Sunday, March 2, 2014

ការបាត់បង់ប្រធានផ្នែកនិង គ្រូ​ ផ្នែកសណ្ធាគារនៃសាលាបច្ចកទេស ដុន បូស្កូកែប

ការបាត់បង់ប្រធានផ្នែកនិង គ្រូ​ ផ្នែកសណ្ធាគារនៃសាលាបច្ចកទេស ដុន បូស្កូកែប


ដំណឹងដ៏គួរអោយសោកស្ដាយមួយបានកើតឡើងនៅសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប គឺការបាត់បង់លោកគ្រូរ៉េន ដែលជាប្រធានផ្នែកសណ្ធាគារ ដែលបានទទួលអនិច្ចកម្មកាលពី វេលាម៉ោង ២ ព្រឹកថ្ងៃទី ០២​ ខែមិនា ឆ្នាំ ២០១៤ ដោយសារឧប្បទ្ទេវហេតុ ដ៏កាចសាហាវ មួយ ដែលបានកើតឡើងនៅខេត្តកែប បណ្ដាលអោយលោកគ្រូូបានស្លាប់បាត់បង់ជីវិតនៅនិងកន្លែង កើតហេតុតែម្ដង និងបណ្ដាលអោយលោកគ្រូ សូន ត្រូូវរងរបួស យ៉ាងទំម្ងន់ដោយបាក់ដៃ ទាំងសងខាង និងឈាមកក្នុងខួរក្បាល ហើយត្រូូវបញ្ចូនទៅសម្រាកព្យាបាលនៅប្រទេស វៀតណាម។ចំណែកលោកគ្រូ សាកសពលោកគ្រូរ៉េន ក៏ត្រូវបានបញ្ជូនទៅអោយក្រុម គ្រួសាត រៀបចំធ្វើបុណ្យតាមប្រពៃណី។

Friday, February 21, 2014

សាលាបច្ចេកទេសដុន បួស្កូកែប ថ្នាលបណ្ដុះកូន ទំពាំង ឥតសំណង

ដោយសារការយល់ឃើញពីកង្វះខាតរបស់ មនុស្សនៅទីក្រុង កែប សាលាបច្ចេកទេស ដុន បូស្កូ បាន ក៏បានបង្កើតអោយមានក្រុម បងប្រុសសូរិយា នៅសាលាបច្ចេកទេស នេះឡើងក្នុង គោលបំណងជួយដល់កុមារ នៅទីក្រុងកែបអោយទទួលបាននូវចំនេះដឹងផ្នែកភាសា ហើយក្រុមនិស្សិតស្មគ្រ័ចិត្តទាំងនោះ ក៏ពុំបានយកកម្រៃអ្វីពី ពួកគេឡើយ។

Wednesday, February 19, 2014

យុវសិស្សដុន បូស្កូ រីករាយជាមួយនិង កីឡា ប្រណាំងក្បូនលើទឹក















កីឡាប្រណាំងក្បូនលើទឹក នេះត្រូវបានរៀបចំឡើងនៅឆ្នេរក្រោយសាលាបច្ចេកទេស​ ​ដុន បូស្កូ ខេត្តកែប​ កាលពីថ្ងៃ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៤ ហើយត្រុវបានដឹកនាំដោយលោក ម៉ាក ។ក្នុងការលេងកីឡានេះ ត្រូវបានចាប់ផ្ដើមពីម៉ោង ៤ រហូតដល់ម៉ោង ៦ ល្ងាច។

Sunday, January 5, 2014

តើត្រូវសរសេរស្រ្គីបអោយបានល្អដោយវីធីណា?

