រឿងអប់រំ(បែប​ លក្ខណៈ Script)


រឿង កំលោះខា កញ្ញាហឹរ

នៅផ្ទះ
ហ្គិច៖  រៀបចំឥវ៉ានបណ្ដើ ស្រមៃ បណ្ដើ(ថ្ងៃនេះខ្ញុំទៅដើរលេងទៀតហើយ)
ហ្គិច៖  ម៉ែ ពុក! កូនជំរាបលាទៅសាលាសិនហើយ
ម៉ែ៖    នេះលុយ ហើយត្រូវខំរៀនផងណាកូន
ហ្គិច៖  ចាស៎! កូនដឹងហើយ
នៅបន្ទប់ទឹកសាធារណៈ
ចូលទៅផ្លាស់សំលៀកបំពាក់សិស្សចេញហើយ ពេលចេញមកវិញ ទូរស័ព្ទរោទិ៍
សង្សារ៖        ហេឡូ!  អូននៅឯណាបងចាំនៅមាត់សមុទ្រ។
ហ្គិច៖  ចាស៎! អូនទៅដល់ឥឡូវហើយ
ភ្លាមនោះស្រាប់តែម៉ាំង
ហ្គិច៖អូយ
វីរះ៖សូមទោសនាងតូច
ងើយមុខឡើង
ហ្គិចនិយាយទូរសព្ទ័
ហ្គិច៖ប៉ុណ្ណឹងសិនហើយណា៎បង ចាំជួបគ្នាបតិចទៀត bye
រូចក៏និយាយទៅកាន់វីរះ
ហ្គិច៖ អ្នកណាគេនាងតូច ដើរមកប៉ះគេហើយថាគេនាងតូចទៀត
វីរះ បានមើលកាតាបឃើញ​អាវ ឯកសណ្ធានសិស្ស បាននិយាយ
វីរះ៖បើជាមនុស្សធំគេមិន ធ្វើដូចជានាងតូចកំពុងធ្វើនេះទេ ។និយាយបណ្ដើរមើល ទៅកាតាបបណ្ដើរ
ហ្គិច៖វាជារឿងរបស់ខ្ញុំទេកុំមកចេះ
វីរះ៖ មិនចង់ចេះប៉ុន្មានទេ បងគ្រាន់តែអាណិតឪពុកម្ដាយប្អូនរបស់ប្អូន ប៉ុណ្ណោះ ដែលគាត់មិនគួរមានកូនដូចប្អូននេះទេ
ហ្គិច៖ឡប់សតិ
ហ្គិចដើរចេញទៅ
វីរះរអ៊ូម្នាក់ឯង
វីរះ៖ ហើយយើងមករវល់អីជាមួយនិងរឿងនាងតូចនេះដែរ យ៉ាប់មែនទែនហើយយើងនេះ​ គ្រវីក្បាលរួចដើរចេញទៅ។
នៅមាត់សមុទ្រ
ហ្គិច៖  បងចាំអូនយូរហើយនៅ
សង្សារ៖        ទើបតែមួយផ្លែតដែរទេ ម៉េចបានអូនឯង ធ្វើមុខចឹងមានរឿងអីមែនទេ
ហ្គិច៖ អត់មានអីទេ។
ដើរលេងរហូតដល់ថ្ងៃ

នៅផ្ទះអ៊ំ......
វីរះ៖អរគុណច្រើនហើយអ៊ំ.......ដែលបានអោយខ្ញុំស្នាក់អាស្រ័យជាមួយ
ម្ចាស់ផ្ទះ៖មិនអីទេក្មួយ ក្មួយក៏ជាក្មួយអ៊ំ បើមិនអោយអ៊ំជួយក្មួយតើអោយអ៊ំទៅជួយអ្នកណាវិញ។
វីរះ៖ក្មួយសូអរគុណម្ដងទៀត។(លើកដៃសំពះអរគុណ)
អ៊ំ៖ តាមសប្បាយចុះណា៎ ចាត់ទុកថាជាផ្ទះខ្លួនឯចុះណា៎
វីរះ៖ បាទអរគុណ!
នៅផ្ទះ
ហ្គិច៖  ជំរាបសួរម៉ែកូនមកពីសាលាវិញហើយ (១១៖០០)
ពុក៖   ល្អហើយ! ទៅផ្លាស់សំលៀកបំពាក់ ហើយហូបបាយ
ហ្គិច៖ ពុកម៉ែ នៅមិនទាន់ហូបបាយទេហី
ម៉ែ៖ចាំកូនមកវិញហ្នឹងហើយ
ពេលនោះហ្គិចក៏នឹកឃើញដល់ ពាក្យដែល វីរះនិយាយ(មិនចង់ចេះប៉ុន្មានទេ បងគ្រាន់តែអាណិតឪពុកម្ដាយប្អូនរបស់ប្អូន ប៉ុណ្ណោះ ដែលគាត់មិនគួរមានកូនដូចប្អូននេះទេ)
រួចក៏ដើរឡើងលើផ្ទះទៅ។

កណ្ដឹងទ្វារោទិ៍(ម៉ោង ១២:៣០)
ហ្គិចបានដើរមកបើកទ្វារ
ហ្គិច៖  សួស្ដី ចន្ថា! ទៅណាមកណាដែរបានជាមកដល់ផ្ទះខ្ញុំ
ចន្ថា៖  គឺ........ខ្ញុំយកសំបុត្ររបស់អ្នកគ្រូផ្ញើរអោយពុកម៉ែ ហ្គិចឯងហ្នឹងហើយ
ហ្គិច៖  អោយខ្ញុំមកចាំខ្ញុំយកអោយគាត់ (ស្រមៃ៖បើយកអោយមានតែ ឡប់សតិហើយ សំបុត្រអវត្តមានស្មោះ ហ៊ឹស)និយាយចប់ក៏ហែក​សំបុត្រចោល។
ម្ដាយ៖ អ្នកណា មករកអីហេ៎កូន (សម្លេងម្ដាយស្រែកពីក្នុងផ្ទះ)
ហ្គិច៖ អូហ៍គឺក្មេងៗ​រពឹសដៃ ចុចកណ្ដឹងលេងទេ ម៉ែ។(ដកដង្ហើមធំ រួចក៏ដើរចូលផ្ទះទៅ។)
ពេលល្ងាចហ្គិចក៏បានណាត់គ្នាជាមួយសង្សារដើរលេងទៀត។
ពេលព្រឹកបន្ទាប់នៅសាលា
គ្រូ៖    ​          ហ្គិច! អ្នកគ្រូដូចជាឃើញប្អូនអត់មករៀនច្រើនដល់ហើយ
ហ្គិច៖            ចាស៎អ្នកគ្រូ!​ ព្រោះតែនៅផ្ទះខ្ញុំរវល់ណាស់ ខ្ញុំត្រូវជួយការងារគាត់
                    ស្រមៃ(អ្នកគ្រូសួរច្រើនដល់ហើយធុញណាស់)
ណ្ហើយចុះ គ្រូមិនចង់និយាយច្រើនជាងនេះទៀតទេតែ ប្អូនគួរតែពិចារណាខ្លួនឯងឡើងវិញ ហើយ​ ។ ថ្ងៃនេះគ្រូមានដំណឹងល្អចង់ប្រាប់ដល់ប្អូនទាំងអស់គ្នា គឺថាថ្ងៃនេះមាននិសិត្សឆ្នើមនៅសកលបានស្ម័គ្រចិត្តបានចុះមកធ្វើសិក្ខាសាលាជាមួយពួកយើង រយះពេលមួយខែដើម្បីចែករំលែកបទពិសោធន៍និង សិក្សាជាមួយពួកយើង។
ហ្គិចរអ៊ូៈ        មិនដឹងជាដំណឹងល្អត្រង់ណាទេ គ្រាន់តែមានអ្នកចុះមកធ្វើសិក្ខាសាលាសោះ គួរអោយធុញសឹងស្លាប់។
រំពេចនោះវីរះបានដើរចូលមកក្នុងថ្នាក់
ហ្គិចភ្លាត់មាត់៖ហ៊ើយ!!!!!នេះគាត់នេះ
ក្រលេកមើលជុំវិញខ្លួន រួចយកដៃខ្ទប់មាត់ខ្លួនឯង។
ហ្គិចគិតក្នុងចិត្តៈវីវរហើយ​ម៉េចក៏ជាអាគាត់ចង់ដឹងចង់លឺហ្នឹងទៅវិញ និសិត្សមួយប្រទេស ទៅណា៎អស់ហើយម៉េចបានជា បញ្ចូនអាតាហ្នឹងមកទៅវិញ។រួចឈ្ងោកមុខចុះ។
វីរះឃើញហ្គិចភ្ងាក់បន្តិចរួចគិតក្នុងចិត្តផែនដីពិតជាមូលមែន ជួបស្រីកំហូចហ្នឹងទៀតទាល់តែបាន​រួចញញឹមបន្តិច។
វីរះណែនាំខ្លួន
វីរះ៖ខ្ញុំបាទឈ្មោះវីរះមកពីខេត្តតាកែវ សព្វថ្ងៃខ្ញុំបាទកំពុងសិក្សា....................
ក្រោយពីណែនាំខ្លួនចប់ ក៏បានរកកន្លែងអង្គុយ
តែពេលនោះដែរ
អ្នកគ្រូ៖គឺអត់មានកន្លែងទំនេរ មានតែមួយកន្លែងទេ​
ថារួចក៏ចង្អុលទៅកាន់កៅអីដែលនៅក្បែរហ្គិច
ហ្គិច៖អ្នកគ្រូគឺថាកៅអីនេះជើងពុកទេអង្គុយមិនស្រួលទេអ្នកគ្រូខ្ញុំថា អោយគាត់ទៅអង្គុយនៅ
វីរះកាត់សំដី
វីរះ៖មិនអីទេអ្នកគ្រូខ្ញុំអាច  អង្គុយបាន និយាយរួចងាកមញញឹមឌឺដាក់​ហ្គិច
ហ្គិចខាំមាត់ដាក់។
ពេលចេញលេងទេទូរស័ព្ទ
ហ្គិច៖ អេឡូបង!
សង្សារ៖        អេឡូអូន! មានការអី
 ពេលល្ងាចនេះយើងដើរលេងព្រោះព្រឹកនេះធុញអ្នកគ្រូដល់ហើយ
សង្សារ៖ចឹងអូនចាំជួបគ្នានៅកន្លែងចាស់ណា
ហ្គិច៖ ចា៎
នៅមាត់ឆ្នេរ
ហ្គិច៖បង មកចាំអូនយូរហើយនៅ?
សង្សារ៖​ទើបតែ មិញនេះឯង។យ៉ាងម៉េចដែរថ្ងៃនេះនៅសាលារៀន ម៉េចបានធ្វើមុខក្រញូវអីចឹង។
ហ្គិច៖គឺមកពីអាគាត់ស្អីគេ និសិត្សស្ម័គ្រចិត្តហ្នឹងណា៎ មករំខានប្រសាទ អូន គួរអោយក្ដៅមែន។
សង្សារ៖ វាជានរណាហា៎អូន។
ហ្គិច៖ ហ៊ើយ និយាយទៅក៏បងមិនស្គាល់ដែរ។
សង្សារ៖ ចឹងកុំធ្វើមុខក្រញូវ​ អីប្រយត្ន័អត់ស្អាតណា។
ហ្គិចយកដៃស្ទាបមុខ
ហ្គិច៖ មែនហើយ។ខ្ញុំលែងខឹងទៀតហើយ ។រួចក៏សើចជាមួយសង្សារ។
សង្សារ៖បងមានរបស់ចង់អោយអូនឯង បែរខ្នងមក
ហ្គិច៖ បងឯងចង់លេងអីហ្នឹ
សង្សារ៖ បន្ដិចទៅដឹងហើយ។ថារួចក៏បានយកខ្សែកអង្កាំខ្ចងមកពាក់អោយរួចនិយាយបន្ត
សង្សារ៖អូនកុំដោះវាចេញណា
ហ្គិច៖ដរាបណាបងនិងអូននៅស្រឡាញ់គ្នា អូនគ្មានថ្ងៃដោះវាចេញទេ។ពួកគេចាប់ដៃគ្នានិងសើចដាក់គ្នា
ហើយក៏បន្តសន្ទនាគា្នរហូតដល់ល្ងាចទើបទៅផ្ទះ។
ពេលមកដល់ផ្ទះហ្គិច
ហ្គិច៖ ឈប់ហ្នឹងហើយជូនខ្ញុំត្រឹមហ្នឹងបានហើយ ប្រយត្ន័ប៉ាម៉ាក់ខ្ញុំគាត់ឃើញ មុខជាវីវរធំហើយ
សង្សារ៖ ចឹងបងលាសិនហើយណា៎​ចាំជួបគ្នាទៀតណា៎ bye
ហ្គិច៖bye
គាប់ជួនផ្លូវទៅផ្ទះដែលវីរះស្នាក់ត្រូវឆ្លងកាត់ផ្លូវហ្នឹងដែរទើបវីរះបានឃើញ
វីរះរអ៊ូ៖ ចឹងតើបានគេចម៉ោងរៀន មិនអីទេ ចាំវីរះ ប្រុសស្អាតចាត់ជូនមួយឈុតធំ អោយណា៎យាយកន្ទុំរុយ។(ញញឹម)
ពេលសង្សារហ្គិចទៅបាត់
ហ្គិចដើរចូលផ្ទះស្រាប់តែ
វីរះ៖សួស្ដី យាយកន្ទុំរុយ
ហ្គិច៖ នែ នែកគាត់ឯងលួចតាមដានខ្ញុំមែនទេ ហ្អា៎អាគាត់បង្កងប៉ាក
វីរះ៖ អត់មានទេ ហើយខ្ញុំក៏មិនមែនបង្កងប៉ាកដែរ មើលអោយច្បាស់ម្ដងទៀត បង្កងប៉ាកពីណាអាចសង្ហារដល់ថ្នាក់ហ្នឹងនេះ
ហ្គិច៖ អ៊ួក នែ ខ្ញុំថាណា បង្កងប៉ាក នេះណា៎ក៏នៅស្អាតជាគាត់​​​​ឯងផង
វីរះ៖ នេះចិត្តថ្លើមនាងអត់អញ្ចើញភ្ញៀវចូលផ្ទះអង្គុយលេងទេរឺយ៉ាងម៉េច?
ហ្គិច៖ ចុះខ្ញុំមានបានអញ្ចើញគាត់​​​​​​​​​​ឯងមកពីអង្កាល់នៅឈរត្រឹមមុខផ្ទះនេះក៏វាល្អពេកផងចំពោះគាត់ឯងនោះ។
ពេលនោះស្រាប់តែ
ម្ដាយ៖ នរណាមកហីកូន
ម្ដាយដើរមក រួចសួរហ្គិច
ម្ដាយ៖ អ្នកកំលោះ នេះជាអ្នកណា សង្សារកូនមែនទេហ្គិច?
វីរះ​៖ ជម្រាបសួរអ្នកមីង
ហ្គិច៖ ម៉ាក់ គឺថា គាត់ជា
ម្ដាយ៖ កុំរវល់តែជជែកគ្នា មកចូលអង្គុយលេងក្នុងផ្ទះសិនទៅក្មួយ
ហ្គិច៖ម៉ាក់តែគាត់រវល់ណាស់ប្រហែលជាមិនអាចចូលលេងបានទេម៉ាក់
វីរះ៖អូហ៍ គាប់ជួនអីខ្ញុំទើបតែបង្ហើយការងារសាលារួច ចឹងហើយខ្ញុំទំនេរល្មម
ម្ដាយ៖ តោះចឹងចូលមកក្មួយ
ហ្គិច៖ម៉ាក់
វីរះ៖បាទបើអ្នកមីងនិយាយចឹងខ្ញុំលែងគួរសមហើយណា៎
នៅក្នុងផ្ទះ
វីរះ ៖ជម្រាបសួរពូ
ឪពុក៖លើកដៃថ្វាយព្រះក្មួយ នេះក្មួយជា....
វីរះ៖ខ្ញុំជានិសិត្សមកធ្វើសិក្ខាសាលានៅសាលាដែលប្អូនហ្គិចរៀននេះឯងលោកពូ
ឪពុក៖អូហ៍ចឹងទេហ្អេក្មួយ។បើចឹងពូសូមផ្ញើរអោយជួយមើលកូនផង ហ៊ើយពិបាកណាស់មានកូនតែមួយ។
វីរះ៖បាទពូខ្ញុំនិងជួយមើលអោយកុំបារម្ភអី
ហ្គិចដែលនៅឈរជិតនឹងសម្លក់
បន្ទាប់ពីជជែកគ្នាលេងជាមួយឪពុកហ្គិចមួយសន្ទុះ
វីរះ៖ អឺ ពេលនេះថ្ងៃហើយក្មួយសូមលាលោកអ៊ំនិងផ្ដាំលាអ៊ំស្រីទៅវិញសិនហើយព្រោះប្រញាប់ទៅសាលារៀនថ្ងៃផង
ឪពុកហ្គិច៖ បាទក្មួយ ថ្ងៃក្រោយបើទំនេរឆៀងចូលលេងអ៊ំផងណា៎
វីរះ៖បាទ អ៊ំប្រុស ក្មួយលាសិនហើយ
ឪពុក៖ហ្គិច កូនជូនបងទៅបន្តិចទៅកូន
ហ្គិច៖ប៉ា
វីរះ៖មិនអីទេលោកអ៊ំកុំអោយលំបាកអី ព្រោះផ្ទះស្នាក់ក្មួយនៅជិតនេះឯង
ឪពុក៖ចឹងហ៎
វីរះ៖បាទ
ឪពុក៖ចឹងតាមចិត្តចុះ
វីរះ៖ក្មួយលាសិនហើយ
ថារួចក៏ងាកមុខមកញាក់ចិញ្ចើមដាក់ហ្គិចបន្ដិចរួចជិះម៉ូតូចេញទៅ។
នៅសាលារៀន
ចន្ថា៖ហ្គិច ម៉េចបាន ម៉ារយះនេះឯងមិនសូវចូលរៀនចឹង?
ហ្គិច៖ យ៉ាងម៉េចឯងហ្នឹង បានមកកោសរូសរឿងខ្ញុំរៀនរឺអត់?
គន្ធា៖ គ្នាលឺថាឯងនឹង........ជាសង្សារនិងគ្នាមែនទេ
ហ្គិច៖មែនហើយ យ៉ាងម៉េចហ្អេ?
ស៊ិអ៊ី៖ គ្នាថាឯងឈប់ទាក់ទងនិងគេទៅ ផ្ទះរបស់.......នៅជិតផ្ទះគ្នា ហើយគ្នាបានដឹងមកថាគេញៀនថ្នាំហើយបានលួចលុយម្ដាយគេញឹកញាប់ណាស់
គន្ធា៖មែនហើយណា៎ហ្គិចថ្ងៃមុនណាគ្នាបានលឺថាគេបានស្ទាក់វាយតប់គ្នាជាមួយនិងសិស្សវិទ្យាល័យនៅសាលាផ្សេង ទៀតផង។
ហ្គិច៖ បានហើយពួកឯង នេះកាន់តែផ្ដាសមែនទែនហើយ គាត់ជាសង្សារខ្ញុំៗដឹងច្បាស់ណាស់ថាគាត់ជាមនុស្សយ៉ោងម៉េចនោះ។
ចន្ថា៖តែគ្នាថាឯងគួរតែតាមដានមើលសិនក៏ល្អដែរណា៎
ហ្គិច៖បានហើយគ្នាឈប់និយាយជាមួយពួកឯងហើយ គ្នាទៅហើយ។
ចន្ថា គន្ធា ស៊ិអ៊ីគ្រវីក្បាលហួសចិត្តនិងភាពរឹងរូសរបស់មិត្ត។
ចេញផុតពីនោះហ្គិចបានទាញទូរសព្ទ័មកតេរ តែត្រូវវីរះដកឡើង
វីរះ៖មិនបាច់តេរទៅណា៎ទេ ឆាប់ទៅចូលរៀនទៅ ដល់ម៉ោងហើយ
ហ្គិច៖ហើយវាយ៉ោងម៉េចគាត់ឯងដែរ វាមិនទាក់ទងនិងគាត់​ឯងសូម្បីតែបន្តិច
វីរះ៖ ពិតមែនហ្អេ ភ្លេចហើយហ្អេថា ឪពុកម្ដាយរបស់យាយឯងនែកបានផ្ដាំខ្ញុំអោយជួយមើលយាយឯង
(ហ្គិចរអ៊ូៈចឹងបើប៉ាម៉ាក់ខ្ញុំមិនផ្ដាំគាត់ឯងក៏មិនយកចិត្តទុកដាក់និងខ្ញុំដែរមែនទេ?រួចចុះយើងចាំបាច់មកអន់ចិត្តធ្វើអី គួរតែត្រេអរទើបត្រូវ)
ហ្គិច៖បើនាយមិនធ្វើគាត់ក៏មិនដឹងដែរ
វីរះ៖ចង់ប្រាប់នាងថា ខ្ញុំមិនត្រឹមតែជាសុភាពបុរសដ៏សែនសង្ហារទេតែក៏ជាមនុស្សគោរពពាក្យសច្ចៈទៀតផង បើអ្នកណាបានធ្វើសង្សារខ្ញុំនោះពិតជាសំណាងដូចដាំដើមមាសហើយ
ហ្គិច៖ស៊យទៅវិញមិនថាទេ ដែលមានសង្សារពូកែជ្រៀតជ្រែកដូចបង្កងប៉ាកចឹង ហើយប្រហែលអាចក្លាយជាបង្កងប៉ាកញីទៀតផង​ហាស់ហា។
វីរះ៖ខ្ញុំក៏អាណិតប្រុសដែលមកស្រឡាញ់យាយឯងណាស់ ព្រោះគេមិនដឹងថាខ្លូនគេកំពុងក្លាយជាកន្ទុំរុយឈ្មោលដោយមិនដឹងខ្លួនហើយ។
ហ្គិច៖នេះគាត់​ឯង អាយ៎ អាគាត់...ឆាប់ទូរសព្ទ័មកខ្ញុំវិញ និយាយរួចក៏កញ្ឆក់ទូរសព្ទ័រួចជាន់ជើងវីរះ
ហ្គិច៖សមមុខហើយនិយាយច្រើនណាស់មែនទេ។
ហើយដើរចូលទៅក្នុងថ្នាក់ ទាំងរអ៊ូរ(ហ្គិច៖ ហ៊ើយ មេឃមិនយុត្តិធម៍ទេ បើបញ្ចូនខ្ញុំមកហើយហេតុអីចាំបាច់បញ្ចូន អាគាត់វីរះហ្នឹងមកធ្វើអីដែរ មារ​ ពិតជាមារជីវិតសុទ្ធសាធហើយ។)
វីរះគិតក្នុងចិត្តថា៖ ឆ្នាស់ផស់គេមែន បែបហើយទើបត្រូវចិត្តវីរះ អោយវាបានចឹងឡើងមើល ហឹរដូចជានាងទាល់តែប៉ះ ខារ ដូច វីរះទើបសមគ្នា។
វីរះស្រែកខណៈពេលដែលហ្គិចកំពុងដើរចេញទៅ
វីរះ៖ បើខ្ញុំឃើញលើកក្រោយកុំសង្ឃឹមថាបានវិញនោះ។
ញញឹមរួចក៏ដើរតាមក្រោយហ្គិចទៅ។
នៅក្នុងថា្នក់
ឆ្លៀតពេលដែលវីរះកំពុងពន្យល់មេរៀន
វីរះ៖កាលពីសម័យមុនសង្គ្រាម គឺនៅសមយ័សង្គមរាស្រ្ដនិយម កម្ពុជាមានរោងចក្រ ស្លកែវ​ ក្ដារបន្ទះ ក្រណាត់......................
