Tuesday, March 26, 2013

បុរីវ៉ាទីកង់(Vatican City State)

បុរីវ៉ាទីកង់ ឬ រដ្ធធានីវ៉ាទីកង់(Vatican City) គឺជារដ្ធធានីដីគោក ដែលជាដែនដីដែលមាន របងបរិពន្ធភូមិ(ដីដែលមានដីឯទៀតពទ្ធ័ជុំវិញ)ក្នុងទីក្រុងរ៉ូមវាជាទីក្រុងដែលមានផ្ទៃដី ប្រហែលជា ៤៤ ហិចតា
(១១០ អេឃឺ:រង្វាស់ដីអង់គ្លេសដែលមាន៤ ក្នុងមួយហិចតា)ហើយមានចំនួនប្រជាជនត្រឹមតែជាង ៨០០។ដោយសារហេតុនេះ ដែលធ្វើអោយទីក្រុងវ៉ាទីកង់ជាសមាគមអន្ដរជាតិតូចជាងគេបំផុតនៅក្នុងពិភព

លោកដែលបានទទួលស្គាល់ជារដ្ធឯករាជ្យដោយសារ លក្ខខណ្ឌ័តំបន់និងចំនួនប្រជាជន។ វ៉ាទីកង់បានបង្កើតជារដ្ធឯករាជ្យឡើងនៅក្នុងឆ្នាំ ១៩២៩ ដោយយោងទៅតាមសន្ធឹកសញ្ញា ឡេតឺរ៉ង់(Lateran Treaty)ដែលបានចុះហត្ថលេខាដោយ លេខាធិកា ការឌីណ័ល(សមណសក្ដិក្នុងគ្រឹស្ដសាសនា)នៃរដ្ធ លោក ភៀត្រូ ហ្គាសផារី(Pietro Gasparri) ក្នុងនាមនៃ សម្ដេចប៉ាប ភីស ទី១១(Pope Puis XI) ហើយដោយ នាយករដ្ធមន្រ្តី និងប្រមុខរដ្ធាភិបាល លោក ប៊ឺនីតូ មូសូលីនី(Benito Musolini) ព្រមទាំង សម្ដេច វិចទ័រ អេម៉ាណូអែលទី៣(Victor Emmanuel III) នៃប្រទេសអ៊ីតាលី។រដ្ធធានីវ៉ាទីកង់ មានភាពខុសប្លែកពី ទីក្រុង ហូលី ស៊ី (Holy See)ដែល មានភាពជាម្ចាស់ការមុន ភាពជាសាសនាគ្រឹស្ដហើយនិងមានការិយាល័យសង្ឍរាជ(សម្រាប់សាសនាគ្រឹស្ដសាសនា) ប្រមាណជា ១.២ កោដ ជាឡាទីន(Latin)ហើយនិងអ្នកកាន់លទ្ធិ អេសស្ទើនកាតូលិក នៅជុំវិញផែនដី។បទបញ្ញាត្តិ នៃទីក្រុងវ៉ាទីកង់ ត្រូវបានបោះពុម្ព នៅ ក្នុង ប្រទេសអ៊ីតាលី ហើយឯកសារផ្លូវការ របស់ ហូលីស៊ី ភាគច្រើនបានមកពី ឡាទីន។អង្គភាពទាំងពីរ មាន លិខិតឆ្លងដែន ខុសគ្នា ដែលរដ្ធ ហូលីស៊ី ដែលបានចាប់ផ្ដើមត្រឹមតែជា អង្គការទូត និង ការបម្រើលិខិតឆ្លងដែន តែប៉ុណ្ណោះ ចំណែកឯ រដ្ធធានីវ៉ាទីកង់ កើតចេញពី លិខិតឆ្លងដែនធម្មតា ក្នុងករណីនោះ មានលិខិតឆ្លងដែល តិចតួចណាស់ដែលបាន ត្រូវបានបង្កើត។ សន្ធឹកសញ្ញា ឡេតឺរ៉ង់ នៅឆ្នាំ ១៩២៩ ជាសន្ធឹកសញ្ញាដែលបាន ធ្វើអោយរដ្ធ វ៉ាទីកង់បានរស់រានមានជីវិត មានមុខមាត់ឡើង អាចនិយាយបានថា វាជាការបង្កើតថ្មីមួយដែរ (បុព្វកថានិង អត្ថបទ ទី៣) វាមិនដូចកែរដំណែល នៃរដ្ធប៉ាប៉ាល់(Papal State, 756 - 1870) ដែលធំជាង ដែលបានហ៊ុំពទ្ធ័ ចំនុចកណ្ដាល់នៃទីក្រុងនៃក្នុងប្រទេសអ៊ីតាលី ច្រើនជាង។អាណាខេត្តភាគច្រើន គឺត្រូវបានរាប់បញ្ចូលទៅក្នុង ព្រះរាជាណាចក្រ​​​​​ អ៊ីតាលី(Italy) នៅឆ្នាំ ១៨៦០ ហើយ ចំណែកចុងក្រោយគេគឺ ទីក្រុងរបស់រ៉ូម ជាមួយនិង ឡេស្យូ(Lazio) នៅកំឡុងពេល១០ឆ្នាំក្រោយពីឆ្នាំ១៨៧០។វ៉ាទីកង់ គឺជាសហធម្មិក ឬ បព្វជ្ជា នៃរដ្ធរាជាធិបតេយ្យ ច្បាប់នេះចេញដោយ សង្ឃរាជនៃទីក្រុងរ៉ូម គឺសម្ដេចប៉ាប(Pope)។នៅទីនោះអ្នកដែលមានតួនាទីខ្ពស់ជាងគេ គឺ ភាគច្រើនជាអ្នកបួសគ្រឹស្ដសាសនាកាតូលិក នៃអ្នកបួសដេលមានប្រភពជាតិសាសន៍ផ្សេងគ្នា។វាគឺជាដែនដីដែលស្ថិតនៅក្រោមការដឹកនាំរបស់ ហូលីស៊ី(Holy See)ហើយជាតំបន់និវេសដ្ធាន(ដំណាក់ ឬ លំនៅ)របស់សម្ដេចប៉ាបចង់បានន័យថាជាវិមាន របស់សាវកររបស់ព្រះគ្រឹស្ដ អាស្រ័យ។សម្ដេចប៉ាប ជាទូទៅមានទីលំនៅនៅតំបន់នេះ ដែលនៅឆ្នាំ ១៩២៩ បានក្លាយជាទីក្រុងវ៉ាទីកង់តាំងពីផ្ដាច់ខ្លួនពី អេវីងន(Avignon) នៅឆ្នាំ ១៣៧៧ ប៉ុន្តែ ជួនកាលពួគគេក៏មានទីអាស្រ័យនៅ វាំង ឃ្យៀរីណល(Quirinal Palace)នៅក្នុងទីក្រុងរ៉ូម និង កន្លែងដទៃទៀតផងដែរ។កាលពីមុន ពួកគេមានលំនៅ នៅវិមានឡេតឺរ៉ង់(Lateran Palace)នៅលើភ្នំខៀរឡែន(Cealian Hill)នៅក្នុងទីក្រុងរ៉ូមដែលនៅឆ្ងាយពី ទីក្រុងវ៉ាទីកង់។រាជាធិរាជខន់ស្ដែនត៉ាន(Emperor Constantine)បានប្រគល់ទីក្រុងនេះអោយទៅ សម្ដេចប៉ាបមីលធៀដិស(Pope Miltiades)នៅឆ្នាំ ១៣៣។ហត្ថលេខានៃការព្រមព្រៀងនោះ ត្រូវបានបង្កើតជារដ្ធថ្មីឡើងដែលក្រោយមកសំណង់អគារបានសាសង់ឡើង នៅទីនោះជាបន្ដបន្ទាប់ហើយបន្ទាប់ពីការកកើតមក វាត្រូវបានចុះអោយមានរដ្ធនេះឡើងដោយសារ កតិសញ្ញាឡេតឺរ៉ង់ដែលបានបើកមុខមាត់ទីក្រុងនេះអោយគេបានស្គាល់វា។

About Shabbir Ahmad :

Lorem ipsum dolor sit amet, pericula qualisque consequat ut qui, nam tollit equidem commune eu. Vel idque gloriatur ea, cibo eripuit ex.
View All Posts By Shabbir !

0 comments:

All Rights Reserved. 2014 Copyright PICKER

Powered By Blogger | Published By Gooyaabi Templates Designed By : BloggerMotion

Top