ការសរសេរស្រ្គីបមិនមែនជារឿងងាយស្រួលនោះទេ វាត្រូវការចំនាយពេលនិងសិក្សាអោយបាន ច្បាស់លាស់ មុនពេលសរសេរ ហើយដើម្បីអោយការសសេរស្គ្រីបទទួលបានភាពល្អប្រសើរនោះ យើងត្រូវអនុវត្តន៍គោលការណ៍ដូចខាងក្រោម៖
ទី១ ៖ត្រូវរកស្រ្គីបជំនួយ
ស្រ្គីបជំនួយពិតជាមានសារៈសំខាន់ណាស់សម្រាប់ការចាប់ផ្ដើមសរសេរស្រ្គីបសម្រាប់អ្នកដែលសរសេរជាលើកដំបូង ដែលវាអាចជួយជាគន្លិះនាំផ្លូវរបស់អ្នកសរសេរ។
ទី ២៖ចាប់ផ្ដើមបង្កើតស្រ្គីប អៅឡាញ 
 មុនពេលចាប់ផ្ដើមសរសេរ ហ្វូលស្រ្គីបយើងត្រូវចាប់ផ្ដើមសរសេរស្រ្គីប អៅឡាញជាមុនសិន ព្រោះដើម្បីក្ដោបសាច់រឿងទាំងអស់​ ។
ទី ៣៖សិក្សាពីមូលន័យនៃសាច់រឿងរបស់ស្រ្គីប និងអភិវឌ្ឃន៍ ស្រ្គីប
បន្ទាប់ពីការសរសេរស្រ្គីប អៅឡាញរូច យើងត្រូវចាប់ផ្ដើមកែប្រែនូវរាល់កង្វះខាតនៃស្រ្គីប របស់យើងជា ដំណាក់កាលៗ ដោយយោងទៅតាមស្រី្គបគំរូ។
ទី ៤៖ចាប់ផ្ដើមសរសេរហ្វូលស្រ្គីប
ហ្វូលស្រ្គីបគឺត្រូវបានគេសរសេរ ដោយរួមបញ្ចូលទាំងពាក្យសំដី សកម្មភាព ទឹកមុខ សម្លៀកបំពាក់ ទីកន្លែង ពេលវេលា ....ដោយសុក្រិត ដើម្បីអោយមានភាពងាយស្រួលក្នុងការថតនិងសម្ដែងក៏ដូច ជាការដឹកនាំ។
ទី ៥៖ភ្ជាប់កំណាត់សាច់រឿង
សាច់រឿងរបស់យើងទាំងអស់ដែលបានសរសេរត្រូវមានលំដាប់លំដោយត្រឹមត្រូវ ប៉ុន្តែក្នុងការសរសេរ ប្រាកដជាមានភាពខ្វះចន្លោះ ដូចនេះយើងត្រូវយកវាមកពិនិត្យនិងបន្ថែម ត្រង់ចំនុចខ្វះខាត។
ទី ៦៖ ស្រ្គីបសំរេច
បន្ទាប់ពីពិនិត្យរួចរាល់ហើយ ស្រ្គីបដែលយើងទទួលបាននោះហើយជាស្រ្គីបសម្រេច។

តើស្រ្គីបជាអ្វី?

ស្គ្រីបគឺជាបេះដូងរបស់ខ្សែភាពយន្ដឬរបស់សាច់រឿងឬគំរោងការណ៍ផ្សេងៗ។ជាទូទៅមុនពេលចាប់ផ្ដើមគំរោងការថតរឺការផលិតនានាគេតែងតែផ្ដោតសំខាន់ទៅលើស្រ្គីប ដែលគេអាចចាត់ទុកថាការដែលធ្វើស្រី្គបរួចគឺស្មើរនិងការងាររួចរាល់បាន ៦០ភាគរយទៅហើយ។
ហើយស្រ្គីបត្រូវបានគេចែកចេញជាច្រើនប្រភេទផ្សេងៗពី គ្នា ដែលក្នុងនោះរួមមាន ស្រ្គីបរឿង​ ស្រ្គីបឯកសារ ស្រ្គីបភាពយន្ដ...។
ស្រ្គីបគំរូ

Monday, December 30, 2013

ការរៀបចំប្រារព្ធបុណ្យសមុទ្រនៅកែប

នៅថ្ងៃទី ៣១ ខែ ១២ ឆ្នាំ ២០១៣ នៅក្នុងខេត្តកែបនិងមានការប្រារព្ធពិធីបុណ្យសមុទ្រ ដ៏ធំ ដែលមានកម្មវិធីសប្បាយៗជាច្រើន


ការប្រារព្ធពិធីបុណ្យណូអែលនៅសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប

កាលពីរាត្រីថ្ងៃទី ២៥ ខែឆ្នូ ឆ្នាំ២០១៣ កន្លងមកនេះនៅសាលា បច្ចេកទេសដុន បូស្កូ ខេត្តកែប មានការប្រគំតន្រ្តីគ្រីស្មាក់ដែលចាប់ផ្ដើមពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង ១២ យប់


ដែលក្នុងនោះមានរៀបចំនូវកម្មវិធីជាច្រើនដូចជា របាំ រឿងកំប្លែង ចម្រៀងពិរោះៗ រឿងអប់រំ ហ្គេមសប្បាយៗ ជាពិសេសក៏មានកម្មវិធីចាប់ឆ្នោតយករង្វាន់ជាច្រើនទៀត។

All Rights Reserved. 2014 Copyright PICKER

Powered By Blogger | Published By Gooyaabi Templates Designed By : BloggerMotion

Top