឈឺចាប់ ប៉ុន្តែ​វា​មិន​មាន​ការ​ហូរ​ឈាម​នោះ​ទេ ខណៈ​ដែល ជំងឺ​ឬ​ស​ដូង​បាត​ផ្នែក​ខាងក្នុង គឺ​មិន​ត្រូវបាន​មើលឃើញ​នោះ​ទេ តែ​ភាគច្រើន​វា​ធ្វើអោយ​មាន​ការហូរ ឈាម​តាម​បាត និង មិន​មាន​ការឈឺចាប់​។​
​ទាំងនេះគឺជា វិធី​បែប​ធម្មជាតិ​មួយចំនួន ដែល​អាច​ធ្វើ​ការព្យាលបាន​ជំងឺឬ​សដូង​បាតបាន ៖
  • ទឹក​ក្តៅឧណ្ណៗ អាច​ជួយ​ធ្វើអោយ​សាច់ដុំ​ខ្ជឹប បាន​សម្រាក និង ជួយ​សម្រាល​ដល់​ភាពឈឺចាប់​។ ចាក់​ទឹក ក្តៅ​ឧណ្ណៗ​ចូល​ក្នុង​អាង​ងូតទឹក អោយបាន​កំពស់​ពី ៣ ទៅ ៤ អ៊ី​ញ រួច​បន្ទាប់​មក​អង្គុយ​ត្រាំ​នៅក្នុង​នោះ ។ ចំណាយពេល អោយបាន ១៥​ទៅ ២០​នាទី មុន​ពេល​អ្នក​ក្រោក​ចេញពី​ក្នុង ទឹក​។ ការអនុវត្តន៍ នូវ​វិធី​បែប នេះ អោយបាន​ជា​ច្រើន​ដង​ក្នុង​មួយថ្ងៃ អាច​ជា​វិធី​ដ៏​លឿន​បំផុត ដើម្បី​ជួយ​អ្នក​អោយ​មាន​ភាព​ធូរស្រាល​។​
  • ជែលPetroleum ក៏​អាច​ជួយ​បន្ថយ​បាន នូវ​ការឈឺចាប់ និង សម្រាល​ដល់​ស្ថានភាព​រលាក​ក្រហាយ​។ ជូត​តំបន់​ដែល​មាន​ការ​រងគ្រោះ​នេះ ដោយ​ប្រើ​ក្រណាត់​ស្អាត បន្ទាប់​មក​លាប​ចាហួយ​ប្រភេទ​នេះ បន្តិច ទៅលើ​កន្លែង​ដែល​មាន​ភាព​ហើមប៉ោង ។ អ្នក​មិន​ត្រូវ​ប្រើ​ទឹក​អនាម័យ​សំអាត ដែល​មាន​ក្លិន​នោះទេ ដើម្បី​ជៀសវាង នូវ​ការរំខាន​ដល់​ស្បែក ។​
  • ទទួលទាន​អាហារ ដែល​មាន​ជាតិ​ស​សៃ​អោយបាន​ច្រើន ដើម្បី​ធ្វើអោយ អ្នក​បត់ជើង​បាន​ស្រួល​ជាង​មុន និង មិនសូវ​មាន​ការឈឺចាប់​។ ការ​ទទួលទាន​ផ្លែ​ចេក គឺជា​ការព្យាបាល​មួយ​ដ៏​មាន ប្រសិទ្ធភាព​។ អ្នក​អាច ផឹក ទឹកដោះគោ​ក្តៅឧណ្ណៗ​ដែល​លាយ​ជាមួយ​នឹង​ផ្លែ​ចេកទុំ ។​
  • ខ្ទឹម​ស និង ខ្ទឹម​បារាំង គឺ​មាន​ផ្ទុក​សារជាតិ​ដែល​ជួយ​អោយ​រួញ​ស្វិត ដែល​វា​អាច​ជួយ​ព្យាបាល បាន​នូវ​ជំងឺ ឬ​ស​ដូង​បាត​នេះ​។ អ្នក​អាច​យក ខ្ទឹម​ស និង ខ្ទឹមបារាំង​មក​ជិត​ជា​បន្ទះៗ រួច​បិត​ទៅលើ​ក្រសាល​គូថ មុនពេល អ្នក​ចូល​គេង ។​
  • ដាក់​ស្បៃ​ត្រជាក់ និង លាយ​ជាមួយ​ប្រេង​អូ​លីវ​បន្តិច រួច​បិត​វា​នៅ​លើ​តំបន់​នោះ ដើម្បី​អោយ​វា​បាន​ជួយ បន្ទន់ និង ព្យាបាល​ដល់​ស្ថានភាព​ជំងឺ​នេះ ។​
​អ្នក​មិន​ត្រូវ​ចាត់ទុក​ជំងឺ​ឬ​ស​ដូង​បាត​នេះ​ជា​ជំងឺ​ដែល​គួរ​អោយ​មាន​ភាព​ខ្មាសអៀន​នោះទេ​។ វា​គឺជា​បញ្ហា​ទូទៅ ដែល​តែងតែ​កើតមាន ចំពោះ​មនុស្ស​ម្នាក់ៗ គ្រាន់តែ​មាន​មនុស្ស​មួយចំនួន នៅតែ​មាន​ភាព​អៀនខ្មាស និង មិន​ព្រម​ទទួលស្គាល់ថា ពួកគេ​បាន​រងគ្រោះ​ដោយសារ​វា​។ ការព្យាបាល គឺ​មាន​ច្រើន​ទំរង់​ខុសៗ​គ្នា គឺ​មាន​ចាប់ ពី​វិធី​ព្យាបាល​តាម​បែប​បុរាណ ឬ តាម​ធម្មជាតិ រហូតដល់​ការព្យាបាល​តាម​បែប​ទំនើ​ប​នោះ គឺ​ការវះកាត់ គឺ វា​អាស្រ័យ​ទៅតាម​ការយល់ឃើញ របស់​អ្នកជំងឺ​។ តែ​យ៉ាងណាក៏ដោយ ការព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត តាមបែប ធម្មជាតិ​នេះ គឺ​ហាក់​មាន​ប្រជាប្រិយភាព​ជាង ដោយសារ​តែ​វា​មាន​ភាពងាយស្រួល​, មាន​តម្លៃថោក និង វា​មិន មាន​ផល​រំខាន​ជា​អវិជ្ជមាន​នោះទេ ប្រសិនបើ​គេ​ធ្វើ​ការប្រៀបធៀប ទៅ​នឹង​ការព្យាបាល​ដូច ដែល​គេ​បាន​ផ្សព្វ ផ្សាយ​នោះ ។ លើសពីនេះទៅទៀត វា​ជា​ការប្រសើរ​ក្នុងការ សិក្សា​ពី គុណសម្បត្តិ និង គុណវិបត្តិ នៃ ប្រភេទ ផ្សេងគ្នា នៃការព្យាបាល​របស់​ជំងឺ​នេះ ។​ហើយជំងឺនេះកើតឡើងមកពីការអង្គុយនៅនឹងមួយកន្លែងពេក ហើយជំងឺនេះភាគច្រើន កើតមានចំពោះជាងកាត់ដេកនិង អ្នកធ្វើការងារផ្សេងទៀតដែលអង្គុយនៅមួយកន្លែង។ហេតុនេះដើម្បីជៀសវាងការលំបាកសូមព្យាយាមកុំង្គុយនៅនិងមួយកន្លែងពេកអី។
ដកស្រង់ពី សុខភាព

បុរស​ម្នាក់​អាចនៅរស់បាន​បន្ទាប់ពី​ជាប់គាំង​ក្នុង​ជណ្តើរយន្ត​៤​ថ្ងៃ​




ពីវ៉ែបសាយ សុខភាព (health.com.kh)
មានបុរសម្នាក់បានជាប់នៅក្នុងជណ្ដើរយន្ដនៅសណ្ធាគារមួយកន្លែង អស់រយះពេលចំនួនបួនថ្ងៃ។បុរសនោះមានឈ្មោះថា លោក ថូម៉ាស ភ្លើតវ៉ូត(Thomas Fleetwood)ហើយគាត់ បានជាប់ ជណ្ដើរយន្ដនៅសណ្ធារគារដែលមានឈ្មោះថា ឌី​សឺត​ធី​ត អ៊ីឌែន។នៅថ្ងៃកើតហេតុពេលដែលលោក ថូម៉ាស ភ្លើតវ៉ូត កំពុងធ្វើដំណើរចុះមកកាន់ជាន់ខាងក្រោមនៃសណ្ធាគារនោះ ស្រាប់តែ ជណ្ដើរយន្ដនោះលែង ដំណើរការ ស្របពេលដែលគ្មាននរណាម្នាក់នៅក្នុងអគារ នោះទេហើយបុរសវ័យ  
៤៥ឆ្នាំរូបនេះ អត់បានយកទូរសព្ទ័តាមខ្លួនទៀត ទើបធ្វើអោយគាត់មិនអាចទំនាក់ទំនង ហៅគេអោយ ជួយបាន។លោកបាននិយាយថា ធម្មតាវាមិនដែលមានបញ្ហកើតឡើងជាមួយជណ្ដើរយន្ដនេះទេ​ ហើយ គាត់ក៏មិន នឹកស្មានថាវាអាចកើតឡើងចំពោះរូបលោកដែល។លោកបាននិយាយបន្ថែមទៀតថា នៅថ្ងៃនោះលោក បានព្យាយាមធ្វើការវាយបំបែកកញ្ចក់ដើម្បី យក ខ្យល់ដកដង្ហើម ហើយក៏ បានព្យាយាម វារឡើងទៅលើដំបូលនៃជណ្ដើរដែរ តែវានៅតែគ្មានប្រយោជន៍ដដែល។រហូតដល់គាត់បានជាប់នៅក្នុង ជណ្ដើរអស់រយះពេល៤ ថ្ងៃទើប មានមនុស្សមកជួយយកគាត់ចេញ ។គាត់បានបន្ដទៀតថា វាជារឿងដែល ឆោតល្ងង់មួយដែលនៅសុខៗ​គាត់បែរជាទៅជាប់នៅជណ្ដើរយន្ដដែលគ្មានមនុស្សរស់នៅនោះ ហើយ ថែមទាំង មិនយកទូរសព្ទ័ទៅជាមួយទៀត ។លោកបានចាត់ទុកវាជាមេរៀនដែលត្រូវចងចាំក្នុងជីវិត ព្រោះដោយសារតែការធ្វេសប្រហែសរបស់គាត់ទើបធ្វើអោយគាត់វិះតែនិងត្រូវបានបង់ជីវិត។

ពី វ៉ែបសាយសុខភាព


Friday, April 26, 2013

សិស្សដុន បូស្កូកែប រីករាយនិងការមកដល់នៃជំនួយ

 ឡានកុងតឺណឺ ដែលដឹកសម្ភារះសិក្សាដែលជាជំនួយ ពី ប្រជាជន ដែលរស់នៅ
ទីក្រុងវ៉ាស៊ីនតោន ប្រទេសសហរដ្ធអាមេរិក​ បានមកដល់ មជ្ឈមណ្ឌលបណ្ដុះ
បណ្ដាលវិជ្ជាជីវះ ដុន បូស្កូ ខេត្តកែប នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៣ នៅ
វេលាម៉ោង ៦:៤៥ នាទី ល្ងាច ។ក្នុងឡាន នោះមាន សម្ភារះជាច្រើន សម្រាប់ប្រើប្រាស់ ដល់ការសិក្សា រួមមាន កៅអីផ្អែកចំនួន ១០៨ កៅអី








តុសម្រាប់ កាហ្វេអ៊ីធឺណេត តុសម្រាប់ការសិក្សា និងសម្ភារះជាច្រើនទៀត--។បន្ទាប់ពីការមកដល់និសិត្សនៅសាលាដុន​ បូស្កូបាននាំគ្នា ជញ្ចូន ចុះ ដែលចំនាយពេល អស់ ប្រមាណជា ១ម៉ោង កន្លះ។ សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលបានយកចិត្តទុកដាក់ដល់ការសិក្សា របស់យុវជនខ្មែរ និង ប្រទេសខ្មែរ។

Thursday, April 25, 2013

សិក្ខាសាលាស្ដីពី ភូមិឃុំមានសុវត្ថិភាព

នៅថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៣ នៅមជ្ឈមណ្ឌល បណ្ដុះបណ្ដាល វិជ្ជាជីវះ ដុន បូស្កូ ខេត្តកែប មានសិក្ខាសាលា មួយដែលស្ដីពី សុវត្ថិភាព ក្នុង ភូមិសង្កាត់ ដែលមា​នប្រធានបទ ភូមិឃុំមានសុវត្ថិភាព ហើយមានការចូលរួមពីសំណាក់ លោកអភិបាលខេត្តកែប និង មានមន្រ្តីមានសម្ថតកិច្ចជាច្រើនរូបទៀត។

សិក្ខាសាលានេះមានរយះពេល មួយព្រឹក នៅកំឡុងពេលធ្វើសិក្ខាសាលា  លោកអធិការបានបង្ហាញថា នៅក្នុង គោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះមានប្រាំបួនចំនុចធំៗ ដូចជា
1.      លុបបំបាត់អំពើលួចឆក់ប្លន់
2.      គ្មានចរាចរណ៍ចែកចាយគ្រឿងញៀន
3.      គ្មានអំពើអនាចារ្យ និងការជួញដូរស្រ្ដីនិងកុមារ
4.      គ្មានក្មេងទំនើង និង ជនទំនើង
5.      គ្មានល្បែងស៊ីសង
6.      គ្មានគ្រោះថ្នាក់ចរាចរណ៍
7.      គ្រោះថ្នាក់ដែលបណ្ដាលមកពី អាវុធ យុទ្ធភណ្ឌ័គ្រប់ប្រភេទ
8.      គ្មានការត្រួតពិនិត្យខុសច្បាប់ (កុងត្រូលជជុះ)
9.      គ្មានការប្រើប្រាស់ អាវុធខុសច្បាប់។
ហើយលោកក៏បានមានប្រសាសន៍ជាច្រើនទៀតទាក់ទងនិង ប្រធានបទខាងលើ។ពេលនោះដែរលោក អភិបាលក៏មានប្រសាសន៍សំណេះសំណាលជាច្រើនជាមួយនិង លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សផងដែរ។បន្ទាប់ពី ចប់មតិសំណេះសំណាល ក៏មានការសួរនិងឆ្លើយសំណួរផងដែរ។

All Rights Reserved. 2014 Copyright PICKER

Powered By Blogger | Published By Gooyaabi Templates Designed By : BloggerMotion

Top