Thursday, January 31, 2013

ការប្រកួតកីឡាពណ័នៅដុន បូស្កូ កែប

កាលពីថៃ្ងព្រហស្បតិ័ទី៣១ខែមករាឆ្នាំ២០១៣កន្លងមកនេះមានកម្មវីធីការប្រកួតកីឡាពណ៏នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជា្ជជីវៈដុន បូស្កូ កែប ដើម្បីររំដល់លោកពុក បូស្កូ។កម្មវិធីនេះចាប់ផ្ដើមនៅវេលាម៉ោង៧:០០​ព្រឹក រហូតដល់ម៉ោង១០យប់​ ។
ពេលព្រឹក
នៅពេលព្រឹកមានការដង្ហេរក្បូនទៅតាមពណ៏នីមួយៗនិងមានការអានពីអត្ថន័យពណ៏នីមួយៗផងដែរ។មិនតែបុណ្ណោះក៏មានការអានការប្ដេជ្ញាពីសំណាក់សិស្សានុសិស្សដុន បូស្កូ​ទៀតផង និងបន្ទាប់ពីលោកពុកសំណាងថ្លែងសន្ទរកថារួចការប្រកួតក៏បានចាប់ផ្ដើម។ការដង្ហែរក្បួរ នៅពេលព្រឹក មានការដង្ហែរក្បួរ
ការប្រកួតនោះមានវិញ្ញាសារដូចជា ៖

  • រត់ប្រណាំង (រត់កន្លះជុំ​ រត់មួយជុំ រត់បណ្ដាក់កន្លះជុំ មួយជុំ ពីជុំបីជុំ)ទាំងកូនប្រុសនិងកូនស្រី
  • លោតចំងាយ
  • លោតកម្ពស់
ពេលថ្ងៃ
បន្ទាប់ពីហូបបាយថ្ងៃត្រង់រួច ការប្រលងក៏បានបន្តទៀត
ការប្រកួតនោះមានវិញ្ញាសារដូចជា ៖

  • ពៀតបាល់
  • លោតបាវ
  • បញ្ចុកចេក
  • ទាញព្រ័ត
  • ការប្រកួតបាល់ទាល់វាងគ្រូនិងសិស្ស
បន្ទាប់ពីការប្រកាសលទ្ធផលរួចក៏មានការចែករង្វាន់រួចពេលល្ងាចមានការ ធ្វើអភិបូជាដោយមានវត្តមានរបស់លោក ពុកហ្វឺណាន់ដូ លោកពុកលូកា និងលោកពុកសំណាងដើម្បិរំលឹកដល់លោកពុក បូស្កូ និង ព្រះជាម្ចាស់។
នៅពេលយប់មានកម្មវិធិរាំរហូតដល់ម៉ោង១០:០០យប់

រឿង កូនខុសហើយ

រឿងកូនខុសហើយ ដែលសំដែងនិសិត្ស ដុន បូស្កូ កែប ត្រូវនាំដោយលោកពុក លី សំណាង ហើយ បាន ចាប់ផ្តើម ថត តាំងពីខែ១១ ឆ្នាំ២០១២ ហើយ បានបញ្ចប់ នៅ ខែ ១ ឆ្នាំ ២០១៣ ដែល រឿងនេះ បានបង្ហាញ អោយយើង បានឃើញ ពីផលវិបាក នៃ ការ រាប់អាន បាបមិត្ត ដោយ សិស្ស្ល ល្អម្នាក់ បានសេព គប់មិត្ត មិនល្អ នាំគេអោយ ទៅ ប្រព្រឹត្ត អំពើអបាយមុខ ដោយ មិនដឹងខ្លួន ។ក្រោយមក យុវជននោះ ក៏បាន គេចសាលា ដើរពាលា អាវ៉ាសែ ហើយ ចាប់ ផ្ដើម ឈ្លោះ ជាមួយ មិត្ត និង សង្សាររបស់ខ្លួន មិន តែ ប៉ុណ្ណោះ គេ ហ៊ានលួចលុយ ឪពុកម្ដាយ ទាំង ដែល កាល ពីមុន គេគឺជាកូនដ៏ល្អម្នាក់។ មិនយូរប៉ន្មាន​គេក៏ត្រូវប៉ូលីស ចាប់យកទៅដាក់់នៅ មណ្ឌលអប់រំ ជាមួយ និងមិត្តមិនល្អម្នាក់ទៀត។ បន្ទាប់ពីបាននៅមណ្ឌលអប់រំ គេក៏បាន ភ្ងាក់រលឹក​​​​​​​​​​​​​​​ កែខ្លួន ឡើង វិញ​ ហើយវិលទៅរស់នៅក្នុងសង្គម វិញ ដែលមាន ឪពុកម្ដាយ ប្អូន មិត្ត និង សង្សារ ដែលនៅរងចាំគេ ដោយមិនខ្វល់ពីអតីតកាល របស់ គេទេ ព្រោះថា៖ មនុស្សមិនមែនទេវតា ឯណា ដែល មិនចេះធ្វើខុសនោះ ធ្វើខុសមានអ្វីគួរអោយខ្មាស់នោះ ការដែលយើងធ្វើខុសហើយមិនចេះភា្ញក់រលឹក ទៅវិញទេ ទើបគួរអោយខ្មាស ដូច្នេះចូរកុំគិតពីអតីតកាល ព្រោះយើងកំពុងនៅជាមួយ បច្ចុប្បន្ន។ ចូរប្រព្រត្តិខ្លួនអោយបានល្អនៅពេលបច្ចុប្បន្ន បើ យើងមិនចង់ មានអតីតកាល មិនល្អនោះ។ ដើម្បីអោយកាន់ តែយល់ច្បាស់ពីអត្ថន័យនិងសាច់រឿង សូមទស្សនាដូចតទៅ៖

 





Tuesday, January 15, 2013

ការប្រារព្ធពិធីបុណ្យណូអែលនៅសាលា ដុន បូស្កូ ខេត្ត កែប


កាលពីថ្ងៃទី៣១ខែឆ្នូឆ្នាំ២០១២មាន​ការប្រារព្ធពិធីបុណ្យណូអែលនិងពិធីបុណ្យឆ្លងឆ្នាំ២០១៣នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវីជ្ជាជីវៈ ដុន បូស្កូខេត្តកែបដែលកម្មវិធីនេះចាប់ផ្ដើមប្រារព្ធនៅម៉ោង៧:00ដល់ម៉ោង១២:០០យប់។នៅក្នុងកម្មវិធីនោះមានកម្មវិធីកំសាន្ដសប្បាយជាច្រើនដូចជា ក្រុមកំប្លែង ចម្រៀង រឿងអប់រំ​ របាំ​ ឌីស្កូ និងកម្មវិធីជាច្រើនទៀតដែលសំំដែងដោយនិសិត្ស ដុន បូស្កូ តែម្ដង

Sunday, January 13, 2013

ការធ្វើសិក្ខាសាលាក្រោមប្រធានបទ “វិជ្ជាជីវៈ អ្នកសារពត័មាន”


ការធ្វើសិក្ខាសាលាក្រោមប្រធានបទ វិជ្ជាជីវៈ អ្នកសារពត័មាន

កាលពី ថ្ងៃសុក្រទី១០​​ខែមករាឆ្នាំ២០១៣ មានការធ្វើសិក្ខាសាលាមួយដែលស្ដីពី វិជ្ជាជីវៈអ្នកសារពត័មានដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដុន​បូស្កូ​ ខេត្តកែប ដោយ​មានការចូលរួមពីសំណាក់ Dr. Charles Schwietert (journalist), Mr. Khoun Narin (journalist) , Mrs. Maria Diaz Ruiz (Radio online expert)និង​ លោកពុក​​ លី​ សំណាង(នាយក ផ្នែកទំនាក់ទំនងសង្គមនិង សារពត័មាន​)​ ជាអធិបតី រួមនិង សិស្សានុសិស្ស ដុន បូស្កូ ផែ្នកទំនាក់ទំនងសង្គមនិងសារពត័មាន​ទាំងខេត្តព្រះសីហនុ និងខេត្តកែប។សិក្ខាសាលានេះត្រូវបានធ្វើឡើងមួយថ្ងៃពេញ(២៤ម៉ោង)​ ក្នុងកំឡុងពេលសិក្ខាសាលា លោក គ្រូ ​អ្នកគ្រូទាំងអស់បានបង្ហាញពីបទពិសោធន៏ការងាររបស់ពួកគាត់ដល់សិស្សានុសិស្ស ព្រមទាំងមានការសួរសំនួរ ពីសំណាក់និសិត្សផងដែរ។

Saturday, January 12, 2013

បុណ្យចូលឆ្នាំចិននៅអាស៊ី

ការប្រារព្ធពិធី បុណ្យចូលឆ្នាំ ពស់ របស់ជនជាតិចិន នៅអាស៊ី មនុស្ស ជាច្រើនលាននាក់ បានកំពុងប្រារព្ធពិធីបុណ្យ ចូលឆ្នាំចន្ទ័គតិ ដែលត្រូវបានគេដឹង ផងដែរថា ជា ថ្ងៃ ចូលឆ្នាំចិន ហើយ វាជាថ្ងៃសម្រាកប្រចាំឆ្នាំ ដ៏ សំខាន់បំផុតភាគច្រើន គឺ នៅអាស៊ីបុណ្យ ចូលឆ្នាំ បានចាប់ផ្ដើម នៅប្រទេសចិននាពាក់កណ្ដាលយប់ ជាមួយ និង ការដុតកាំជ្រួច និងការជួប ជុំគ្រួសារ។វា ជាសញ្ញា ទទួល ឆ្នាំពស់ ហើយ ចេញពីការគ្រប់គ្រង នៃឆ្នាំនាគ។ នៅប្រទេសចិន ចំនួន មនុស្ស ដែលគេ ប៉ាន់ស្មាន ប្រហែល ២០០លាននាក់ និង ត្រូវបានធ្វើដំណើរ ជាមួយ និង គ្រួសារ ដែលគេបានចាត់ទុកជា ការធ្វើ អន្ថោប្រវេសន៍ ដ៏ធំជាងគេបំផុត នៅលើផែនដី។ ថ្ងៃសម្រាក និងត្រូវបានបន្ត រហូតដល់ រាប់ សប្ដាហ៍ ការិយាល័យរដ្ធាភិបាល និង ជំនួញ និង ត្រូវបានបិទទ្វារ នៅកំឡុងពេលនេះ។ ឆ្នាំពស់ បានមាន ឈ្មោះបោះ សំលេង នៅប្រទេសចិន វាជានិមិត្តរូបនៃ បញ្ញា ភាពស្រស់ស្អាត និងភាពវៃឆ្លាត ប៉ុន្តែវាក៏ តំនាង អោយភាពក្រអឺតក្រទម និង ភាពក្រេវក្រាធ ផងដែរ។ ការបំពុលដ៏គួរអោយព្រួយបារម្ភ អ្នកប្រចាំទីនៅទីក្រុងប៉េកាំង (Beijing) បានប្រថុយនិង អាកាសធាតុ ដ៏ត្រជាក់ ដើម្បីដុតកាំជ្រួច ដែលត្រូវបាន គេជឿថា ជាការបណ្ដេញវិញ្ញាណអាក្រក់ ចេញអោយឆ្ងាយ។ទោះបីជាយ៉ាងណាក៏ដោយ ការ ដុតកាំជ្រួច នៅកណ្ដាលក្រុង ត្រូវបានដឹងមកថា វាបានបង្ករសំលេងកងរំពង គួរអោយររន្ធត់ ជាងឆ្នាំ មុន ដោយសារ សំលេងកាំជ្រួច ដែលបានចាប់ផ្ដើម លឺខ្លាំង នៅពេលយប់ ច្រើនជាង ពេលធម្មតា ហើយ បញ្ចប់ទៅវិញ នៅមុនពេលព្រឹកថ្ងៃអាទិត្យ ។ អាជ្ញាធរទីក្រុង បានអំពាវនា ដល់ ប្រជាពលរដ្ធ អោយប្រើ កាំជ្រួច អោយបាន ក្នុងចំនួនតិចបំផុត ដោយសារតែ ពួកគេមាន ការព្រួយបារម្ភ ពីកំរិតគ្រោះថ្នាក់ នៃការបំពុល ខ្យល់ និង កំនើនខ្ពស់ នៃកំរិតការចុះអព្ទ័ ក្នុងកំឡុងពេលដាច់ខែនេះ។នៅទីនោះ មាន ការ បញ្ចុះ តម្លៃ ក្នងការលក់កាំជ្រួចនៅទីក្រុង ហើយ កាំជ្រួច២៦០,០០០ ប្រអប់ ត្រូវបានទិញ នៅកំឡុង ៥ថ្ងៃមុនចូលឆ្នាំ វាស្មើរនិង ៣៧% គ្រាប់ បើធៀបនិង កាលពីឆ្នាំមុន យោងតាមការិយាល័យ ពត័មាន រដ្ធ ស៊ិន ហ៊ួរ(Xinhua)។ ការិយាល័យបរិស្ថានទីក្រុង បានធ្វើបទបង្ហាញថា មានកំរិតនៃការបំពុល ២.៥ មីក្រូក្រាម(Microgram) ដែលភាគច្រើន មានប្រភពមកពី ទីក្រុង នៅថ្ងៃអាទិត្យពេលថ្ងៃត្រង់ ប៉ុន្តែ ទាំងនេះ គឺ ទាបជាង អ្វីដែលគេបាន ឃើញ កាលពីខែមួយទេ។កាលពីឆ្នាំមុន កាំជ្រួច បានបង្ករអោយ មានការបំពុល ក្នុងកម្រិតខ្ពស់ ដល់ទៅ ១.៥០០ ឯណោះ។ កាលពីថ្ងៃសៅរ៍ គេបានប្រមើល មើលឃើញថា មាន មនុស្ស ប្រមាណជា ៧០០ លាននាក់ មើលខ្សែភាពយន្ត នៅរោងមហោស្រពរដ្ធ ពេលនោះឯក- សណ្ធាន ផ្សេងគ្នា បានបង្ហាញឡើង ខុសពីពេល ដែល សិលីណា ឌីអន (Celine Dion) បានច្រៀង ក្នុងបទ ភ្លេង តាមគោលរឿង ក្នុងភាពយន្ត ទីតានិក(Titanic)។បទ ម៉ាយ ហាត វីល ហ្គូ អន(My heart will go on) គឺ ជា បទមួយ ក្នុងចំំនោម ពីរបទ ដែលត្រូវបាន គេនិយម ជាងគេ នៅប្រទេសចិន។មុនពេល ការប្រារព្ធ ពិធី ថ្ងៃសៅរ៍ បានចាប់ផ្ដើម ប្រមុខគណៈបក្ស កុំម្មុយនីស្ត ហ្ស៊ី ជីនភីង (Xi Jinping)ដែលបាន កា្លយ ជា នាយករដ្ធមន្រ្តី កាលពី ខែ មិនា បានអោយរង្វាន់ ទៅ កម្មករសំណង់ ផ្លូវរូងក្រោមដី នៅទីក្រុងប៉េកាំង ដើម្បី ជាការ អរគុណពួកគេ សម្រាប់សេវាកម្ម និង ការខិតខំ របស់ពួកគេកន្លងមក ។ លោកបាន និយាយថា” កម្មករអន្ថោប្រវេសន៍ បាន ប្រថុយ ធ្វើការ អោយប្រទេសចិន ដូច្នេះហើយ បានជាយើង ត្រូវយកចិត្តទុកដាក់និងភាពសមរម្យ របស់អ្នក ហើយ ខ្ញុំ សង្ឈឹមថា សំណង់ ដ៏រឹងមាំ នេះនិងត្រូវបាន រៀបចំ ពិធីជប់លៀង កំសាន្ត នៅឆ្នាំថ្មីនេះ សម្រាប់អ្នក ដូច្នេះ អ្នក ក៏ អាចមានថ្ងៃសម្រាក ដ៏ សប្បាយ រីករាយផងដែរ។ នាយករដ្ធមន្រ្តី វិន ចាប៉ាវ(Wen Jiabao) ដែល បានលាលែងពីដំណែង កាលពីខែមិនា នៅគ្រានោះ បានធ្វើការប្រារព្ធពិធីនេះ នៅពេលល្ងាច ជាមួយនិងជនរងគ្រោះ ដោយសារការរញ្ចូយដី និង ការស្រុតដី នៅភាគខាងលិចនៃ ប្រទេសចិន (រាយការណ៍ដោយ ទូរទស្សន៍រដ្ធចិន)។ នៅតៃវ៉ាន់ ម៉ា យីង ចូវ (Ma Ying-jeou)បានចែកអាំងប៉ាវពណ៍ក្រហម ដែល ដាក់លុយ នៅក្នុងមួយអាំងប៉ាវ មួយដុល្លាតៃវ៉ាន់($0.03; £0.02) អោយ ទៅ ប្រជាជន ដែល នៅ ឯ វិហារក្នុង ទីក្រុង តៃប៉ិ។នៅ ទីក្រុង ស៊ីដនី(Sydney) កាំជ្រួច ក៏ ត្រូវបាន គេ អនុញ្ញាត្តិ អោយដុតផងដែរ។នាយករដ្ធមន្រ្តី ប្រទេសអូស្រា្តលី ជូលៀ ជីលឡឺដ(Julia Gillard) បានបួងសួង អោយជនជាតិ អូស្រា្តលី ដែលមាន ដើមកំណើត ជាជនជាតិ ចិនទាំង ៩០០០០០នាក់អោយមានសុខភាពល្អ និង សំណាងល្អនៅឆ្នាំពស់នេះ នៅតាម ធ្វីតតឺ(Twitter) .

Tuesday, January 1, 2013

សិក្សាអំពីប្រវត្តិរបស់ស៊ុកូឡា


ប្រវត្តិ ស៊ុកូឡា








ស៊ុកូឡា(Chocolate)មានដើមកំណើតនៅ ម៉ិចស៊ិកូ(Mexico) ជាមួយ និង​ឥណ្ឌាអ៊ែកទិច(Aztec Indians)​ ហើយបានមកដល់ ប្រទេសអេស្ប៉ាញ(Spain) តាមរយះអ្នករុករកតាម កប៉ាល់ ជនជាតិអេស្ប៉ាញ។គ្រីស្ដ  ស្តុបកូឡុំ(Christopher Columbus ) បានប្រទះនិង គ្រាប់កាកាវ ជាលើកដំបូងនៅឆ្នាំ ១៥០២។ពួកអ៊ែកទិច(Aztec)បានប្រើគ្រាប់កាកាវដើម្បីបង្កើតរសជាតិល្វីង  ភេសជ្ជៈ ដែលមាន ពពុះ ត្រូវបាន គេហៅថា ខូកូលាស (tchocolast) ដែល ត្រូវបានគេផឹក នៅកំឡុងពេល ប្រារព្ធ ពិធី បុណ្យ សាសនា ។​​​​ជនជាតិអេស្ប៉ាញ ពេលនោះ ពុំទាន់ ពេញចិត្ត និង គ្រាប់កាកាវ នៅឡើយទេ ប៉ុន្ដែ ពួកគេ នៅតែ បន្ត ការនាំចូល កាកាវ ដដែល។ ឆាលែសទីមួយ(Charles I) បានទទួលទិញ នូវ ទំនិញតាមកប៉ាល់ នៅ ឆ្នាំ ១៥២៥។ អេស្ប៉ាញ បានបន្ដវេនផ្ដាច់មុខ ទៅលើជំនួញកាកាវ អស់រយះពេល ប្រហែល ១០០ ឆ្នាំមកហើយ។ទោះបីជាកាកាវបានមកដល់ អ៊ីតាលី(Italy) នៅចុងសតវត្សទី១៦ ក៏ដោយក៏ វាបានត្រឹមតែជាអាជីកម្មនៅក្នុងប្រទេស   អេស្ប៉ាញតែប៉ុណ្ណោះ រហូតដល់ ឆ្នាំ ១៦១៥ នៅ ពេល ដែល ស្ដេច ល្វី ទី១៣(Louis XIII) បានរៀបការ ជាមួយនិង អានអហ្វអូស្រៀ(Anne of Austria) ដែល ជា បុត្រី របស់ស្ដេច ភីលីពទី៣(Philip III) នៃប្រទេសអេស្ប៉ាញ។
                                                                              

ស៊ុកូឡា ត្រូវបាន គេ យកទៅ ទទួល ភ្ញៀវក្នុង ពិធីមង្គលការ របស់ពួកទ្រង់ នៅ ទីក្រុងប៉ារីស(Paris) ហើយបន្ទាប់ពីនោះមក មិន យូរប៉ុន្មាន វាបានក្លាយជាភេសជ្ជៈដ៏ពេញនិយម សម្រាប់អភិជន ជនជាតិ បារាំង។នៅកំឡុង សតវត្ស ទី១៦ និង១៧ ស៊ុកូឡា បានក្លាយជា ភេសជ្ជៈ ដ៏ មាន ប្រជាប្រិយភាព បំផុត នៅក្នុង ប្រទេស អេស្ប៉ាញ។អាហារ ដ៏ មានប្រជាប្រិយ នៅពេលនោះ គឺ នំស្ពោតនិងខ្សោកដូចអេប៉ុង (Sponge Cakeនំម៉ាចស្ពេន (Marzipan) នំទួរុន(Turron)  ស្ករ ឬ នំរសជាតិ ផ្លែឈើ (ផ្លែឈើដែលមានពណ៍ថា្ល) ។រីឆាដ ហ្វដ(Richard Ford)​ នៅ ក្នុង សៀវភៅ ហ្គេតដឺរីង ហ្រ្វម ស្ប៉ាន (Gatherings From Spain) បាននិយាយថា សម្រាប់ ជនជាតិ អេស្ប៉ាញ តែ គឺ សម្រាប់ ជនជាតិ អង់គ្លេស ហើយ កាហ្វេ សម្រាប់ ជនជាតិបារាំង (ហេតុការណ៍នេះត្រូវគេឃើញ ស្ទើរតែ​គ្រប់ ទី កន្លែង ហើយ វាតែងតែ ឥតខ្ចោះ) ។សព្វថ្ងៃនេះ ប្រទេស អេស្ប៉ាញ គឺជា អ្នកផលិត ស៊ុកូឡា ដ៏ចម្បង ដែលមាន រោងចក្រផលិត ស៊ុកូឡា​ធំៗ ចំនួន៥០ កន្លែង និង រោងចក្រតូចៗ ជាច្រើន កន្លែងទៀត រាប់មិនអស់។ ស៊ុកូឡា របស់ ប្រទេសអេស្ប៉ាញ គឺ នៅតែ មាន គុណភាពល្អ ឥតខ្ចោះ ដដែល។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏ ការ ផលិត ស៊ុកូឡា នៅមិនទាន់មានទីផ្សារទូលំទូលាយ នៅឡើយទេ។ 

All Rights Reserved. 2014 Copyright PICKER

Powered By Blogger | Published By Gooyaabi Templates Designed By : BloggerMotion

Top