នៅក្រៅទីធ្លាសាលា
ហ្គិចបានលួចចេញទៅក្រៅ
ហ្គិចបានដើរលបៗដើរចេញទៅផុតបន្ទប់
ហ្គិច៖ ស្មានថាតាម ខ្ញុំទាន់ចឹងហ្អេ៎ ហ៊ឹស​ជាមួយហ្គិចស្មោះ។រួចក៏ដើរចេញទៅ
នៅក្នុងថ្នាក់
វីរះពេលចុះមកវិញបាត់ហ្គិច ក៏រអ៊ូតិចៗតែឯង
វីរះ៖ យាយប៉ិហ្នឹង ទៅណាត់ជួបអា ម្សៀរហ្នឹងទៀតហើយមើលទៅ
លឿនដូចកាំជ្រួចចឹង ស្មានថាគេចរួចហ្អេ៎ ស្គាល់វីរះស្ដើងពេកហើយយាយឆ្នាស់។
ពេលចប់ម៉ោងវីរះក៏បាន ជិះម៉ូតូមកមាត់ឆ្នេរ
នៅឆ្នេរកែប
តាមពិតហ្គិចគេចមកឆ្នេរតែម្នាក់ឯង ហើយបានដើរលើមាត់ឆ្នេរ
ហ្គិច៖ពេលនេះប្រហែលជាចេញផ្សែងតាមស្លឹកត្រចៀកហើយមើលទៅ លេងជាមួយអ្នកណាមិនលេង។
ហ្គិចកំពុងដើរស្រាប់តែ
ហ្គិច៖ លែងដៃខ្ញុំភ្លាមទៅ នេះគាត់ឯងម៉េចបានដឹងថាខ្ញុំនៅទីនេះ លែងទៅ។
វីរះ៖កែប តូចប៉ុណ្ណឹង ស្មានថាគេចរួចពីភ្នែកខ្ញុំរួចចឹងហ្អេ៎
ហ្គិច៖អ្នកណាថាខ្ញុំគេច។(បែរមុខចេញ)
វីរះ​ជ្រួញចញ្ចើម
វីរះ៖ចុះម៉េចបានជាមិននៅរៀន ខ្ញុំប្រាប់ហើយមែនទេថាអោយនៅរៀន មិនយល់ទេឬយ៉ោងម៉េច។
ហ្គិច៖ យល់តែមិនចង់ធ្វើ យ៉ោងម៉េចហ្អេ៎។
ទូរសព្ទ័រោទិ៍
ហ្គិច៖ចា៎ អូននៅ
ពេលនោះវីរះបានកញ្ឆក់ទូរសព្ទ័មកនិយាយ
វីរះ៖អោយវាល្មមៗបានហើយ ញ៉ែអោយដឹងថាសង្សារនរណាផង​ ឈប់មករវល់ហ្នឹងសង្សារយើងទៀត។
បិទទូរសព្ទ័ រួចងាកមកនិយាយ
វីរះ៖ល្មមទៅផ្ទះបានហើយ
ហ្គិច ខាំមាត់ដាក់រួចក៏កញ្ឆក់ទូរសព្ទ័តែទូរសព្ទ័ក៏រោទិ៍ទៀត
 វីរះបានកញ្ឆក់យកទូរសព្ទ័ ហើយយកមកបិទចោល(ដាក់ក្នុងកាតាបនៅលើម៉ូតូ)
ហ្គិច៖គាត់ឯងឆ្គួតហើយមែនទេ
វីរះ៖​យាយឯងហ្នឹងហើយដែលឆ្គួតនោះ ល្មមភ្ងាក់បានហើយ
ហ្គិចបម្រុងដើរចេញតែវីរះ ចាប់ដៃអូសចូលក្នុងទឹក
ហ្គិច៖នែ គាត់ឯងវាឆ្គួតមែនហើយ លែង...
ហ្គិចនិងវីរះ កំពុងតែប្រតាយគ្នាស្រាប់តែ
វីរះភ្លាត់ជំហរ​ទៅថើប ហ្គិច
ហ្គិចរុញវីរះចេញ
ហ្គិច៖​អាគាត់ឆ្គួតអាគាត់រោគចិត្ត
រួចក៏រត់ចេញទៅ(ដៃខ្ទប់ថ្ពាល់)
វីរះ៖ខ្ញុំសុំទោសខ្ញុំគ្មានចេតនាទេ
ក្រោយហ្គិចទៅបាត់តួប្រុសរអ៊ូតិចៗតែឯង
វីរះ៖ នេះយើងកើតឆ្គួតអី បានមកធ្វើលីលាចឹង ពុទ្ធោហ៊ើយ។
នៅហាងកាហ្វេ
សង្សារកាន់ទូរសព្ទ័យ៉ោងណែន រួចនិយាយទៅកាន់មិត្តភក្ដិដែលកំពុងផឹកស្រា
សង្សារ៖ហ៊ឹស គួរអោយក្ដៅមែន
មិត្តទី១៖មានរឿងអីហ្អាស់ បានជាមួរម៉ៅមេះហ្អា៎
សង្សារ៖គឺសង្សារអញហ្នឹងណា៎ គេមានអ្នកផ្សេង
មិត្តទី២៖សង្ស័យហ្អែង ធ្វើអីលើសលួសលើគេដឹងហ្អី?
សង្សារ៖អត់មានទេវើយ តាំងពីបានសេពគប់រហូតមកដល់ឥលូវ
អញមិនដែលពាល់ទេយ៉ោងច្រើនបានត្រឹមចាប់ដៃទេ គេប្រកាន់ខ្លួនណាស់។(លើកកែវស្រាឡើងផឹក)
មិត្តទី១៖ហ្នឹង​ហ្អែងទេហ្អា៎បើអញវិញ ណា៎អញយកមិនបានណាក៏យកមិនបានដែរ។
សង្សារ៖ចុះបើហ្អែងៗធ្វើម៉េច?
មិត្តទីមួយ៖ធ្វើដូចព្រានទូរទៅគេធ្វើហ្នឹងហើយអានេះ
មិត្តទី២៖គ្នាថាកុំអី កុំអោយមានរឿងធំ
មិត្តទី១៖យីបើហ្អែង មិនចង់កុំមករវល់ ទុកអោយអញហ្នឹង......(ឈ្មោះសង្សារ)ជាអ្នកធ្វើ យីចុះថ្ងៃហ្នឹងមកធ្វើឯងត្រឹមត្រូវណាស់ហ្ន៎
សង្សារ៖ចឹងធ្វើម៉េច?
មិត្តទី១បានអោយមកនិយាយតិចៗ
..................................................
សង្សារគិតបន្តិចរួចនិយាយ
សង្សារ៖សំរេចតាមហ្នឹងចុះ
មិត្តទី២បានកាន់ស្មាសង្សារ​រួចនិយាយ
មិត្តទី២៖គ្នាថាឯងគិតអោយល្អណា៎ កុំធ្វើអីតាមក្ដៅ
មិត្តទី១៖ បើឯងស្រវឹងទៅដេកទៅ កុំមករវល់ អាត្រឹមត្រូវ។តោះអា.............(ឈ្មោះសង្សារ)ទៅ រួចក៏បណ្ដើរគ្នាទៅ ទុកអោយមិត្តទីមួយនៅម្នាក់ឯង
មិត្តទីមួយនិយាយតែម្នាក់ឯង៖យើងត្រូវតែធ្វើអ្វីម្យ៉ាងហើយទើបបាន។
ពេលយប់
នៅមុខផ្ទះ
ហ្គិចៈតើពេលនេះអាគាត់នោះកំពុងធ្វើអីហ្ន៎?
បន្ទាប់មកស្រមៃឃើញរូបភាពនៅសមុទ្រ
ហ្គិចៈហើយចុះយើងគិតពីអាតាហ្នឹងធ្វើអីដែរទៅ ហ៊ើយទៅដេកល្អជាង។
ពេលព្រឹកនៅសាលា
ហ្គិចបានដើរចូលក្នុងថ្នាក់បានជួបវីរះ
វីរះ៖ ហ្គិច​ ឈប់សិន
ហ្គិចឈប់បន្តិចរួចក៏ប្រញាប់រត់យ៉ោងលឿនចូលថ្នាក់បាត់ទៅ
ហ្គិចគិតៈបើឈប់មានតែឆ្គួតហើយ មនុស្សឆ្គួតចង់មកនិយាយរឿងហ្នឹងទៀតហើយ មិនដឹងថាគេអៀនទេអី?
ពេលនោះចន្ថាដើរមកដល់ល្មម
វីរះ៖អេ ចន្ថា ខ្ញុំពឹងអោយយកទូរសព្ទ័អោយហ្គិចវិញផងណា៎
ចន្ថា៖ចា៎ ចាំខ្ញុំយកអោយ អស់អីហើយមែនទេ
វិរះ៖បាទ អស់ហើយ
ចន្ថា៖ចឹងខ្ញុំទៅសិនហើយណា៎
វីរះ៖បាទ
នៅក្នុងថ្នាក់
ចន្ថាបានយកទូរសព្ទ័មកអោយហ្គិច
ចន្ថា៖ហ្គិចឯងមានរឿងអីជាមួយសិស្សច្បងវីរះ មែនទេ
ហ្គិច៖អត់មានទេ(មុខអេះអុញ)
ចន្ថា៖បើអត់ម៉េចឯងចាំបាច់គេចពីគាត់​ កុំស្មានថាគ្នាមិនឃើញណាមិញ។
ហ្គិច៖អត់មានអីមែនណា
ទូរសព្ទ័រោទិ៍
ហ្គិច៖អាឡូ
សង្សារ៖អូនហ្អា៎ បងមានរឿងសំខាន់ណាស់ចង់និយាយជាមួយអូន ចេញមកជួបបងតិចបានទេ?
ហ្គិច៖តែអូនជាប់រៀនណា
សង្សារ៖តែមួយភ្លែតទេ វាមិនថ្វីទេ
ហ្គិច៖មួយភ្លែត មែនហ្អែ
សង្សារ៖បាទ
ហ្គិចគិតបន្តិចរួចនិយាយ
ហ្គិច៖ចឹងមកទទួលអូនតិចមក អូនចាំ
សង្សារ៖ពេលនេះបងនៅមុខសាលាហើយឆាប់ចេញមក
ហ្គិចជ្រួញចឹញ្ចើម
ហ្គិច៖ចាស៎
បិទទូរសព្ទ័រួចនិយាយជាមួយចន្ថា
ហ្គិច៖ចន្ថាគ្នាទៅសិនហើយ
ចន្ថា៖សង្សារឯងមានការអីបានជារហន់បែបនេះ
ហ្គិច៖គ្នាក៏មិនដឹងដែរតែគាត់ថាមានការសំខាន់ គ្នាលាហើយ
ចន្ថា៖អឺ ប្រញាប់មកវិញណា៎
ហ្គិច៖bye
ហ្គិចបានឡើងម៉ូតូទៅជាមួយសង្សារបាត់ទៅ
ពេលនោះមិត្តទី២​បានមកសាលាដើម្បី ប្រាប់ពីគំរោងមិនល្អរបស់​សង្សារហ្គិចបោកហ្គិចដល់លោកគ្រូអ្នកគ្រូតែចៃដន្យបានជួបហ្នឹងវីរះ។
មិត្តទី២គិតៈសង្ស័យគេនេះហើយជាសង្សារថ្មីរបស់ហ្គិចហើយ ប្រាប់គេទៅល្អជាង
វីរះ៖មានរឿងអីបានជាសម្លឹងមើលខ្ញុំយ៉ោងនេះ?
មិត្តទី២៖គាត់ជាសង្សារហ្គិចមែនអត់?
វីរះមិនឆ្លើយគ្រាន់តែញញឹមតប
មិត្តទី២៖បើចឹងប្រញាប់ទៅជួយហ្គិចភ្លាមទៅពេលនេះហ្គិចកំពុងទេធ្លាក់ក្នុងគ្រោះថ្នាក់
វីរះប្រែទឹកមុខ
វីរះ៖ហ្គិចមានរឿងអីមែនទេ ឆាប់ប្រាប់មក
មិត្តទី២៖គឺថាថ្ងៃមុន........................................
ពេលនោះវីរះបានតេរទូរសព្ទ័ទៅប្ដឹងប៉ូលីសហើយបានទៅកាន់កន្លែងនោះ
នៅ.....................
ហ្គិច៖លែងខ្ញុំភ្លាមទៅ ខ្ញុំមិនស្មានសោះថាគាត់ឯងជាមនុស្សបែបនេះ
សង្សារ៖ចុះអ្នកណាធ្វើអោយបងក្លាយជាបែបនេះ មិនមែនមកពីអូនទេហ្អេ៎
ហ្គិច៖លែង
រំពេចនោះស្រាប់តែម៉ាំង
វីរះបានទាញ សង្សារហើយដាល់មួយដៃចំច្រមុះសង្សារ ពេលនោះមិត្តទី១បានចាប់ក្រៀក វីរះជាប់អោយសង្សារដាល់វីរះ ស្របពេលនោះដែរ មិត្តទី២បាននាំប៉ូលីសមកដល់
ប៉ូលីស៖លើកដៃឡើងយើងជាសម្ថតកិច្ចប៉ូលីស កុំកម្រើក
ពេលនោះប៉ូលីសបានចាប់ខ្លូនសង្សារនិងមិត្តទី១បាន ហ្គិចបានទៅគ្រាវីរះ
ហ្គិច៖ឈឺខ្លាំងទេ(យកដៃទៅអង្អែលមុខរបួស)
វីរះ៖អោយតែយាយឯងអស់អីវាល្អគ្រាប់គ្រាន់ហើយរបួសប៉ុណ្ណឹងវាមិនធំដុំអីទេ
ហ្គិច៖ត្រូវដល់ថ្នាក់នេះហើយនៅមាត់ខ្លាំងទៀត។
ប៉ូលីសបានបណ្ដើរសង្សារនិងមិត្តដើរកាត់មុខហ្គិច​ ពេលនោះហ្គិចបានឃាត់អោយឈប់ហើយដោះខ្សែកអោយសង្សាររួចនិយាយ
ហ្គិច៖ខ្ញុំលែងត្រូវការវាទៀតហើយ ចាប់ពីថ្ងៃនេះទៅចាត់ទុកថាយើងមិនដែលស្គាល់គ្នាទៅចុះ។
សង្សារអោនមុខចុះរួចនិយាយ
សង្សារ៖ជូនពរអោយអូនបានសុខ កុំអោយជួបមនុស្សដូចបងទៀត
សង្សារងាកមកមើលមុខវីរះ រួចនិយាយ
សង្សារ៖មើលថែនាងអោយល្អណា កុំធ្វើដូចខ្ញុំទៀត
វីរះ៖ខ្ញុំសន្យា
ហ្គិច៖សន្យាស្អីគាត់ឯងតោះឆាប់ទៅ មើលមុខចុះហើមឡើងចង់ធំជាង រថក្រោះទៅហើយ ឆាប់មកខ្ញុំមើលរបួសអោយ។
វីរះ៖នាងជាពេទ្រហ្អេ៎ បានចង់មើលរបួសអោយខ្ញុំ
ហ្គិច៖និយាយច្រើនណាស់ ទៅឬមិនទៅ
វីរះ៖ទៅតើ
ហ្គិច៖ចឹងមោះ
ហ្គិចទាញដៃវីរះទៅ។
ពេលនោះប៉ូលីសក៏បានបណ្ដើរសង្សារដើរឡើងម៉ូតូទៅបាត់ទៅ។
នៅផ្ទះ
ហ្គិចបានលាបរបួសអោយវីរះ។
វីរះ៖អ៊ូយ លាបអោយថ្មមដៃបន្តិចបានអត់ យកជើងមកប្រើមែនទេ នេះមនុស្សមិនមែនថង់ម្សៅនំបញ្ចុកទេដែលមកសង្កត់យកៗនោះទេ
ហ្គិច៖រអ៊ូនៅហ្នឹងហើយតិចឈប់លាបអោយឥលូវហើយ ចេះរអ៊ូដូចក្មេងទៅកើតដែរ
វីរះ៖នៅហ៊ានមកនិយាយទៀត ខ្ញុំឈឺព្រោះជួយអ្នកណា?អរគុណមួយម៉ាត់ក៏គ្មាន ចំជាអត់ចិត្តមែន។
ហ្គិច៖អរគុណ ហើយដែលបានជួយ។(អោនមុខចុះ)
វីរះ៖ អេ នេះចេះនិយាយពាក្យអរគុណដែរតើ។ចុះហេតុអីចាំបាច់អៀនដែរ?
ហ្គិច៖ គ្មានទេ។លាបខ្លួនឯងទៅខ្ញុំទៅសិនហើយ
ហ្គិចដើរទៅបាត់
វីរះនិយាយម្នាក់ឯង
វីរះ៖ចំមែនយើងនៅមិននៅយករឿងដាក់ខ្លួនទាល់តែបាន។
នៅផ្ទះ
ក្រោយពីកើតហេតុឪពុកម្ដាយហ្គិចបានដឹងរឿងដែលកូនគេចរៀន
ហ្គិច៖ប៉ាម៉ាក់អោយកូនសូមទោស ដែលកូនបណ្ដែតបណ្ដោយខ្លួនតាមការភ្លើតភ្លើនរបស់ខ្លូនកូន
ឪពុកកាន់ស្មាកូនរួចនិយាយ
ឪពុក៖ មិនអីទេកូនអោយតែកូនចេះកែប្រែវិញនោះវាពិតជាការប្រសើរណាស់ទៅហើយ
ម្ដាយ៖ ពិតមែនហើយ ប៉ានិងម៉ាក់អភ័យទោសអោយកូន តែកូនមិនត្រូវត្រលប់ទៅដើរផ្លូវចាស់ទៀតទេណា៎
ហ្គិច៖ កូនសូមសន្យា ណា៎ថាកូននិងមិនធ្វើរឿងនេះម្ដងទៀតទេ
ឪពុកម្ដាយ៖ល្អហើយកូន
ហ្គិច៖កូនអរគុណហើយដែលប៉ាម៉ាក់ អភ័យទោសអោយកូនហើយមិនស្អប់ខឹងកូន
ឪពុកម្ដាយ៖ បើអោយស្អប់កូនហើយអោយប៉ានិងម៉ាក់ទៅស្រឡាញ់អ្នកណាវិញ ហ្អា៎
ហ្គិច៖ប៉ាម៉ាក់!!!!!!!!!!!!!!!!!!!!!!!
ឪពុកម្ដាយកូនអោបគ្នា។
ពេលព្រឹកបន្ទាប់
នៅផ្ទះ
ហ្គិចបានយកកាតាប មកយកក្រែម ម្សៅនិង ខោអាវពណ៍ចេញ ហើយដាក់សៀវភៅចូលវិញ
រួចនិយាយ
ហ្គិច៖លាសិនហើយ ខ្ញុំនិងកែប្រែខ្លួនឡើងវិញប៉ាម៉ាក់កូននិងមិនធ្វើអោយលោកទាំងពីរខក
បំណងនិងកូនទៀតទេ អាតាបង្កងប៉ាក គាត់ឯងមុខជាលែងបានហៅខ្ញុំថា
កន្ទុំរុយទៀតហើយ។ញញឹម
 រួចស្ពាយកាតាបចេញទៅ។
នៅតាមផ្លូវ
(ហ្គិចគិតៈពេលនេះមិនដឹងថាអាគាត់ហ្នឹងយ៉ោងម៉េចទៅហើយទេ សូមអោយមិនកើតអីផងចុះ)
នៅសាលារៀន
ហ្គិចបានមកដល់សាលាហើយបានជួបនិងចន្ថា
ចន្ថា៖ហ្គិច ឯងយ៉ោងម៉េចហើយ គ្នាបានដំណឹងគ្នាភ័យចង់លោះព្រលឹងទៅហើយ
ហ្គិច៖គ្នាមិនអីទេ បានអាគាត់(ឈប់និយាយ) គឺបានបងវីរះ របស់ឯងទៅជួយទាន់
ពេលនោះស៊ិអ៊ីមកដល់ល្មមហើយបាននិយាយ
ស៊ិអ៊ី៖ចុះគាត់មានកើតអីធ្ងន់ធ្ងរទេ
ហ្គិច៖គួរសមដែរ តែពេលនេះមិនដឹងជាយ៉ោងម៉េចទៅហើយទេ
ស៊ិអ៊ី៖ ចឹងពេលចប់ម៉ោងទៅមើលគាត់ល្អទេ
ហ្គិច៖ល្អតើ
កណ្ដឹងរោទិ៍
ហ្គិច៖តោះចូលរៀនសិនទៅ ដល់ម៉ោងហើយ
ចន្ថា៖ហ្គិចថ្ងៃនេះមានផឹកថ្នាំប៉ារ៉ាអត់ហ្នឹងបានថ្ងៃហ្នឹង សំដីត្រជាក់ល្ហឹមហ្មង។
ស៊ិអ៊ី៖នែ តែស្នេហាវាចូលខ្លួនគឺបែបហ្នឹងឯង
ហ្គិច៖ពួកឯងចង់នៅនិយាយមិនចូលរៀនទេហ្អេ៎​ នុះគ្រូកំពុងដើរមកហើយ
ស៊ិអ៊ី៖អឺមែន នែចាំគ្នាផង
ពេលល្ងាចចេញពីរៀន
ហ្គិច ស៊ិអ៊ី និងចន្ថាព្រមទាំងមិត្តរួមថ្នាក់ពីរបីនាក់ទៀតបានមកមើល វីរះ
(ពេលនោះហ្គិចជិះម៉ូតូមួយម្នាក់ឯង)
នៅតាមផ្លូវ
ចន្ថានិងស៊ិអ៊ីបាននិយាយនិងមិត្តឯទៀត
ចន្ថា៖នែកុំជិះលឿនពេកអោយហ្គិចជិះទៅមុនទៅ
មិត្ត៖ម៉េចចឹង
មិត្ត១៖មែនហើយហេតុអីចាំបាច់ទៅមុនទៅក្រោយ គ្នាដូចជាមិនយល់
ស៊ិអ៊ី៖នេះឯងងមិនដឹងទេហ្អេ៎ថា ហ្គិចនិងបងវីរះ គេមានចិត្តលើគ្នាណា៎ ហេតុនេះទុកពេលអោយគេនិយាយគ្នាតិចសិនទៅ
មិត្តទាំងអស់លាន់មាត់៖ចឹងទេហ្អេ៎ អូខេ
ហ្គិចមិនដឹងរឿងបានមកដល់ផ្ទះវីរះមុនគេ
នៅផ្ទះវីរះ
ហ្គិចចុះពីម៉ូតូរួចងាកក្រោយហើយលាន់មាត់
ហ្គិច៖យី ចុះ យាយប៉ិ អស់ហ្នឹងទៅណាអស់ហើយ
ពេលដំបូងហ្គិចមិនហ៊ានចូលទៅតែឯងទេតែពេលនោះហ្គិចបានលឺសម្លេង ប្រាវលាន់ចេញពីក្នុងផ្ទះ
ហ្គិចក៏ប្រញាប់រត់ទៅមើល
តែបែរជាបានឃើញស្រីម្នាក់កំពុងប្រលែងជាមួយនិងវីរះ
ធាវី៖អ៊ូយបង ឈប់លេងទៅខ្ញុំរសើបណាស់
វីរះ៖ចុះអ្នកណាអោយអូនមក រំខានបងធ្វើអី
ពេលនោះវីរះមិនបានដឹងថាហ្គិចបានឃើញខ្លួនប្រលែងនិងធាវីដែលជាប្អូនស្រីរបស់ខ្លួននោះទេ
ហ្គិចប្រញាប់រត់ចេញទៅ
 កន្លែងចតម៉ូតូ
ហ្គិចបានជួបហ្នឹងមិត្តពេលនោះ ស៊ិអ៊ីបានសួរ
ស៊ិអ៊ី៖ហ្គិចបងវីរះគាត់យ៉ោងម៉េចទៅហើយ?
ហ្គិច៖មានយ៉ោងម៉េចពេលនេះ គេកំពុង អឺ....ឯងចង់ដឹងឡើងទៅមើលខ្លួនឯងទៅគ្នាមិនទៅទេ គ្នាចាំនៅនេះហើយ។
ចន្ថា៖នេះម៉េចឯងហ្នឹងហ្គិច មកដល់ហើយម៉េចមិនចូលទៅ
មិត្ត៖តោះបើគេមិនចង់កុំទៅបង្ខំថ្វី ចូលទៅអាលឆាប់បានទៅផ្ទះកុំអោយយប់
ស៊ិអ៊ី៖តោះចឹង
នៅក្នុងផ្ទះ
ពួកគេបានឃើញវីរះប្រលែងជាមួយហ្នឹងធាវីដែល ពេលនោះ
មិត្តទីមួយភ្លាត់មាត់៖នេះសង្សារបងវីរះហ្អេ៎
វីរះបានលឺហើយក្រោកមកនិយាយ
វីរះ៖មិនមែនទេ ធាវីជាប្អូនស្រីរបស់ខ្ញុំទេ ហើយធាវីនេះជាមិត្តរួមសិក្ខាសាលារបស់បង (ពេលនោះវីរះបានរកមើលហ្គិច)
ធាវី៖ជម្រាបសួរបង
ពេលនោះធាវីឡីមឡឺម
ចន្ថា៖រកមើលអីហ្នឹងអូន
ធាវី៖រកមើលសង្សារបងខ្ញុំហ្នឹងណា៎ បងស្រីឈ្មោះហ្គិចអីគេហ្នឹង។
វីរះ៖នែ ធាវីចង់ធ្វើអីក៏ទៅធ្វើទៅ កុំទៅយកចិត្តទុកដាក់ហ្នឹងសំដីធាវីអីវាចេះតែនិយាយលេងទេ
ស៊ិអ៊ី៖​ប្អូនចង់រកហ្គិចមែនទេ គេនៅក្រៅផ្ទះឯណោះ
វីរះ៖ហ្អាកហ្គិចមកដែរហ៎ ម៉េចបានជាមិនហៅគេចូលមកដែរ
ចន្ថា៖គេមកហើយតែក៏រកចេញទៅវិញប្រហែលជាបានឃើញបងឯងនិងប្អូនប្រលែងគ្នាបែបគិតថាជា
សង្សារបង​ឯងហើយមើលទៅ។
វីរះ៖ខ្ញុំទៅរកគេ និយាយគ្នាអោយដឹងរឿងម្ដង
វីរះក្រោកយ៉ោងរហ័ស
ពេលវីរះទៅបាត់
ស៊ិអ៊ីរអ៊ូ៖ ក្រែងថាអត់មានគិតអីទេ ហេតុអីចាំបាច់ខ្លាចហ្គិចយល់ច្រលំដល់ម្លឹង
ធាវី៖បងកុំទៅប្រកាន់ហ្នឹងបងខ្ញុំអីគាត់តែចឹង គឺមាត់រឹង បែបមាត់និងចិត្តមិនដូចគ្នាណា៎បង
ពេលវីរះចេញដល់ក្រៅហ្គិចជិះម៉ូតូទៅបាត់ហើយ
ថ្ងៃបន្ទាប់នៅសាលារៀន
ចន្ថាបានមករកហ្គិចដែលអង្គុយយោលទោង(វិរះមិនទាន់អាចមកសាលាបានទេ)
ចន្ថា៖ហ្គិចកាលពីថ្ងៃមុនម៉េចបានមកផ្ទះចោលគ្នាចឹង
ហ្គិច៖គឺគ្នាឈឺក្បាល ទើបមកមុនទៅ
ចន្ថា៖ហ្គិច ហ្អា៎កាលពីថ្ងៃមុនស្រីដែលឯងឃើញនៅជាមួយបងវីរះនោះជា
ហ្គិច៖ចន្ថាឯងធ្វើកិច្ចការផ្ទះហើយនៅ
ចន្ថា៖រួចហើយ។គ្នាចង់ប្រាប់ឯងថា ស្រីនោះជា
ហ្គិច៖អូហ៍នោះ វាសនាមកល្មម វាសនា......
ចន្ថាគ្រវីក្បាលនិងលេសរបស់មិត្ត
ហ្គិចបែរមុខចេញហើយគិតៈហ៊ើយអោយតែលឺឈ្មោះអាគាត់ហ្នឹងពេលណា ក្ដៅស្លឹកត្រចៀករាល់ពេល មានសង្សារហើយនៅមករវល់និងគេធ្វើអីទៀត អាគាត់បង្កងប៉ាកហ្អ៊ើយ។
នៅថ្ងៃបន្តបន្ទាប់ចន្ថា​ ស៊ិអ៊ី បានព្យាយាមប្រាប់ហ្គិចរឿងប្អូនស្រីរបស់វីរះ តែហ្គិចនៅតែព្យាយាមគេចដុចមុនចឹង។
ពីរសប្ដាហ៍ក្រោយមកជាថ្ងៃសៅរ៍ឆ្លៀតពេលនោះស៊ិអ៊ី ចន្ថានិងមិត្តឯទៀតកំពុងបបួលហ្គិចទៅដើរលេង
ចន្ថា៖ហ្គិចណា៎ យូរៗបានដើរលេងជាក្រុមម្ដង ទៅៗណា៎
មិត្ត៖មែនហើយ
ហ្គិច៖ឆ្នេរកែបហ្នឹងហ៎ ខ្ញុំដើរឡើងសឹកអស់ទៅហើយ នេះពួកឯងកើតអី ធ្វើខ្លួនប្លែកៗ
ស៊ិអ៊ី៖មានអីប្លែកគ្រាន់តែចង់ដើរលេងជាក្រុមម្ដងតើ
ហ្គិច៖អូហ៍នេះខ្ញុំស្ដាប់មិនច្រលំទេហ្អេ ដែលថាយាយស៊ិអ៊ីចង់ដើរលេង បើពីមុនមានតែឃាត់ នេះវាយ៉ាងម៉េចវិញហ្នឹង?
