មានបុរសម្នាក់បានជាប់នៅក្នុងជណ្ដើរយន្ដនៅសណ្ធាគារមួយកន្លែង អស់រយះពេលចំនួនបួនថ្ងៃ។បុរសនោះមានឈ្មោះថា លោក ថូម៉ាស ភ្លើតវ៉ូត(Thomas Fleetwood)ហើយគាត់ បានជាប់ ជណ្ដើរយន្ដនៅសណ្ធារគារដែលមានឈ្មោះថា ឌីសឺតធីត អ៊ីឌែន។នៅថ្ងៃកើតហេតុពេលដែលលោក ថូម៉ាស ភ្លើតវ៉ូត កំពុងធ្វើដំណើរចុះមកកាន់ជាន់ខាងក្រោមនៃសណ្ធាគារនោះ ស្រាប់តែ ជណ្ដើរយន្ដនោះលែង ដំណើរការ ស្របពេលដែលគ្មាននរណាម្នាក់នៅក្នុងអគារ នោះទេហើយបុរសវ័យ
៤៥ឆ្នាំរូបនេះ អត់បានយកទូរសព្ទ័តាមខ្លួនទៀត ទើបធ្វើអោយគាត់មិនអាចទំនាក់ទំនង ហៅគេអោយ ជួយបាន។លោកបាននិយាយថា ធម្មតាវាមិនដែលមានបញ្ហកើតឡើងជាមួយជណ្ដើរយន្ដនេះទេ ហើយ គាត់ក៏មិន នឹកស្មានថាវាអាចកើតឡើងចំពោះរូបលោកដែល។លោកបាននិយាយបន្ថែមទៀតថា នៅថ្ងៃនោះលោក បានព្យាយាមធ្វើការវាយបំបែកកញ្ចក់ដើម្បី យក ខ្យល់ដកដង្ហើម ហើយក៏ បានព្យាយាម វារឡើងទៅលើដំបូលនៃជណ្ដើរដែរ តែវានៅតែគ្មានប្រយោជន៍ដដែល។រហូតដល់គាត់បានជាប់នៅក្នុង ជណ្ដើរអស់រយះពេល៤ ថ្ងៃទើប មានមនុស្សមកជួយយកគាត់ចេញ ។គាត់បានបន្ដទៀតថា វាជារឿងដែល ឆោតល្ងង់មួយដែលនៅសុខៗគាត់បែរជាទៅជាប់នៅជណ្ដើរយន្ដដែលគ្មានមនុស្សរស់នៅនោះ ហើយ ថែមទាំង មិនយកទូរសព្ទ័ទៅជាមួយទៀត ។លោកបានចាត់ទុកវាជាមេរៀនដែលត្រូវចងចាំក្នុងជីវិត ព្រោះដោយសារតែការធ្វេសប្រហែសរបស់គាត់ទើបធ្វើអោយគាត់វិះតែនិងត្រូវបានបង់ជីវិត។
ពី វ៉ែបសាយសុខភាព
0 comments: