Tuesday, February 19, 2013

ប្រវត្តិរបស់កង់


អំពីកង់

កង់មានរាង ជា រង្វង់ ដែលអាច វិល លើអ័ក្រមូយ។ កង់ គឺជា ផ្នែក មួយដ៏សំខាន់ នៃកង់ និង រទេះ ដែល ជា ផ្នែកមួយនៃ ម៉ាស៊ីនងាយ ទាំង ​៦​ប្រភេទ។ ​ពេល កង់ ភ្ជាប់គ្នា នឹង រទេះវាអាច ធ្វើការ ផ្លាស់ទី របស់របរ ធ្ងន់ៗ យ៉ាងងាយស្រួល ហើយ ជួយ សម្រួល ដល់ ការ ដឹកជញ្ជូន ខណៈពេលផ្ទុកអ្វីមួយ ឬ ធ្វើ ដំណើរការ ក្នុង ម៉ាស៊ីន។ កង់ គឺ តែងតែ បានជួយសម្រួល ដល់ ការងារផ្សេងៗទៀតដូចជា នៅក្នុង កង់កប៉ាល់ កង់រទះ និង ឧបករណ៍ដែលធ្វើឲ្យ គ្រឿងយន្ដជក់ផ្សេងៗទៀត។






ប្រវត្តិនៃកង់
ធាតុពិត នៃ កង់ គឺ កើតមាន នៅ ពាក់ កណ្ដាល សហ្ហស្សវត្សទី៤ មុនគ្រិស្ដសករាជ វា កើត នៅ ជិត​ សម័យ មេសូប៉ូតាម៉ែរ (Mesopotamia) នៅ ភាគខាងជើង នៃ ខាអ៊ូខាស៊ូ ​(Caucasus) វប្បធម៌ ម៉ាកុប (Maykop) និង អ៊ីរ៉ុបកណ្ដាល ដូចនេះសំនួរ ស្ដីពី ​វប្បធម៌​ នៃ ការ ​បង្កើត ​កង់ មិនបាន បន្សល់ទុក ទេ ហើយ វា នៅតែ បន្ត ការស្រាវជ្រាវ  និង ពិភាក្សាគ្នា។ កង់ឈើចាស់ ជាង​គេនៅលើពិភពលោក មាន​ការចាប់​កំណើតតាំងពី 5,250 ± 100 មុនពេលបច្ចុប្បន្ន គឺ បានរកឃើញ ដោយ បុរាណវិទ្យាស្លូវ៉ាគី នៅ ​ក្នុង ឆ្នាំ​២០០២​ក្នុងឪកាស ដ៏ ល្អ មូយ​នៃ​យាន្ដ​ជំនិះកង់ ដោយប្រើកង់៤និងភ្លៅរទះ២ និង ដាក់ ពី លើ ដោយ ភោជន៍  ប្រូណូស៊ីស។យាន្ដជំនិះកង់ បានបង្ហាញ​ ជា ផ្លូវការ ដំបូង ពី តំបន់ របស់វាគឺ មេសូប៉ូតាម៉ង(Mesopotamia) ខាអ៊ូខាស៊ូ​(Caucasus) បាល់កាន (Balkans) នៅអ៊ីរ៉ុបកណ្ដាល ទូទាំងអ៊ីរ៉ុបនិងអាស៊ី និង មកដល់ អ៊ីនឌូ វ៉ាលី (Indus Valley) នៅ សហស្សវត្សទី៣ នៃ គ្រីស្ដសករាជ រហូតដល់ ​សហស្សវត្សទី២ មុនគ្រិស្ដសករាជ ការ​ និយាយពី កង់ នៃ យន្ដចម្បាំង បានបង្ហាញ នៅ ឯ កន្លែងតម្លើងមួយ នឹង មកដល់ ប្រទេស​២ព្រម​គ្នា គឺ ចិន និង ស្គេនឌីណាវី (Scandinavia) ១២០០ឆ្នាំមុនគ្រិស្ដសករាជ។នៅប្រទេសចិន កង់ គឺ ត្រូវបានប្រើ ជាមួយ រទះចម្បាំង តាំងពី ឆ្នាំ ១២០០ មុនគ្រិស្ដសករាជ រហូត ដល់​ពេល បច្ចុប្បន្ន ។ ទោះបីជា បាបីរី ធ្លាក់ ចុះ ​យ៉ាងនេះ​ក្ដី ក៏ នៅតែ មាន ការប្រកែកគ្នា ពី យាន្ដជំនិះ កង់ នៅ ប្រមាណ ២០០០ ឆ្នាំ មុន គ្រិស្ដសករាជ។ទោះបីជា ពួកគេ មិន អភិវឌ្ឍន៍បាន កង់ ឲ្យបានល្អក៏ដោយ ក៏ អូលមេច (olmec) និង អរិយធម៌ ពួក បច្ចិមប្រទេស ផ្សេងៗទៀត នៅ តែ កំពុង អភិវឌ្ឍវា។ ដូចជា ការធ្វើ កង់ ពី ថ្ម ដែលមាន ការ ស្ថាបនា ដូចជា របស់ក្មេងលេង ចាប់តាំងពី ឆ្នាំ១៥០០ មុន គ្រិស្ដសករាជ។  វាគឺជា គំនិត ដូចដែល នៅខាងដើម នៃ ឧបសគ្គ រារាំង ដ៏ ធំ នៃ ការអភិវឌ្ឍន៍ កង់ នៅ ភាគខាងខាងលិច នៃ អេក្វាទ័រ ដោយ មិនមាន ជំនួយ ពីសត្វ មក ផ្សាំងជាមួយ ដែលជា កម្លាំង ដ៏ សំខាន់ ​សម្រាប់ ​អូសទាញកង់ រទះ  ហើយវាមានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយ និង បសុសត្វធំៗ ដូចជា គោ ក្របី នៅ ទ្វិប អាមេរិក បច្ចុប្បន្ន ដែល នៅ ប្រទេស កូលំបី(Columbia) សព្វថ្ងៃ។ គោព្រៃ នៅ អាមេរិកខាងជើង គឺ ពិបាក ក្នុង ការ​ យកមកផ្សាំង នឹម ណាស់ ព្រោះ វា មិនដែល នឹមនឹងរទះ តាំងពី ដើមកំណើត របស់វាមកម្លេះ។ មាន ពពួកសេះ​បីបួនប្រភេទ ដែលមាន នៅ រហូតដល់ ប្រហែល១២,០០០ ឆ្នាំ កន្លងមក ហើយ  តែ នៅទីបំផុត វា ត្រូវបាន ផុតពូជ មានតែ សត្វធំៗ មួយប្រភេទ ដែលបាន ផ្សាំនឹម នៅ ភាគខាងជើងអេក្វាទ័រ គឺ ឡាម៉ា (llama) ជា សត្វ ម្យ៉ាងដូច អូដ្ឋ តែ អត់ មាន បូក ដែល មិនបាន បង្ហាញ ខ្លួន ទៅ ឆ្ងាយពី អាន់ដែស (Andes) នៅ ពេលដែល លោក កូឡុំបូស​ (Columbus)។អ្នកស្រុក នូប៊ី (Nubian) បានមកដល់ បន្ទាប់ពី ៤០០​ ឆ្នាំ មុនគ្រិស្ដ ហើយ បានប្រើ កង់ សម្រាប់ រវៃ ធ្វើ ចានឆ្នាំង ពី ដីឥដ្ធ នឹង រហាត់ទឹក វា ជា​ គំនិត មួយ ដែល ​អ្នកស្រុក នូប៊ី (Nubian) ស្រប ពេលដែល គេ បាន បររទះ ដោយ គោឈ្មោល គេ ក៏ អាច ប្រើ សេះ សម្រាប់ បរ រួម ជាមួយ រទះចម្បាំង ដែរ ដែលវាពិតជា មាន សារៈសំខាន់ ​ណាស់ ​នៅ ​ប្រទេសអេស៊ីប។ល្បឿន នៃ ការ អភិវឌ្ឍ កង់ ធ្លាក់ថយចុះ នៅសម័យថ្មដុះដោយសារ គេ អាច ជួបប្រទះ និង បច្ចេកទេស ដ៏ ទំនើប ដែល បាន រីកដុះដាលយ៉ាង​រហ័ស នៅ​ យុគសំរិទ្ធ។ 

Saturday, February 16, 2013

ប្រវត្តិរបស់ប្រាក់


ប្រាក់បានចាប់ផ្ដើមបង្កើតឡើងនៅរង្វង់២៥០០ឆ្នាំមុនគ.សកន្លងមកហើយជាមួយនិងការចាយប្រាក់កាក់ដំបូងដែលប្រហែលជាប្រាំមួយទៅប្រាំពីរសតវត្សមុនគ.ស។ប្រាក់ត្រូវបានគេប្រើសម្រាប់ទូទាត់ទូទៅជាមួយនិងការចំនាយទៅលើទំនិញ ទូទាត់បំណុលក្នុងទីផ្សារ--

តាំងពីសម័យបុរាណមនុស្សបានធ្វើការផ្លាស់ប្ដូរទំនិញគ្នាទៅវិញទៅមកទៅតាមភាពសមគួរនៃទំនិញនៅផ្សារ។​ ផ្សារជា កន្លែងមួយដែលមនុស្សបានមកជួបជុំគ្នាដើម្បីធ្វើការផ្លាស់ប្ដូរទំនិញគ្នា។មានវត្ថុជាច្រើនដែលត្រូវបានធ្វើការ ដោះដូរនៅតាមទីផ្សារ ឧទាហរណ៏​ បសុបសត្វ​ ហើយនិងសូត្រ​ ​ក្រមួន​​………វត្ថុទាំងសុទ្ធតែបានបម្រើផលប្រយោជន៏ពួកគេទាំងអស់ ប៉ុន្តែ​ ជួនកាលមានវត្តុខ្លះបានទាក់ទាញអារម្មណ៏ពួកគេ អោយដោះដូរ ដូចជា គុជខ្ចង​ ឬ អង្គាំ ដែលត្រូវបានគេដូរ ជាមួយនិងរបស់ដែលមានប្រយោជន៏ជាច្រើនទៀត។ពេលនោះ លោហៈធាតុ ដែលជារូបធាតុដើមត្រូវបានបង្កើតសម្រាប់បង្កើតកាក់​។អ្នកវិទ្យាសាស្រ្ដខាងរូបិយវត្ថុបានសិក្សាអំពីប្រវត្តិប្រាក់និងភាពផ្សេងគ្នាទាំងអស់របស់លក្ខណៈរបស់វា។
គ្មានការប្ដូរប្រាក់(ការផ្លាស់ប្ដូរទំនិញ)
ក្នុងសៀវភៅនយោបាយ1:9(៣៥០មុនគ.ស)ទស្សនៈវិទូអារីស្តូតបានសញ្ជឹងគិតពីប្រភេទនៃបា្រក់។គាត់បានគិតមិនយល់ស្របជាខ្លាំងនិងការបង្កើតអោយមានប្រាក់ពីរប្រភេទអញ្ចឹងនោះ​ ទីមួយគឺការរស់នៅតាមគោលបំណងដើមជាអ្វីដែលមិនយល់ស្របនិង​ការចៃ្នម៉ូត និង​ទីពីរ គឺសម្ថតភាពដើម្បីបង្កើតការប្រឆាំងដោយសារការលក់ទំនិញបើមិនដូច្នេះទេគឺត្រូវធ្វើការប្ដូរទំនិញវិញ។
កិច្ចការនៃតម្លៃរូបិយវត្ថុបន្ទាប់គឺធ្វើយ៉ាងណាដើម្បីអោយវាមានភាពងាយស្រួលឡើងដូចជាការបង្កើតកាក់ ឬ លិខិតសន្យាដែលមានការឯកភាពពីមនុស្សផ្សេងទៀតនិងពាណិជ្ចកម្មរបស់ពួកគេដែលទាក់ទងនិងការវិវត្តន៍សម្ថតភាពខាងចិត្តវិទ្យាទៅនិងកន្លែងពិតមួយផ្សេងទៀតហើយនិងការនៅខាងក្រៅច្បាប់ក្នុងក្របខណ្ឌ័ការដោះដូរ។ជាមួយនិងការដោះដូរចំពោះកម្មសិទ្ធរបស់បុគ្គលម្នាក់ៗដែលលើសចំនួន ដូចជាការវាល់គ្រាប់ធញ្ញាជាតិឬ កម្រិតចំនួននៃបសុសត្វដែលអាចធ្វើការដោះដូរបានភ្លាមៗ សម្រាប់វត្ថុខ្លះដែលមានតម្លៃប្រហាក់ប្រហែលគ្នា អាចមានតម្លៃច្រើនជាងឬមានអត្ថប្រយោជន៍ច្រើនជាង ដូចជាផើងដីឥដ្ធឬរបស់ផ្សេងទៀត.....។សម្ថតភាពបដិវត្តន៍នៃជំនួញគឺមានព្រំដែន គឺវាអាស្រ័យលើការចង់បានដែលកើតព្រមគ្នា។អ្នកដែលលក់អាហារធញ្ញាជាតិត្រូវស្វែងរកអ្នកដែលចង់ទិញគ្រាប់ធញ្ញាជាតិហើយនិងអ្នកដែលអាចផ្ដល់មកវិញនូវរបស់ខ្លះដែលអ្នកលក់នោះចង់ទិញមកវិញ។ទីនោះមិនមានការវាស់តាមខ្នាតមាត្រាដ្ធាននោះទេ ដែលទាំងអ្នកលក់និងអ្នកទិញអាចដោះដូរគ្នាបានយ៉ាងទូលំទូលាយ​ អាស្រ័យទៅតាមការប្រែប្រួលតម្លៃរាល់គ្រប់ប្រភេទទំនិញនីមួយៗនិងការ

ផ្ដល់ភាពងាយស្រួលដល់ដៃគូប៉ុណ្ណោះ។ក្នុងប្រពន្ធ័ការដោះដូរមួយជាកន្លែងដែលរបស់របរត្រូវបានដោះដូរយ៉ាងត្រឹមត្រូវដោយមិនចាំបាច់ប្រើប្រាក់ ភាពចង់បានរបស់ភាគីទាំងសងខាងគឺពិតជាមានលក្ខណៈសំខាន់ខ្លាំងណាស់។

ការរិះគន់









ដាវីដ គីនលីយ៍(David Kinley)
បានរកឃើញកំហុសអំពីទ្រឹស្ដីអារីស្ដូតពីព្រោះអ្នកទស្សនវិទូប្រហែលជាខ្វះការយល់​ ដឹងគ្រប់គ្រាន់ពីវិធីនិងភាពងាយស្រួលប្រើក្នុងសង្គមមុនដំបូងនោះ ហើយប្រហែលជាមានការគ្រោងទុកក្នុងគំនិត   របស់គាត់ពីបទពិសោធន៍ផ្ទាល់ខ្លួននិងការសា្មនរបស់គាត់។
នៅក្នុងសៀវភៅរបស់គាត់ បំណុល:៥០០០ឆ្នាំដំបូង ប្រហែលមនុស្សបានបដិសេដនិងសំណើរដែលថាប្រាក់ត្រូវបានបង្កើតឡើងដើម្បីជំនួសការដោះដូរទំនិញ។បញ្ហាជាមួយកំណែប្រែថ្មីនៃប្រវត្តិសាស្រ្ត គាត់បាននឹកឃើញដល់ខ្វះខាតនៃភស្តុតាងគាំទ្រ។ការស្រាវជ្រាវរបស់គាត់បានបញ្ចាក់អោយឃើញថាដំណើរការរបស់សេដ្ធកិច្ចបានដំណើរការជាធម្មតាទេ រហូតដល់ការចាប់ផ្ដើមដំបូងនៃកំណែទម្រង់ដីធ្លីក្នុងសង្គម ជាពេលដែលមនុស្សបានប្រើប្រពន្ធ័ឥណទាន យ៉ាងល្អិតល្អន់។គ្រៀបឺ(Graeber)បានស្នើរថាប្រាក់ជាក្រុមនៃគណនេយ្យគឺត្រូវបានបង្កើតនៅខណៈពេលដែលគេមិនត្រូវការលិខិតសន្យាទៀតនោះថា៖ខ្ញុំជំពាក់អ្នកមួយ វាបានធ្វើអោយប្រែជាមានភាពអល់អែកនៃពាក្យ ខ្ញុំជំពាក់អ្នកនូវអ្វីមួយនោះ។ក្នុងករណីនេះ ប្រាក់បានលេចឡើងដែលដំបូងជាឥណទានហើយក្រោយមកក៏ទទួលបានមុខងារជាការដោះដូរមធ្យមនិងរក្សាតម្លៃទុក។ផ្ទុយនិងគំនិតដ៏មានប្រជាប្រិយភាពនេះវាបែរជាគ្មានភស្ថុតាងដែលមានការជឿជាក់ពីសង្គមនិងសេដ្ធកិច្ចចំពោះការដោះដូរទេ។ជំនួសអោយការគ្មានរូបិយវត្តុ សង្គមបានរៀបចំប្រតិបត្តិការណ៍ដ៏ធំទៅតាមថ្លៃនៃតម្លៃទំនិញតាមតម្រូវការផលិតផលទៅវិញទៅមកនិងការជំពាក់បំណុល។យោងតាម  នៅពេលដែលការដោះដូរបានកើតឡើង វាគឺពិតជាធម្មតាទេជាមួយមនុស្សចំលែកឬកាត់បន្ថយអត្រានៃការលួចប្លន់ពីសំណាក់សត្រូវឈ្លានពាន។ក្រុមទាំងពីរបានព្រមព្រៀងគ្នាដើម្បីលក់និងទិញទំនិញគ្នាទៅវិញទៅមក។ទាំងនេះត្រូវបានដឹងថាជាការកើតឡើងពីការចង់បានរវាងទ្វេភាគី។អ្វីដែលមនុស្សពេញចិត្តលក់គឺពិតជាអ្វីដែលអ្នកផ្សេងទៀតប្រាថ្នាចង់ទិញដែរ។
កាក់
ការដោះដូរទំនិញមិនសូវមានភាពងាយស្រួលទើបគេមានគំនិតបង្កើតកាក់ឡើងមក ហើយពេលនោះដែលគេក៏បានបង្កើតកាក់ដែលមានទំហំ ទ្រង់ទ្រាយនិង ពណ៍ឬរូបភាពប្លែកៗពីគ្នាដើម្បីកំណត់តម្លៃរបស់វា។ ជនជាតិនីមួយៗបានកំណត់យក រូបភាព អក្សរ ទំងន់ និង​​ពណ៍....ដើម្បីកំនត់លើរូបិយវត្តុរបស់ខ្លួន។
ការបង្កើតក្រដាសប្រាក់
ដោយសារតែការនាំយកកាក់ទៅតាមវាមិនសូវជាមានភាពងាយស្រួលព្រោះទំងន់របស់វា។ទើបក្រោយមកគេមានគំនិតបង្កើតក្រដាសប្រាក់ឡើងមក ដោយវាមានទំងន់ស្រាល និងងាយស្រួលយកតាមខ្លួនហើយក៏បានបន្តប្រើរហូតមកដល់បច្ចុប្បន្ន។

Wednesday, February 6, 2013

ប្រវត្តិប្រទេសអេស៊ីប


  •  អេស៊ីបបុរាណ
គឺជាអារ្យធម៍បុរាណដ៏រីកចម្រើននៃអាហ្រ្វិក ដែលមានទីតាំងស្ថិតតាមបណ្ដោយដងទន្លេនីលខាងក្រោម(lower Nile river) ដែលបច្ចុប្បន្ននេះគឺជាទីក្រុងដ៏ទំនើបនៃប្រទេសអេស៊ីប។អារ្យធម៍របស់ជនជាតិអេស៊ីបបានប្រមូលផ្ដុំគ្នាប្រហែលជា៣១៥០មុនគ.ស(យោងទៅតាមការ)​ សន្មត់ពីប្រវត្តិសាស្ដ្រ ជនជាតិអេស៊ីប)ជាមួយនិងការបង្រួបបង្រួមគា្នរវាងអេស៊ីបលើនិង
អេស៊ីបក្រោម ក្រោមការគ្រប់គ្រងរបស់ព្រះចៅផារ៉ាអុងតែមួយគត់។
ប្រវតិ្តរបស់អេស៊ីបបុរាណបានកើតឡើងតៗគ្នាជារាជាណាចក្រដ៏រឹងមាំ,
គេចែកការប្រែប្រួលសម័យកាលអេស៊ីបជាបីសម័យកាលគឺ៖
·         សម័យកាលរាជាណាចក្រចាស់ជាសម័យមុនយុគសំរិទ្ធ
·         សម័យកាលរាជាណាចក្រកណ្ដាលជា មជ្ឈិមសម័យនៃយុគសំរិទ្ធ
·         សម័យរាជាណាចក្រថ្មីជាសម័យកាលចុងក្រោយនៃយុគសំរិទ្ធ
ឥទ្ធិពលរបស់អេស៊ីបបានឈានឡើងដល់ចំនុចកំពូលនៅកំឡុងសម័យកាលរាជាណាចក្រថ្មី
នៅសម័យរ៉ាមសាយទីនោះជាកន្លែងដែលមានការប្រកួតប្រជែងរវាងចក្រភពហ៊ីតាល(Hittile)  ចក្រភពអេសស៊ីរៀន(Asyrian) និងចក្រភពមីតាននី(mitanni) ។បន្ទាប់ពីសម័យកាលនោះមកវាក៏បានឈានចូលមកដល់សម័យកាលថយចុះជាបណ្ដើរៗប្រទេសអេស៊ីបត្រូវបានទទួលរងនូវការឈ្លានពានឬការច្បាំងដណ្ដើមពីសំណាក់ជនបរទេសដែលពេញដោយឥទ្ធិពល បន្ដបន្ទាប់ជាលំដាប់ដូចជា៖
Ø  កាណាននាល/ហ៊ីកសុស(Canaanites/Hyksos)
Ø  លីប្យាន(Libyans)
Ø  នុបៀន(Nubians)
Ø  អេសស៊ីរៀ(Assyria)
Ø  ភឺសៀន(Persian rule)
Ø  បេប៊ីឡូនៀ ភឺសៀន រូល(Babylonia)និងម៉ាសិដូនៀន ក្រិក(Macedonian Greece)
នៅសម័យកាលកណ្ដាលទី៣នៃអេស៊ីបនិងសម័យកាលចុងក្រោយ។
ជាលទ្ធផលបន្ទាប់ពីការស្លាប់របស់ អេឡិចសាន់ដឺ ដឹ ហ្គ្រេត(Alexander the Great)មនុស្សជំនាន់ក្រោយរបស់គាត់ឈ្មោះ ប្តលមី សុធឺ(Ptolemy Soter)បានតែងតាំខ្លួនឯងជា អ្នកគ្របគ្រងច្បាប់ថ្មីនៃប្រទេសអេស៊ីប។ប្រពន្ធ័ច្បាប់នេះបានបន្តរហូតដល់ឆ្នាំ៣០មុនគ.ស នៅពេលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះនាងក្លេអូប៉ាត្រា ប្រទេសនេះបានធ្លាក់ក្នុងកណ្ដាប់ដៃចក្រភពរ៉ូម  ហើយបានក្លាយជាអាណាខេត្តមួយរបស់ចក្រភពរ៉ូម។
ភាពជោគជ័យនៃការរីកចម្រើនរបស់ប្រជាជនអេស៊ីបដោយភាគបានមកពីបំនិននិងសម្ថតភាពដើម្បីតម្រូវទៅនិងលក្ខ័ខណ្ឌ័របស់ទំនាបទន្លេនីល។អាចទាយបានថាការលិចទឹកនិងការគ្រប់គ្រងការបាចទឹកបញ្ចូលស្រែចម្ការនៃទំនាបទន្លេដ៏សម្បូរជីជាតិនាំអោយផលិតបាននូវផលដំណាំដ៏ហូរហៀរដែលបានផ្ដល់ នូវភាពរីកចម្រើនអោយសង្គមនិងវប្បធម៍។ជាមួយនិងភាពប៉ិនប្រសប់កែច្នៃនិងភាពសន្សំសំចៃ នាំអោយរាជការបានធានាគ្រប់គ្រងអាជីកម្មសារធាតុខនិជនៃដីទំនាបហើយនិងជុំវិញតំបន់ខ្សាច់។វណ្ឌ័កម្មដំបូងបានពឹងផ្អែកទៅប្រពន្ធ័នៃការសរសេរ​ ហើយបានបង្កើតជាអង្ការមួយឡើងមកដោយមានការឯកភាពនិងភាពស្រុះស្រួលគ្នា ដើម្បីធ្វើជំនួញជាមួយនិង តំបន់ដែលនៅជុំវិញព្រមទាំងបាន បង្កើតយោធាបម្រុងដើម្បីបង្ក្រាបសត្រូវបរទេសហើយនិងការពាជនជាតិអេស៊ីបដែលលុបលើរដ្ធាភិបាល។




ប្រតិបត្តិការ យិវធ្រី (yewtree): បុរសម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង ឡុនដុន

ប្រតិបត្តិការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបរិហាកេរ្ដិ៏ រឿងអាស្រូវរបស់លោក ជីមមី សាវាល់(jimmy savile) ប៉ុន្តែការចាប់ខ្លួនគ្រាន់តែជាផ្នែកមួយនៃការបំបិទការត្អូញត្អែរប្រឆាំងរបស់ប្រជាជនដែល

មិនបានទាក់ទងទៅអ្នកតំណាង ប៊ីប៊ីស៊ី(BBC)ក្រោយ។
ស្កុតឡែន យ៉ាដ(scotland yard) បាននិយាយថាគាត់បានធ្លាក់ក្រោមការស៊ើបអង្គេតរបស់ពួកយើង
គាត់ជាមនុស្សទី១១ដែលត្រូវបានសួរចម្លើយក្នុងដំណើរការប្រតិបត្តការ  យិវធ្រី។មានមនុស្ស១០នាក់
មកហើយដែលត្រូវបានចាប់ខ្លួន ហើយនិងជនសង្ស័យម្នាក់ត្រូវបានសម្ភាសន៏ក្រោមការប្រុងប្រយត្ន័
បំផុត។
លោកម៉ែត (Met) បាននិយាយថាពួកគេមិនបានរៀបចំបទបង្ហាញអ្វីអោយបានលំអិតអំពីការចាប់ខ្លួន
ថ្មីៗ ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ៏នេះ។
ចំពោះសាវាល់ដែលបានស្លាប់ក្នុងឆ្នាំ២០១១ នៅអាយុ​ ៨៤ ឆ្នាំ គឺជាឌីជេវិទ្យុមួយរូបហើយក៏ជា
ពិធីករនៃទូរទស្សន៍ ជីមល៍ ហ្វីហ្ស(jim’ll fix)ជីមល៍ ហ្វីហ្សជាកម្មវិធីមួយដែលចាក់ផ្សាយ នៅតាម
ប៊ីប៊ីស៊ី។
កាលពីខែមុន ប៉ូលីសរាជធានីម្នាក់បាននិយាយថា សាវាល់បានបញ្ឆោតក្មេងជំទង់និងកុមារ ឆ្លងទៅ
ប្រទេស អេស្ប៉ាញអស់រយះពេលជាង៥០ឆ្នាំមកហើយ។
អែនអេសភីស៊ីស៊ី(NSPCC) បាននិយាយថាសាវាល់ធា្លប់បាន ជាប់ឈ្មោះជាជនល្មើសផ្លូវភេទអាជីពនៅប្រវត្តិ
១២៩ឆ្នាំនៃបទឧក្រិដ្ធនេះ។
ការស៊ើបអង្គេតរបស់ម៉ែតក្នុងប្រតិបត្តិការ យិវធ្រី អំពីករណីពោលបំផ្លើសនេះបានកើតឡើងតាំងពី
សាវាល់បានជាប់ចោទពីបទរំលោភបំពានមកម្លេះ។
ប្រតិបត្តិការនេះមានបីដំណាក់កាល។
ទីមួយគឺការឃ្លាំមើលជាពិសេសនូវសកម្មភាពរបស់សាវាល់ ហើយ ករណីទីពីរ គឺការព្រួយបារម្ភអំពី
ការពោលពាក្យបំផ្លើសប្រឆាំងនិងសាវាល់..........................។
ករណីទីបី ទាក់ទងនិង ការពោលត្អូញត្អែរប្រឆាំងផ្សេងៗនិងមនុស្សដែលមិនបានទាក់ទង ទៅនិងការ
ស៊ើបអង្គេតរឿងក្ដី ជីមមីសាវាល់។
កំណើនឡើងនៃឈ្មោះជនដែលជាប់ពាក់ពន្ធ័និងជាមួយនិងការស៊ើបអង្គេតនេះមាន៖  ភីអរ ទីប្រឹក្សា
មេហ្ស​ ខ្លីហ្វហ្វដ(PR  Max Clifford),តារាកំប្លែង ហ្វីដឌី ស្តា(Freddie Starr),
ឌីជេ ដេវ លី ត្រាវីស (DJ Dave Lee Travis)
ហើយនិងអតីតអ្នកផលិតខ្សែភាពយន្ដ
វីលហ្វីដ ដិ អាដ(Wilfred De'Ath) ដែលបានបដិសេធរាល់កំហុសទាំងអស់,លោក ហ្គារី ហ្គីតថឺ
អាយុ៦៩​ មានឈ្មោះពិតថា ផូល ហ្គេដ ដែលត្រូវបានចាប់ខ្លួនផងដែរ។សូមបញ្ចាក់ថាលោកនៅពុំទាន់
បានសេចក្ដីថ្លែងការណ៍នៅឡើយទេ។(បកប្រែចេញពីកាសែត ប៊ីប៊ីស៊ី)


All Rights Reserved. 2014 Copyright PICKER

Powered By Blogger | Published By Gooyaabi Templates Designed By : BloggerMotion

Top