វិធីសាស្ត្រសម្រាលបញ្ហារបស់ជំងឺឬសដូងបាតដោយខ្លួនឯង
ប្រភពដើម សុខភាព |
ជំងឺឬសដូងបាត មានពីរប្រភេទគឺ ជំងឺឬសដូងផ្នែកខាងក្រៅនិងជំងឺឬសដូងបាតផ្នែកខាងក្នុង។ជំងឺឬសដូងបាតផ្នែកខាងក្រៅគឺអាចមើលឃើញ មានការឈឺចាប់ ប៉ុន្តែវាមិនមានការហូរឈាមនោះទេ ខណៈដែល ជំងឺឬសដូងបាតផ្នែកខាងក្នុង គឺមិនត្រូវបានមើលឃើញនោះទេ តែភាគច្រើនវាធ្វើអោយមានការហូរ ឈាមតាមបាត និង មិនមានការឈឺចាប់។
ទាំងនេះគឺជា វិធីបែបធម្មជាតិមួយចំនួន ដែលអាចធ្វើការព្យាលបានជំងឺឬសដូងបាតបាន ៖
- ទឹកក្តៅឧណ្ណៗ អាចជួយធ្វើអោយសាច់ដុំខ្ជឹប បានសម្រាក និង ជួយសម្រាលដល់ភាពឈឺចាប់។ ចាក់ទឹក ក្តៅឧណ្ណៗចូលក្នុងអាងងូតទឹក អោយបានកំពស់ពី ៣ ទៅ ៤ អ៊ីញ រួចបន្ទាប់មកអង្គុយត្រាំនៅក្នុងនោះ ។ ចំណាយពេល អោយបាន ១៥ទៅ ២០នាទី មុនពេលអ្នកក្រោកចេញពីក្នុង ទឹក។ ការអនុវត្តន៍ នូវវិធីបែប នេះ អោយបានជាច្រើនដងក្នុងមួយថ្ងៃ អាចជាវិធីដ៏លឿនបំផុត ដើម្បីជួយអ្នកអោយមានភាពធូរស្រាល។
- ជែលPetroleum ក៏អាចជួយបន្ថយបាន នូវការឈឺចាប់ និង សម្រាលដល់ស្ថានភាពរលាកក្រហាយ។ ជូតតំបន់ដែលមានការរងគ្រោះនេះ ដោយប្រើក្រណាត់ស្អាត បន្ទាប់មកលាបចាហួយប្រភេទនេះ បន្តិច ទៅលើកន្លែងដែលមានភាពហើមប៉ោង ។ អ្នកមិនត្រូវប្រើទឹកអនាម័យសំអាត ដែលមានក្លិននោះទេ ដើម្បីជៀសវាង នូវការរំខានដល់ស្បែក ។
- ទទួលទានអាហារ ដែលមានជាតិសសៃអោយបានច្រើន ដើម្បីធ្វើអោយ អ្នកបត់ជើងបានស្រួលជាងមុន និង មិនសូវមានការឈឺចាប់។ ការទទួលទានផ្លែចេក គឺជាការព្យាបាលមួយដ៏មាន ប្រសិទ្ធភាព។ អ្នកអាច ផឹក ទឹកដោះគោក្តៅឧណ្ណៗដែលលាយជាមួយនឹងផ្លែចេកទុំ ។
- ខ្ទឹមស និង ខ្ទឹមបារាំង គឺមានផ្ទុកសារជាតិដែលជួយអោយរួញស្វិត ដែលវាអាចជួយព្យាបាល បាននូវជំងឺ ឬសដូងបាតនេះ។ អ្នកអាចយក ខ្ទឹមស និង ខ្ទឹមបារាំងមកជិតជាបន្ទះៗ រួចបិតទៅលើក្រសាលគូថ មុនពេល អ្នកចូលគេង ។
- ដាក់ស្បៃត្រជាក់ និង លាយជាមួយប្រេងអូលីវបន្តិច រួចបិតវានៅលើតំបន់នោះ ដើម្បីអោយវាបានជួយ បន្ទន់ និង ព្យាបាលដល់ស្ថានភាពជំងឺនេះ ។
អ្នកមិនត្រូវចាត់ទុកជំងឺឬសដូងបាតនេះជាជំងឺដែលគួរអោយមានភាពខ្មាសអៀននោះទេ។ វាគឺជាបញ្ហាទូទៅ ដែលតែងតែកើតមាន ចំពោះមនុស្សម្នាក់ៗ គ្រាន់តែមានមនុស្សមួយចំនួន នៅតែមានភាពអៀនខ្មាស និង មិនព្រមទទួលស្គាល់ថា ពួកគេបានរងគ្រោះដោយសារវា។ ការព្យាបាល គឺមានច្រើនទំរង់ខុសៗគ្នា គឺមានចាប់ ពីវិធីព្យាបាលតាមបែបបុរាណ ឬ តាមធម្មជាតិ រហូតដល់ការព្យាបាលតាមបែបទំនើបនោះ គឺការវះកាត់ គឺ វាអាស្រ័យទៅតាមការយល់ឃើញ របស់អ្នកជំងឺ។ តែយ៉ាងណាក៏ដោយ ការព្យាបាលជំងឺឬសដូងបាត តាមបែប ធម្មជាតិនេះ គឺហាក់មានប្រជាប្រិយភាពជាង ដោយសារតែវាមានភាពងាយស្រួល, មានតម្លៃថោក និង វាមិន មានផលរំខានជាអវិជ្ជមាននោះទេ ប្រសិនបើគេធ្វើការប្រៀបធៀប ទៅនឹងការព្យាបាលដូច ដែលគេបានផ្សព្វ ផ្សាយនោះ ។ លើសពីនេះទៅទៀត វាជាការប្រសើរក្នុងការ សិក្សាពី គុណសម្បត្តិ និង គុណវិបត្តិ នៃ ប្រភេទ ផ្សេងគ្នា នៃការព្យាបាលរបស់ជំងឺនេះ ។ហើយជំងឺនេះកើតឡើងមកពីការអង្គុយនៅនឹងមួយកន្លែងពេក ហើយជំងឺនេះភាគច្រើន កើតមានចំពោះជាងកាត់ដេកនិង អ្នកធ្វើការងារផ្សេងទៀតដែលអង្គុយនៅមួយកន្លែង។ហេតុនេះដើម្បីជៀសវាងការលំបាកសូមព្យាយាមកុំង្គុយនៅនិងមួយកន្លែងពេកអី។
ដកស្រង់ពី សុខភាព
0 comments: