ព្រះអង្គ អេឡិចសាន់ដឺ
ដឹ គ្រែត បាន កើត នៅខែកញ្ញា ថ្ងៃទី២០ឆ្នាំ៣៥៦មុនគ.ស នៅ ភិឡា(Pella)មេសិដូនៀ (Macedonia) កំឡុងពេលនៃការគ្រប់គ្រង របស់ព្រះអង្គទ្រង់បានបង្រួបបង្រួម រដ្ធធានីក្រិក ហើយបោះបង់ចោល ខូរីនឌៀន លៀជឺ(Corinthian League )
ព្រះអង្គ បាន ក្លាយ ជាស្ដេច នៃ ភឺសៀ បាប៊ីឡោន
ហើយ និងអេស៊ី ហើយ ក៏ បាន បង្កើត អាណានិគម មេសិដូនៀន (Macedonian)ក្នុង ប្រទេស អ៊ីរ៉ែន ផងដែរ។
ខណៈពេលដែល ទទួលដឹងថាការច្បាំងទទួលបានជ័យជំនះលើទីក្រុងខាដែជ(Carthage)និង
ទីក្រុងរ៉ូម(Rome) ព្រះអង្គអេឡិចសាន់ក៏បានស្លាប់ដោយសារជម្ងឺគ្រុនចាញ់នៅ
ទីក្រុងបាប៊ីឡោននៅថ្ងៃទី១៣ខែមិថុនាឆ្នាំ៣២៣មុនគ.ស។
(សូមរំលឹកថារឿងរ៉ាវខាងលើបានផ្ដេកផ្ដូលទៅលើជំនឿផលកម្មទាំងអស់)
រឿងរ៉ាវដំបូងនៃឆាកជីវិត
អេឡិចសាន់ដឺ ដឹ
គ្រែតបានកើតនៅខែកញ្ញា ថ្ងៃទី២០ ឆ្នាំ៣៥៦មុនគ.ស នៅ ភិឡា(Pella)
មេសិដូនៀ (Macedonia)ដែលបិតាគឺសម្ដេច ភីលីព ទី២នៃក្រុងមេសិដូនៀ
ហើយមាតានាម អូលីផៃដែលជាកូនស្រីរបស់សម្ដេច
និអប់ប្លូលីម៉ូស។រាជាធិរាជក្មេងនិងកូនស្រីត្រូវបានលេចឡើងនៅព្រះរាជវាំងស្ដេច។អេឡិចសាន់ដឺបានធំធាត់ឡើងជាមួយនិង
ភ្នែកពណ៍ខ្មៅ និងសក់រួញអង្គាសដី។ ទ្រង់
កម្រនិងបានជួបបិតាទ្រង់ណាស់ ដោយសារព្រះអង្គបានចំនាយ ពេលវេលាភាគ ច្រើនរបស់ព្រះអង្គទៅលើការបញ្ចុះបញ្ចូលយោធានិងករណីកិច្ចរវាងប្ដីប្រពន្ធខាងក្រៅ។ទោះបីជា
អូលីផៃ បានផ្ដល់ជាគំរូដល់មានថាមពល ក៏ដោយ អេឡិចសាន់ឌឺនៅតែ បាន
ធំឡើងមកដោយមានការអាក់អន់ចិត្តនិងអវត្តមានរបស់បិតានិងភាពជាព្រានរបស់ទ្រង់ដដែល។អេឡិចសាន់ដឺបានទទួលការអប់រំ
យ៉ាងលឿនបំផុតក្រោម ការគ្រប់គ្រងរបស់លោក គ្រូ លីអូនីដាស (Leonidas)។លីអូនីដាសជាអ្នកដែលត្រូវបានជួលដោយស្ដេច
ភីលីព ទី២ដើម្បីបង្រៀនអេឡិចសាន់ដឺនូវមុខវិជ្ជាគណិតវិទ្យា សិល្បះនៃការជិះសេះ
ការបាញ់ព្រួញ ការតស៊ូដើម្បីគ្រប់គ្រង សិស្សរបស់ព្រះអង្គ ដែលបះបោរ។ អធ្យាបកាទី២របស់អេឡិចសាន់ដឺគឺ
លីស៊ីម៉ាឆូស(Lysimachus)ដែលបានប្រើការបន្លំខ្លួន ដើម្បីចាប់កំហុស
ការមិនប្រុងប្រយត្ន័របស់ក្មេងប្រុស។អេឡិចសាន់ដឺមានការសប្បាយចិត្តជាពិសេសចំពោះការបន្លំខ្លួនជាអ្នកចម្បាំង
អេឈីលេស(Achilles)។នៅឆ្នាំ៣៤៣មុនគ.ស សម្ដេចភីលីព
ទី២បានជួលទស្សនវិទូ អារីស្ដូត ដើម្បីបងៀនអេឡិចសាន់ដឺនៅ៝ឯប្រាសាទ នីមស៍(Nymphs)នៅ មៀសា(Meirsa)។អស់រយះពេលជាងបីឆ្នាំ
អារីស្ដូតបានបង្រៀនអេឡិចសាន់ នូវមុខវិទ្យាទស្សវិជ្ជាតែមួយក្ដាប់តូច មាន កំនាព្យ
ល្ខោន វិទ្យាសាស្ត្រ និង នយោបាយ។ដោយបានឃើញនូវ ហូមឺស អ៊ីលេដ៏
បានញុំងអោយអេឡិចសាន់ដឺមានក្ដីសុបិន្ដចង់កា្លយជាអ្នកចម្បាំងដ៏កា្លហាន
ហេតុនេះហើយអារីស្ដូត បានបង្កើតនូវសៀវភៅកំណែប្រែសង្ខបថ្មីសម្រាប់អេឡិចសាន់ដឺដើម្បីអោយទ្រង់យកតាមខ្លួនពេលទៅបញ្ចុះបញ្ចូលយោធា។
0 comments: