កាលពីព្រឹកវេលាម៉ោងប្រាំបីនិងសាមសិបនាទី នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ថ្មីៗនេះក្រុមសិស្សនិស្សិតផ្នែក ទំនាក់ទំនងសង្គម និង សារពត័មាន នាសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប និង ខេត្ត ព្រះសីហនុ ទទួលបានឪកាសដ៏ល្អក្នុងការទៅទស្សនៈកិច្ចសិក្សា ដើម្បីជាការស្រង់យកបទពិសោធន៍ ទទួលយកនូវបច្ចេកទេសល្អៗ វិធីសាស្ដ្រល្អៗ ពីសំណាក់ប៉ុស្ដន៍វិទ្យុ និង បុគ្គលិកដែលបំរើការងារក្នុងប៉ុស្ដន៍វិទ្យុ ទាំងអស់ពីដំណើរការនៃការធ្វើការងារក្នុងប៉ុស្ដន៍វិទ្យុ
នៅក្នុងទស្សនកិច្ចនោះសិស្សានុសិស្សបួនក្រុមតូចៗបានធ្វើការថតសម្លេងធ្វើការសម្ភាសន៍ដើម្បីយកទៅធ្វើជារបាយការណ៍ នៃការសិក្សារបស់ពួកគេ ចំនែកឯសិស្សដទៃផ្សេងទៀតបានធ្វើការសាកសួរនិងព្យាយាមស្វែងយល់ពីការធ្វើការងាររបស់ប៉ុស្ដន៍វិទ្យុមួយនេះយ៉ាងយកចិត្តទុកដាក់និងផ្ចិតផ្ចង់ចំនែកឯបុគ្គលិកដែលបំរើការក្នុងប៉ុស្ដវិទ្យុទាំងអស់ក៏មានភាពរីករាយក្នុងការចែករំលែកបទពិសោធន៍ល្អៗ និងបច្ចេកទេសរបស់ខ្លួនដល់សិស្សនិស្សិតទាំងអស់យ៉ាងយកចិត្តទុកដាក់
នៅក្នុងសកម្មភាពនោះដែរមានការចូលរួមពីសំណាក់ លោកតា Wolfgang Baneinfeind និង លោក Michael ដែលជាអ្នកមានជំនាញច្បាស់លាស់និងមានបទពិសោធន៍ច្រើនឆ្នាំក្នុងការងារជាអ្នកបច្ចេកទេសក្នុងប៉ុស្ដន៍វិទ្យុនៅប្រទេសអាឡឺម៉ង់ ហើយលោកទាំងពីរក៏បានស្ម័គ្រចិត្តមកជួយបង្ហាត់បង្រៀនដល់សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនាសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែបលើសពី លោកតា Wolfgang Baneinfeind និង លោក Michael ក៏មានលោកគ្រូផ្នែកទំនាក់ទំនងសង្គមរួមដំណើរជាមួយដើម្បីជួយសម្រួលដល់សិស្សានុសិស្សនិងសកម្មភាពចុះទស្សនកិច្ចសិក្សាទាំងអស់ឲ្យមានភាពកាន់តែប្រសើឡើង។
ជាចុងបញ្ចប់នៃការចុះទស្សនកិច្ចសិក្សានេះសិស្សានុសិស្សទាំងអស់លោកគ្រូអ្នកស្ម័គ្រចិត្ត ព្រមទាំងបុគ្គលិកនៃប៉ុស្ដវិទ្យុបានធ្វើការថតរូបទុកជាអនុស្សាវរី ព្រមទាំងបញ្ចប់ការធ្វើទស្សនកិច្ចសិក្សានេះបានយ៉ាងពេញលេញ និងប្រកបដោយភាពជោកជ័យ។
Post Tags :
About Shabbir Ahmad :
Lorem ipsum dolor sit amet, pericula qualisque consequat ut qui, nam tollit equidem commune eu. Vel idque gloriatur ea, cibo eripuit ex.
0 comments: