Tuesday, March 26, 2013

ប្រវត្តិព្រះអង្គអេឡិចសាន់ដឺ ដឹ ហ្គារ៉ែត


ព្រះអង្គ អេឡិចសាន់ដឺ ដឹ គ្រែត បាន កើត នៅខែកញ្ញា ថ្ងៃទី២០​ឆ្នាំ៣៥៦មុនគ.ស នៅ ភិឡា​(Pella)​​មេសិដូនៀ​​ (Macedonia) កំឡុងពេលនៃការគ្រប់គ្រង របស់ព្រះអង្គទ្រង់បានបង្រួបបង្រួម រដ្ធធានីក្រិក ហើយបោះបង់ចោល ខូរីនឌៀន លៀជឺ(Corinthian League )
ព្រះអង្គ បាន ក្លាយ ជាស្ដេច នៃ ភឺសៀ​ បាប៊ីឡោន​​ ហើយ និង​អេស៊ី ហើយ ក៏ បាន បង្កើត អាណានិគម មេសិដូនៀ​ន (Macedonian)ក្នុង ប្រទេស អ៊ីរ៉ែន ផងដែរ។
ខណៈពេលដែល ទទួលដឹងថាការច្បាំងទទួលបានជ័យជំនះលើទីក្រុងខាដែជ​(Carthage)និង
ទីក្រុងរ៉ូម(Rome)  ព្រះអង្គអេឡិចសាន់ក៏បានស្លាប់ដោយសារជម្ងឺគ្រុនចាញ់នៅ
ទីក្រុងបាប៊ីឡោននៅថ្ងៃទី១៣ខែមិថុនាឆ្នាំ៣២៣មុនគ.ស។
(សូមរំលឹកថារឿងរ៉ាវ​ខាងលើបានផ្ដេកផ្ដូលទៅលើជំនឿផលកម្មទាំងអស់)

រឿងរ៉ាវដំបូងនៃឆាកជីវិត
អេឡិចសាន់ដឺ ដឹ គ្រែតបានកើតនៅខែកញ្ញា ថ្ងៃទី២០​ ឆ្នាំ៣៥៦មុនគ.ស នៅ ភិឡា​(Pella) មេសិដូនៀ​ (Macedonia)ដែលបិតាគឺសម្ដេច ភីលីព ទី២នៃក្រុងមេសិដូនៀ ហើយមាតានាម អូលីផៃដែលជាកូនស្រីរបស់សម្ដេច និអប់ប្លូលីម៉ូស។រាជាធិរាជក្មេងនិងកូនស្រីត្រូវបានលេចឡើងនៅព្រះរាជវាំងស្ដេច។អេឡិចសាន់ដឺបានធំធាត់ឡើងជាមួយនិង ភ្នែកពណ៍ខ្មៅ និង​សក់រួញ​អង្គាសដី។ ទ្រង់ កម្រនិងបានជួបបិតាទ្រង់ណាស់ ដោយ​សារ​ព្រះអង្គ​បាន​ចំនាយ ពេលវេលាភាគ ច្រើនរបស់​ព្រះអង្គ​ទៅលើការបញ្ចុះ​បញ្ចូល​​យោធានិងករណីកិច្ចរវាងប្ដីប្រពន្ធខាងក្រៅ។ទោះបីជា អូលីផៃ បានផ្ដល់ជាគំរូដល់មានថាមពល ក៏ដោយ អេឡិចសាន់ឌឺនៅតែ បាន ធំឡើងមកដោយមានការអាក់អន់​ចិត្តនិងអវត្តមានរបស់បិតា​និងភាព​ជា​ព្រាន​របស់ទ្រង់ដដែល។អេឡិចសាន់ដឺបានទទួលការអប់រំ យ៉ាង​លឿន​បំផុតក្រោម ការគ្រប់គ្រងរបស់លោក គ្រូ លីអូនីដាស (Leonidas)។លីអូនីដាសជាអ្នកដែលត្រូវបានជួលដោយស្ដេច ភីលីព ទី២ដើម្បីបង្រៀនអេឡិចសាន់ដឺនូវមុខវិជ្ជាគណិតវិទ្យា សិល្បះនៃការជិះសេះ ការបាញ់ព្រួញ ការតស៊ូដើម្បីគ្រប់គ្រង សិស្សរបស់ព្រះអង្គ​ ដែលបះបោរ។ អធ្យាបកាទី២របស់អេឡិចសាន់ដឺគឺ លីស៊ីម៉ាឆូស(Lysimachus)ដែលបានប្រើការបន្លំខ្លួន ដើម្បីចាប់កំហុស ការមិនប្រុងប្រយត្ន័របស់ក្មេងប្រុស។អេឡិចសាន់ដឺមានការសប្បាយចិត្តជាពិសេសចំពោះការបន្លំខ្លួនជាអ្នកចម្បាំង អេឈីលេស(Achilles)។នៅឆ្នាំ៣៤៣មុនគ.ស សម្ដេចភីលីព ទី២បានជួលទស្សនវិទូ អារីស្ដូត ដើម្បីបងៀនអេឡិចសាន់ដឺនៅ៝ឯប្រាសាទ នីមស៍(Nymphs)នៅ មៀសា(Meirsa)។អស់រយះពេលជាងបីឆ្នាំ អារីស្ដូតបានបង្រៀនអេឡិចសាន់ នូវ​មុខវិទ្យាទស្សវិជ្ជាតែមួយក្ដាប់តូច មាន កំនាព្យ ល្ខោន វិទ្យាសាស្ត្រ និង នយោបាយ។ដោយបានឃើញនូវ ហូមឺស អ៊ីលេដ៏ បានញុំងអោយអេឡិចសាន់ដឺមានក្ដីសុបិន្ដចង់កា្លយជាអ្នកចម្បាំងដ៏កា្លហាន ហេតុនេះហើយអារីស្ដូត បានបង្កើតនូវសៀវភៅកំណែប្រែសង្ខបថ្មីសម្រាប់អេឡិចសាន់ដឺដើម្បីអោយទ្រង់យកតាមខ្លួនពេលទៅបញ្ចុះបញ្ចូលយោធា។

ហ្វឺឌីណាន់ដ៏ ម៉ាហ្សេឡង់(Ferdinand Magellan)


ហ្វឺឌីណាន់ដ៏ ម៉ាហ្សេឡង់ (Ferdinand Magellan) បានកើតនៅ ប្រទេស ព័រទុយហ្គាល់ ប្រហែលនៅ ឆ្នាំ ១៤៨០។ កាលពី ក្មេង គាត់ បាន រៀនពីការគូសផែនទី និងសំណង់នាវាចរណ៍។ នៅវ័យ កណ្ដាលរបស់គាត់ គាត់បានបើកនាវាដែលមានកងនាវា ដ៏ច្រើន សម្បើមហើយបាន តាំងចិត្តតស៊ូយ៉ាងស្វិតស្វាញក្នុងការធ្វើដំណើរ។នៅឆ្នាំ ១៥១៩ ដោយសារជំនួយពី ព្រះអង្គ ឆាលែស ទី៥( Charles V) នៃប្រទេសអេស្ប៉ាញម៉ាហ្សេឡង់បានរៀបចំដំណើរ ដោយនាវាជុំវិញពិភពលោក។គាត់ បានប្រមូលផ្ដុំ នូវកងនាវាដ៏ច្រើន ហើយ ថ្វីបើដំណើរត្រលប់មកវិញដ៏សម្បើមនេះ បាននាំអោយគាត់ស្លាប់ តែ គាត់ក៏បានបង្ហាញថា ផែនដីមានរាងមូលដែរ។
ហ្វឺឌីណាន់ដ៏ ម៉ាហ្សេឡង់ បានកើតនៅ ប្រទេសព័ទុយហ្គាល់ នៅខេត្តណាមួយនៃទីក្រុងភឺតូ(Porto) នៅឆ្នាំ១៤៨០។ឪពុកម្ដាយរបស់គាត់គឺជាសមាជិក វណ្ណះអភិជន ជនជាតិ ព័រទុយហ្គាល់ដូច្នេះបន្ទាប់ ពីការស្លាប់របស់ឪពុកម្ដាយគាត់ គឺនៅពេលគាត់ អាយុ១០ឆ្នាំ ម៉ាហ្សេឡង់ បានក្លាយជាភីលៀង របស់ ម្ចាស់ក្សត្រី(ក្មេងបម្រើ)។ម៉ាហ្សេឡង់ បានសិក្សានៅ សាលា ឃ្វីន លីអូណូរា(Queen Leonora's School) នៃ ក្មេងបម្រើ នៅ ទីក្រុង លីសប៊ន(Lisbon)ហើយ គាត់បានចំនាយពេលវេលា របស់ គាត់ អានយ៉ាងផ្ចឹតផ្ចង់ ទៅលើអត្ថបទ ដែល ទាក់ទងទៅនិងសិល្បៈនៃ ការគូសផែនទី តារាសាស្រ្ដ ផ្ទៃអាកាសនាវាចរណ៍ ដែលវាជាមុខវិជ្ជាដែលបានអូសទាញអោយគាត់អោយជក់ចិត្តដិតអារម្មណ៍។នៅវ័យកណ្ដាលរបស់គាត់ ម៉ាហ្សេឡង់ បានចូលរួមដំណើរ នាវាចរណ៍ របស់ជនជាតិ ព័រទុយហ្គាល់ ដែលមានបើកឆ្ពោះទៅ អាព្រិកខាងកើត។នៅពេលឆាប់ៗនោះដែល គាត់បានរកឃើញថា ខ្លួនគាត់បាននៅ ឯតំបន់សង្រ្គាមក្នុងស្រុក ឌីយូ(Diu) នៅកន្លែងនោះ ជាកន្លែងដែល ជនជាតិ ព័រទុយហ្គាល់ បានកំទេច កប៉ាល់ របស់ជនជាតិ អេហ៊្សីប នៅក្នុងសមុទ្រ អារ៉ាប់(Arabian)។គាត់ថែមទាំងបានរុករក រដ្ធ ម៉ាលេខា(Malacca) ដែលសព្វថ្ងៃជា តំបន់ដែលស្ថិតនៅ ប្រទេសម៉ាឡេស៊ី(Malaysia) ហើយក៏បានធ្វើប្រតិបតិ្តការ ច្បាំងដណ្ដើម យកកំពង់ផែ ម៉ាលេខា ផងដែរ។វាពិត ជា អាច ដែលថាគាត់ បានបើក ទូកក្ដោង បានឆ្ងាយ រហូតដល់ កោះម៉ូឡុខាស(Moluccas)ដែលជាកោះមួយស្ថិតនៅក្នុងប្រទេស ឥណ្ឌូនេស៊ី(Indonesia) បន្ទាប់ពីនោះមក កោះនោះត្រូវបានគេហៅថា ស្ប៉ាយ អាយឡែន។ម៉ូឡុខាស មានប្រភពដើមពីគ្រឿងទេសដ៏មានតម្លៃជាច្រើនក្នុង ពិភពលោក រួមមាន ផ្កាក្លាំងពូ និងចន្ទ័គ្រឹស្នាជាដើម។ដោយសារតែភាពសម្បូរគ្រឿងទេសក្នុងប្រទេស ជា លទ្ធផលដែលធ្វើអោយ ប្រទេសនៅអ៊ឺរ៉ុប មានការប្រណាំងប្រជែងគ្នាចង់បានតំបន់នោះ។ពេលដែល ស្ថិតនៅ ម៉ូរូខូ(Morocco) ម៉ាហ្សេឡង់បាន កើតជំងឺហើយ ដែលតម្រូវអោយគាត់ ត្រូវដើរ ខ្ចើច ជើង។បន្ទាប់ពី ជាពីរបួស គាត់ ត្រូវបានចោទប្រកាន់ពី បទការប្រព្រិត្តិ ខុសច្បាប់ សហជីព ពីសំណាក់ជនជាតិមួរ(Moors)ហើយថ្វីបើ ការបម្រើរបស់គាត់ គឺដើម្បី ប្រទេសព័រទុយហ្គាល់ ហើយ គាត់បានទទួលកំហុសជាច្រើនដើម្បីស្ដេចរបស់គាត់ ពេលនោះដែរ ការលើកតម្កើងនៃការងាររបស់គាត់ត្រូវបានគេដកហូតចេញពីគាត់។នៅឆ្នាំ១៥១៧ ម៉ាហ្សេឡង់ បានផ្លាស់ទីទៅ សិវីល(Seville) ប្រទេសអេស្ប៉ាញ ដើម្បីស្នើរ ជំនាញរបស់គាត់ ទៅកាន់ តុលាការអេស្ប៉ាញ។នៅពេល បី ឆ្នាំបន្ទាប់ពី ពេល ដែលគាត់បានចេញដំណើរ ពីប្រទេស ព័រទុយហ្គាល់ គាត់បាន សិក្សាអំពីសាសនាជាច្រើន នៃ កត្តិសញ្ញា នាវាចរណ៍ ថ្មីៗជាច្រើន។ គាត់ថែមទាំងបានទទួលផលប្រយោជន៍ ពីកំហុស និងរបកគំហើញ របស់អ្នករុករក ពីរបីអ្នកមុនដូចជារបកគំហើញរបស់ គ្រីស្គស្តុប កូឡុំ(Christopher Columbus) នៃ អាមេរិកខាងជើងនិង ព្រំដែនបាលបៅ (Balboa)ឆ្លងកាត់ជ្រោយដីកោះ ប៉ាណាម៉ានៀន(Panamanian)ទៅមហាសមុទ្រប៉ាស៊ីហ្វិក(Pacific Ocean) គឺគ្រាន់តែជាព្រត្តិការណ៍ពីរ នៃ ព្រត្តិការណ៍ជាច្រើនដែល បណ្ដាលអោយម៉ាហ្សេឡង់ហ៊ានធ្វើដំណើរឆ្លងកាត់ ទឹកសមុទ្រ ដោយគ្មាន អល់អែក។ម៉ាហ្សេឡង់បានរៀបចំគំរោងការណ៍ធ្វើនាវាចរណ៍ជុំវិញសកល ហើយនៅ ខែកញ្ញា ២០ ១៥១៩ ស្ដេច ឆាលែស ទី៥(King Charles V) នៃ អេស្ប៉ាញបានជូនពរ ដល់ម៉ាហ្សេឡង់។គាត់បានរៀបចំ ចេញដំណើរជាមួយនិង កងនាវាសំពៅ ចំនួន៥ វាជាចំនួនមួយដ៏គួរអោយពេញចិត្ត ប៉ុន្តែ ទូកក្ដោងវាមិនមានភាពងាយស្រួលសមស្របទៅនឹង ចម្ងាយដែលគោលបំណងដែលគាត់បានរៀបចំ នោះទេ។ កងនាវាដំបូងបើកឆ្ពោះទៅកាន់ប្រទេស ប្រេស៊ីល(Brazil) ហើយ បានចូលចតនៅ មាត់ឆ្នេរ អាមេរិកខាងត្បូង ទៅប៉ាតាហ្គោនៀ(Patagonia)។ នៅទីនោះមានហេតុការណ៍បះបោរបានកើតឡើង ហើយ កប៉ាល់មួយបានបុកនិង ច្រាំងធ្វើអោយមានការខូចខាតយ៉ាងធំ។ថ្វីបើត្រូវ ធ្វើដំណើរត្រលប់ទៅវិញក៏ដោយ ក៏ កម្មករកប៉ាល់ទាំងបួនកប៉ាល់នៅតែ អត់ធ្មត់ក្នុងការធ្វើដំណើរ។នៅខែតុលា ឆ្នាំ១៥២០ ម៉ាហ្សេឡង់ហើយនិង ក្រុមកាងាររបស់គាត់បានចូលទៅក្នុង ច្រកដ៏ចង្អៀតមួយ ដែល សព្វថ្ងៃ ត្រូវបានគេហៅថា ច្រកម៉ាហ្សេឡង់(the Strait of Magellan) ដែលធ្វើអោយពួកគេត្រូវចំនាយពេលអស់រាប់មួយខែដើម្បី ឆ្លងកាត់ច្រកចង្អៀតនោះ។នៅកំឡុងពេលនោះជាពេលដែល អ្នកបើកកប៉ាល់ម្នាក់បានបើកកប៉ាល់ រត់ចោលបក្សពួក រួចត្រលប់ទៅផ្ទះវិញ។នៅខែមិនា ឆ្នាំ ១៥២១ កងនាវា បានបោះយុថ្កា នៅកោះ ខ្វាម(Guam)។បន្ទាប់ពីនោះ វាមានការពិតខ្លះ ដែលត្រូវបានគេដឹង ដែរថា ម៉ាហ្សេឡង់បានចូលទៅពាក់ពន្ធ័និង តំបន់សង្គ្រាមនៅ ហ្វីលីពីនហើយត្រូវបាន គេសម្លាប់ នៅតំបន់តស៊ូ នោះកាលពី ខែ មេសា ទី ២៧ ឆ្នាំ១៥២១ ហើយ វាបានក្លាយជាការតស៊ូនៃសមាជិកក្នុងក្រុមរបស់គាត់ដែលមានឈ្មោះថា ជេន៍ សិបាស្ទៀន ដិល ខាណូ(uan Sebastián del Cano)ដែល ជាមនុស្សដែលបានបំពេញ ការធ្វើដំណើរជុំវិញពិភពលោកទាំងស្រុង។នៅឆ្នាំបន្ទាប់នៅខែ កញ្ញា ទី៦ ឆ្នាំ១៥២២ ទោះបីស្ទើរតែត្រូវបាត់បង់ជីវិត នៅក្នុងការខំប្រឹងប្រែងរបស់ពួកគេក៏ដោយ ក៏ការវិលត្រលប់របស់សំណល់នាវាម៉ាហ្សេឡង់បាន បង្ហាញអោយឃើញថាផែនដីមានរាងមូលពិតមែន។

បុរីវ៉ាទីកង់(Vatican City State)

បុរីវ៉ាទីកង់ ឬ រដ្ធធានីវ៉ាទីកង់(Vatican City) គឺជារដ្ធធានីដីគោក ដែលជាដែនដីដែលមាន របងបរិពន្ធភូមិ(ដីដែលមានដីឯទៀតពទ្ធ័ជុំវិញ)ក្នុងទីក្រុងរ៉ូមវាជាទីក្រុងដែលមានផ្ទៃដី ប្រហែលជា ៤៤ ហិចតា
(១១០ អេឃឺ:រង្វាស់ដីអង់គ្លេសដែលមាន៤ ក្នុងមួយហិចតា)ហើយមានចំនួនប្រជាជនត្រឹមតែជាង ៨០០។ដោយសារហេតុនេះ ដែលធ្វើអោយទីក្រុងវ៉ាទីកង់ជាសមាគមអន្ដរជាតិតូចជាងគេបំផុតនៅក្នុងពិភព
លោកដែលបានទទួលស្គាល់ជារដ្ធឯករាជ្យដោយសារ លក្ខខណ្ឌ័តំបន់និងចំនួនប្រជាជន។ វ៉ាទីកង់បានបង្កើតជារដ្ធឯករាជ្យឡើងនៅក្នុងឆ្នាំ ១៩២៩ ដោយយោងទៅតាមសន្ធឹកសញ្ញា ឡេតឺរ៉ង់(Lateran Treaty)ដែលបានចុះហត្ថលេខាដោយ លេខាធិកា ការឌីណ័ល(សមណសក្ដិក្នុងគ្រឹស្ដសាសនា)នៃរដ្ធ លោក ភៀត្រូ ហ្គាសផារី(Pietro Gasparri) ក្នុងនាមនៃ សម្ដេចប៉ាប ភីស ទី១១(Pope Puis XI) ហើយដោយ នាយករដ្ធមន្រ្តី និងប្រមុខរដ្ធាភិបាល លោក ប៊ឺនីតូ មូសូលីនី(Benito Musolini) ព្រមទាំង សម្ដេច វិចទ័រ អេម៉ាណូអែលទី៣(Victor Emmanuel III) នៃប្រទេសអ៊ីតាលី។រដ្ធធានីវ៉ាទីកង់ មានភាពខុសប្លែកពី ទីក្រុង ហូលី ស៊ី (Holy See)ដែល មានភាពជាម្ចាស់ការមុន ភាពជាសាសនាគ្រឹស្ដហើយនិងមានការិយាល័យសង្ឍរាជ(សម្រាប់សាសនាគ្រឹស្ដសាសនា) ប្រមាណជា ១.២ កោដ ជាឡាទីន(Latin)ហើយនិងអ្នកកាន់លទ្ធិ អេសស្ទើនកាតូលិក នៅជុំវិញផែនដី។បទបញ្ញាត្តិ នៃទីក្រុងវ៉ាទីកង់ ត្រូវបានបោះពុម្ព នៅ ក្នុង ប្រទេសអ៊ីតាលី ហើយឯកសារផ្លូវការ របស់ ហូលីស៊ី ភាគច្រើនបានមកពី ឡាទីន។អង្គភាពទាំងពីរ មាន លិខិតឆ្លងដែន ខុសគ្នា ដែលរដ្ធ ហូលីស៊ី ដែលបានចាប់ផ្ដើមត្រឹមតែជា អង្គការទូត និង ការបម្រើលិខិតឆ្លងដែន តែប៉ុណ្ណោះ ចំណែកឯ រដ្ធធានីវ៉ាទីកង់ កើតចេញពី លិខិតឆ្លងដែនធម្មតា ក្នុងករណីនោះ មានលិខិតឆ្លងដែល តិចតួចណាស់ដែលបាន ត្រូវបានបង្កើត។ សន្ធឹកសញ្ញា ឡេតឺរ៉ង់ នៅឆ្នាំ ១៩២៩ ជាសន្ធឹកសញ្ញាដែលបាន ធ្វើអោយរដ្ធ វ៉ាទីកង់បានរស់រានមានជីវិត មានមុខមាត់ឡើង អាចនិយាយបានថា វាជាការបង្កើតថ្មីមួយដែរ (បុព្វកថានិង អត្ថបទ ទី៣) វាមិនដូចកែរដំណែល នៃរដ្ធប៉ាប៉ាល់(Papal State, 756 - 1870) ដែលធំជាង ដែលបានហ៊ុំពទ្ធ័ ចំនុចកណ្ដាល់នៃទីក្រុងនៃក្នុងប្រទេសអ៊ីតាលី ច្រើនជាង។អាណាខេត្តភាគច្រើន គឺត្រូវបានរាប់បញ្ចូលទៅក្នុង ព្រះរាជាណាចក្រ​​​​​ អ៊ីតាលី(Italy) នៅឆ្នាំ ១៨៦០ ហើយ ចំណែកចុងក្រោយគេគឺ ទីក្រុងរបស់រ៉ូម ជាមួយនិង ឡេស្យូ(Lazio) នៅកំឡុងពេល១០ឆ្នាំក្រោយពីឆ្នាំ១៨៧០។វ៉ាទីកង់ គឺជាសហធម្មិក ឬ បព្វជ្ជា នៃរដ្ធរាជាធិបតេយ្យ ច្បាប់នេះចេញដោយ សង្ឃរាជនៃទីក្រុងរ៉ូម គឺសម្ដេចប៉ាប(Pope)។នៅទីនោះអ្នកដែលមានតួនាទីខ្ពស់ជាងគេ គឺ ភាគច្រើនជាអ្នកបួសគ្រឹស្ដសាសនាកាតូលិក នៃអ្នកបួសដេលមានប្រភពជាតិសាសន៍ផ្សេងគ្នា។វាគឺជាដែនដីដែលស្ថិតនៅក្រោមការដឹកនាំរបស់ ហូលីស៊ី(Holy See)ហើយជាតំបន់និវេសដ្ធាន(ដំណាក់ ឬ លំនៅ)របស់សម្ដេចប៉ាបចង់បានន័យថាជាវិមាន របស់សាវកររបស់ព្រះគ្រឹស្ដ អាស្រ័យ។សម្ដេចប៉ាប ជាទូទៅមានទីលំនៅនៅតំបន់នេះ ដែលនៅឆ្នាំ ១៩២៩ បានក្លាយជាទីក្រុងវ៉ាទីកង់តាំងពីផ្ដាច់ខ្លួនពី អេវីងន(Avignon) នៅឆ្នាំ ១៣៧៧ ប៉ុន្តែ ជួនកាលពួគគេក៏មានទីអាស្រ័យនៅ វាំង ឃ្យៀរីណល(Quirinal Palace)នៅក្នុងទីក្រុងរ៉ូម និង កន្លែងដទៃទៀតផងដែរ។កាលពីមុន ពួកគេមានលំនៅ នៅវិមានឡេតឺរ៉ង់(Lateran Palace)នៅលើភ្នំខៀរឡែន(Cealian Hill)នៅក្នុងទីក្រុងរ៉ូមដែលនៅឆ្ងាយពី ទីក្រុងវ៉ាទីកង់។រាជាធិរាជខន់ស្ដែនត៉ាន(Emperor Constantine)បានប្រគល់ទីក្រុងនេះអោយទៅ សម្ដេចប៉ាបមីលធៀដិស(Pope Miltiades)នៅឆ្នាំ ១៣៣។ហត្ថលេខានៃការព្រមព្រៀងនោះ ត្រូវបានបង្កើតជារដ្ធថ្មីឡើងដែលក្រោយមកសំណង់អគារបានសាសង់ឡើង នៅទីនោះជាបន្ដបន្ទាប់ហើយបន្ទាប់ពីការកកើតមក វាត្រូវបានចុះអោយមានរដ្ធនេះឡើងដោយសារ កតិសញ្ញាឡេតឺរ៉ង់ដែលបានបើកមុខមាត់ទីក្រុងនេះអោយគេបានស្គាល់វា។

All Rights Reserved. 2014 Copyright PICKER

Powered By Blogger | Published By Gooyaabi Templates Designed By : BloggerMotion

Top