ស៊ិអ៊ី៖គ្នាមិនដែលដើរលេងទេពេលនេះបបួលឯងៗដាច់ចិត្តប្រកែកទៀតហ៎
ហ្គិច៖ណ្ហើយចុះ បំណាច់ស៊ិអ៊ីបបួលហើយ គ្នាទៅក៏បាន។
ពេលនោះពួកគេញញឹមព្រមគ្នា។
នៅផ្ទះវីរះ
ពេលនោះវីរះបានជាសះស្បើយហើយតែគេនៅមិនទាន់បានទៅសាលាជួបហ្គិចនៅឡើយទេ
វីរះឈរនៅមុខផ្ទះម្នាក់ឯង
វីរះរអ៊ូ៖ហ្គិចម៉េចបានជាអូន មិនយល់ចិត្តបងសោះចឹង ចេះគិតទៅរួចថាបងស្រឡាញ់ធាវី ហ៊ើយ
ពេលនោះទូរសព្ទ័រោទិ៍
វីរះ៖អាឡូ ភក្ដីតេរមកមានការអីដែរ
ភក្ដី៖ណែ ទំនេរអត់
វីរះ៖មានការអីហ្អី
ភក្ដី៖ពេលនេះហ្គិចនៅមាត់ឆ្នេរកែប ចង់សម្រុះសម្រួលមកអោយហើយទៅ តិចខកការអស់
វីរះ៖មែនហ៊ើយ អរគុណហើយគ្នាទៅឥលូវហើយ
ភក្ដី៖​មកអោយលឿនទៅ
(ពេលភក្ដីតេរទូរសព្ទ័ហ្គិចកំពុងដើរលើមាត់ឆ្នេរ។)
វីរះទាញម៉ូតូចេញជិះទៅ។
នៅឆ្នេរកែប
ហ្គិចបានដើរមកកន្លែងមិត្តឯទៀត​​ ពេលនោះចន្ថាបាននិយាយ
ចន្ថា៖នែស៊ិអ៊ី ឯង​ជួយជូនខ្ញុំទៅ ផ្សារក្ដាមតិចបានទេ គ្នាចង់ទៅទិញ ស្វាយនិង សាច់មកថែម
ចន្ថាស៊ីញ្ញូ ដាក់ស៊ិអ៊ី
ស៊ិអ៊ី៖តោះចឹង
ហ្គិច៖ចឹងខ្ញុំទៅដែរ បានគ្នា
ស៊ិអ៊ី៖មិនបាច់ទេ គ្នាទៅតែម៉ាភ្លែតមកវិញហើយ
ចន្ថា៖ ភក្ដី និង........ក្រែងថារវល់មានការនៅ ផ្ទះម៉ាភ្លែតមិនចឹងហ្អេ៎
ភក្ដីយល់ន័យបានតប
ភក្ដី៖មែនហើយភ្លេចឈឹង ចឹងគ្នាទៅផ្ទះ បន្តិចមកវិញហើយ តោះ....(ឈ្មោះមិត្ត ១នាក់ទៀត)
ហ្គិច៖នែ ពួកឯងនាំគ្នាទៅអស់ហើយ អោយគ្នានៅជាមួយអ្នកណា?
មិត្ត៖គ្នាមកវិញឥលូវហើយ
ពួកគេជិះម៉ូតូចេញទៅ
ហ្គិចរអ៊ូ៖បបួលមកដើរលេងបែរជានាំគ្នា គេចបាត់អស់ ពិតជាមិត្តដ៏កម្ររកបានមែន។
ហ្គិចអង្គុយបែរមុខទៅសមុទ្រ
វីរះបានមកដល់ហើយចតម៉ូតូ ហ្គិចលឺសន្ធឹកម៉ូតូមិនបានងាកមើលទេ  ហើយស្មានថាជាមិត្តរបស់ខ្លួនទើបនិយាយ
ហ្គិច៖ មកវិញហើយហ្អេ៎ស្មានតែផ្សារលេបពួក​ឯងអស់ហើយតើ មើលជួយហុចទឹកអោយគ្នាបន្តិចមើល
វីរះយកទឹកហុចអោយ រួចនិយាយ
វីរះ៖សួរស្ដី​ យាយឆ្នាស់
ហ្គិចងាកមក ហើយបានក្រោកដើរយ៉ោងលឿនទៅសមុទ្រ
វីរះដេញតាមហើយបានស្ទាក់មុខ
វីរះ៖ យាយឆ្នាស់និយាយគ្នាអោយដឹងរឿងមើលបើរវល់តែបែបនេះ ពេលណាបានដឹងរឿងទៅ
ហ្គិច៖ខ្ញុំគ្នាអីត្រូវនិយាយទេ
វីរះ៖ចុះរឿងបេះដូង
ហ្គិច៖ទុកទៅនិយាយជាមួយសង្សារគាត់ឯងទៅ មកប្រាប់ខ្ញុំធ្វើអី?
វីរះ៖នរណាជាសង្សារខ្ញុំ?
ហ្គិច៖គឺអ្នកដែលគាត់ឯងប្រលែងជាមួយថ្ងៃមុនហ្នឹងហើយ
វីរះសើចរួចនិយាយ
វីរះ៖ធាវីហ្នឹងហ្អេ៎សង្សារខ្ញុំនោះ ហាស់ហា
ហ្គិច៖គាត់ឯងសើចអី?
វីរះ៖សើចយាយឯងហ្នឹង ចេះគិតទៅកើតថាធាវី ជាសង្សារខ្ញុំ
ហ្គិច៖ចុះបើមិនមែនជាស្អីវិញបានប្រលែងគ្នាល្អូកល្អឺនម្លេះ?
វីរះ៖ក៏ជាប្អូនស្រីហ្នឹងហើយ យាយនេះ
ហ្គិច៖ប្អូនស្រី នេះបានន័យថា (អៀន បែរមុខចេញ រួចរអ៊ូតិចៗតែឯងៈនេះយើងយល់ច្រឡំចឹងហេ៎ អួយខ្មាសគេណាស់លោកអើយ)
វីរះ៖ប្រចណ្ឌ័ហ្អេ៎
ហ្គិច៖គ្នានទេ ពាក្យប្រចណ្ឌ័គេប្រើតែជាមួយសង្សារប៉ុណ្ណោះ ហើយគាត់ឯងមិនមែនជាសង្សារខ្ញុំឯងណារឿអីត្រូវប្រចណ្ឌ័ដែរនោះ
វីរះ៖ចុះបើខ្ញុំសុំអោយវាមែននោះគិតយ៉ោងម៉េចដែរ?
ហ្គិច៖មានន័យថាម៉េច?(សើច)នេះគាត់ឯងចង់ធ្វើជាកន្ទុំរុយឈ្មោលហើយហ៎
វីរះ៖ប្រហែលជាខ្ញុំចង់អោយនាងធ្វើជាបង្កងប៉ាកញីដែរហើយមើលទៅ ហាស់ហា
ហ្គិច៖នេះគាត់នេះ(ខាំមាត់ដាក់)
វីរះ៖និយាយលេងទេ (ចាប់ដៃហ្គិច)គឺថា ធ្វើសង្សារគ្នាបានទេ?
ហ្គិច៖ អត់ទេ
វីរះធ្លាក់ទឹកមុខ
ហ្គិចសើច
ហ្គិច៖កូនក្មេងមួយចាញ់បោកគេហាស់ហា
វីរះ៖បានន័យថាម៉េច
ហ្គិច៖គេនិយាយមិនទាន់អស់ទេ
វីរះ៖ចុះ ម៉េចមិននិយាយអោយអស់មក
ហ្គិច៖អត់ទេ គឺអត់ប្រកែកទេ
វីរះ៖អូហ៍អូនឯងហ៊ានបោកបងផងហេ៎
ហ្គិច៖អូហ៍អូនបោកមិនរួចទេ
វីរះទាញដៃហ្គិចអោយអង្គុយ
វិរះ៖ជើងល្អណាស់យាយបង្កងប៉ាក
ហ្គិច៖តាកន្ទុំរុយ។
វីរះអោនខ្សឹប
វីរះ៖បងស្រឡាញ់អូន
ហ្គិច៖អូនក៏ស្រឡាញ់បងដែរ។
(To Be Continou)

0 comments:

All Rights Reserved. 2014 Copyright PICKER

Powered By Blogger | Published By Gooyaabi Templates Designed By : BloggerMotion

Top