ការប្រារព្ធពិធី បុណ្យចូលឆ្នាំ ពស់ របស់ជនជាតិចិន នៅអាស៊ី មនុស្ស ជាច្រើនលាននាក់ បានកំពុងប្រារព្ធពិធីបុណ្យ ចូលឆ្នាំចន្ទ័គតិ ដែលត្រូវបានគេដឹង ផងដែរថា ជា ថ្ងៃ ចូលឆ្នាំចិន ហើយ វាជាថ្ងៃសម្រាកប្រចាំឆ្នាំ ដ៏ សំខាន់បំផុតភាគច្រើន គឺ នៅអាស៊ីបុណ្យ ចូលឆ្នាំ បានចាប់ផ្ដើម នៅប្រទេសចិននាពាក់កណ្ដាលយប់ ជាមួយ និង ការដុតកាំជ្រួច និងការជួប ជុំគ្រួសារ។វា ជាសញ្ញា ទទួល ឆ្នាំពស់ ហើយ ចេញពីការគ្រប់គ្រង នៃឆ្នាំនាគ។ នៅប្រទេសចិន ចំនួន មនុស្ស ដែលគេ ប៉ាន់ស្មាន ប្រហែល ២០០លាននាក់ និង ត្រូវបានធ្វើដំណើរ ជាមួយ និង គ្រួសារ ដែលគេបានចាត់ទុកជា ការធ្វើ អន្ថោប្រវេសន៍ ដ៏ធំជាងគេបំផុត នៅលើផែនដី។ ថ្ងៃសម្រាក និងត្រូវបានបន្ត រហូតដល់ រាប់ សប្ដាហ៍ ការិយាល័យរដ្ធាភិបាល និង ជំនួញ និង ត្រូវបានបិទទ្វារ នៅកំឡុងពេលនេះ។ ឆ្នាំពស់ បានមាន ឈ្មោះបោះ សំលេង នៅប្រទេសចិន វាជានិមិត្តរូបនៃ បញ្ញា ភាពស្រស់ស្អាត និងភាពវៃឆ្លាត ប៉ុន្តែវាក៏ តំនាង អោយភាពក្រអឺតក្រទម និង ភាពក្រេវក្រាធ ផងដែរ។ ការបំពុលដ៏គួរអោយព្រួយបារម្ភ អ្នកប្រចាំទីនៅទីក្រុងប៉េកាំង (Beijing) បានប្រថុយនិង អាកាសធាតុ ដ៏ត្រជាក់ ដើម្បីដុតកាំជ្រួច ដែលត្រូវបាន គេជឿថា ជាការបណ្ដេញវិញ្ញាណអាក្រក់ ចេញអោយឆ្ងាយ។ទោះបីជាយ៉ាងណាក៏ដោយ ការ ដុតកាំជ្រួច នៅកណ្ដាលក្រុង ត្រូវបានដឹងមកថា វាបានបង្ករសំលេងកងរំពង គួរអោយររន្ធត់ ជាងឆ្នាំ មុន ដោយសារ សំលេងកាំជ្រួច ដែលបានចាប់ផ្ដើម លឺខ្លាំង នៅពេលយប់ ច្រើនជាង ពេលធម្មតា ហើយ បញ្ចប់ទៅវិញ នៅមុនពេលព្រឹកថ្ងៃអាទិត្យ ។ អាជ្ញាធរទីក្រុង បានអំពាវនា ដល់ ប្រជាពលរដ្ធ អោយប្រើ កាំជ្រួច អោយបាន ក្នុងចំនួនតិចបំផុត ដោយសារតែ ពួកគេមាន ការព្រួយបារម្ភ ពីកំរិតគ្រោះថ្នាក់ នៃការបំពុល ខ្យល់ និង កំនើនខ្ពស់ នៃកំរិតការចុះអព្ទ័ ក្នុងកំឡុងពេលដាច់ខែនេះ។នៅទីនោះ មាន ការ បញ្ចុះ តម្លៃ ក្នងការលក់កាំជ្រួចនៅទីក្រុង ហើយ កាំជ្រួច២៦០,០០០ ប្រអប់ ត្រូវបានទិញ នៅកំឡុង ៥ថ្ងៃមុនចូលឆ្នាំ វាស្មើរនិង ៣៧% គ្រាប់ បើធៀបនិង កាលពីឆ្នាំមុន យោងតាមការិយាល័យ ពត័មាន រដ្ធ ស៊ិន ហ៊ួរ(Xinhua)។ ការិយាល័យបរិស្ថានទីក្រុង បានធ្វើបទបង្ហាញថា មានកំរិតនៃការបំពុល ២.៥ មីក្រូក្រាម(Microgram) ដែលភាគច្រើន មានប្រភពមកពី ទីក្រុង នៅថ្ងៃអាទិត្យពេលថ្ងៃត្រង់ ប៉ុន្តែ ទាំងនេះ គឺ ទាបជាង អ្វីដែលគេបាន ឃើញ កាលពីខែមួយទេ។កាលពីឆ្នាំមុន កាំជ្រួច បានបង្ករអោយ មានការបំពុល ក្នុងកម្រិតខ្ពស់ ដល់ទៅ ១.៥០០ ឯណោះ។ កាលពីថ្ងៃសៅរ៍ គេបានប្រមើល មើលឃើញថា មាន មនុស្ស ប្រមាណជា ៧០០ លាននាក់ មើលខ្សែភាពយន្ត នៅរោងមហោស្រពរដ្ធ ពេលនោះឯក- សណ្ធាន ផ្សេងគ្នា បានបង្ហាញឡើង ខុសពីពេល ដែល សិលីណា ឌីអន (Celine Dion) បានច្រៀង ក្នុងបទ ភ្លេង តាមគោលរឿង ក្នុងភាពយន្ត ទីតានិក(Titanic)។បទ ម៉ាយ ហាត វីល ហ្គូ អន(My heart will go on) គឺ ជា បទមួយ ក្នុងចំំនោម ពីរបទ ដែលត្រូវបាន គេនិយម ជាងគេ នៅប្រទេសចិន។មុនពេល ការប្រារព្ធ ពិធី ថ្ងៃសៅរ៍ បានចាប់ផ្ដើម ប្រមុខគណៈបក្ស កុំម្មុយនីស្ត ហ្ស៊ី ជីនភីង (Xi Jinping)ដែលបាន កា្លយ ជា នាយករដ្ធមន្រ្តី កាលពី ខែ មិនា បានអោយរង្វាន់ ទៅ កម្មករសំណង់ ផ្លូវរូងក្រោមដី នៅទីក្រុងប៉េកាំង ដើម្បី ជាការ អរគុណពួកគេ សម្រាប់សេវាកម្ម និង ការខិតខំ របស់ពួកគេកន្លងមក ។ លោកបាន និយាយថា” កម្មករអន្ថោប្រវេសន៍ បាន ប្រថុយ ធ្វើការ អោយប្រទេសចិន ដូច្នេះហើយ បានជាយើង ត្រូវយកចិត្តទុកដាក់និងភាពសមរម្យ របស់អ្នក ហើយ ខ្ញុំ សង្ឈឹមថា សំណង់ ដ៏រឹងមាំ នេះនិងត្រូវបាន រៀបចំ ពិធីជប់លៀង កំសាន្ត នៅឆ្នាំថ្មីនេះ សម្រាប់អ្នក ដូច្នេះ អ្នក ក៏ អាចមានថ្ងៃសម្រាក ដ៏ សប្បាយ រីករាយផងដែរ។ នាយករដ្ធមន្រ្តី វិន ចាប៉ាវ(Wen Jiabao) ដែល បានលាលែងពីដំណែង កាលពីខែមិនា នៅគ្រានោះ បានធ្វើការប្រារព្ធពិធីនេះ នៅពេលល្ងាច ជាមួយនិងជនរងគ្រោះ ដោយសារការរញ្ចូយដី និង ការស្រុតដី នៅភាគខាងលិចនៃ ប្រទេសចិន (រាយការណ៍ដោយ ទូរទស្សន៍រដ្ធចិន)។ នៅតៃវ៉ាន់ ម៉ា យីង ចូវ (Ma Ying-jeou)បានចែកអាំងប៉ាវពណ៍ក្រហម ដែល ដាក់លុយ នៅក្នុងមួយអាំងប៉ាវ មួយដុល្លាតៃវ៉ាន់($0.03; £0.02) អោយ ទៅ ប្រជាជន ដែល នៅ ឯ វិហារក្នុង ទីក្រុង តៃប៉ិ។នៅ ទីក្រុង ស៊ីដនី(Sydney) កាំជ្រួច ក៏ ត្រូវបាន គេ អនុញ្ញាត្តិ អោយដុតផងដែរ។នាយករដ្ធមន្រ្តី ប្រទេសអូស្រា្តលី ជូលៀ ជីលឡឺដ(Julia Gillard) បានបួងសួង អោយជនជាតិ អូស្រា្តលី ដែលមាន ដើមកំណើត ជាជនជាតិ ចិនទាំង ៩០០០០០នាក់អោយមានសុខភាពល្អ និង សំណាងល្អនៅឆ្នាំពស់នេះ នៅតាម ធ្វីតតឺ(Twitter) .
0 comments: