Tuesday, March 31, 2015

សារៈប្រយោជន៍នៃការ Key Background ក្នុងកម្មវិធីកាត់ត

នៅក្នុងការផលិតខ្សែភាពយន្ដមួយ ផលិតករ តែងតែព្យាយាម ខិតខំ ក្នុងការរកស្ទាយប្លែក នឹងគួរអោយចាប់អារម្មណ៍ យកមកស្ដែងឡើងនៅក្នុង ខ្សែភាពយន្ដរបស់ខ្លួនដើម្បីទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជន ហើយដើម្បីអោយភាពយន្ដមួយមានភាពទាក់ទាញបាន វាក៏អាស្រ័យទៅលើលក្ខខណ្ឌជាច្រើន ក្នុងនោះមានដូចជា អត្ថរស របស់អត្ថបទ  ការជ្រើសរើសតួសម្ដែង... ព្រមនឹងលក្ខខណ្ឌជាច្រើនទៀត ដែលក្នុងនោះ ការ Key Background ក៏គឺ ជាស្ទាយមួយដ៏ពេញនិយម នឹងមានសារៈសំខាន់ជាច្រើនផងដែរ សម្រាប់អ្នកកាត់តកម្មវិធី ក្នុងនោះមានដូចជា៖

  1. ចំនេញថិវកាក្នុងការធ្វើដំណើរទៅកាន់ ទីតាំងពិតប្រាកដ (Real Place) 
  2. កាត់បន្ថយការប្រថុយនឹងគ្រោះថ្នាក់របស់តួអង្គ ព្រោះថា នៅក្នុងសាច់រឿងមានឈុតខ្លះត្រូវតម្រូវអោយតួអង្គ លោតចូលក្នុងភ្លើង ឬ លោកចុះពីលើអគារខ្ពស់ៗ។
  3. ធ្វើអោយសាច់រឿង មានភាពទាក់ទាញតាមរយៈ Fix Footage ដែលបង្កើតឡើង តាមរយៈកម្មវិធី ផ្សេងៗដូចជា 3D Cinema 4D ...មកប្រើប្រាស់បាន។

Thursday, November 27, 2014

គន្លិះនៃការ Clone នៅក្នុងកម្មវិធីកាត់ត

នៅក្នុងបច្ចេកទេសកាត់ត អ្នកកាត់ត (Editor) នីមួយៗតែងតែមាននូវបច្ចេកទេសកាត់ត ផ្សេងៗទៅតាមការឆ្នៃប្រឌិតរបស់ខ្លួនដើម្បីបង្កើតនូវភាពទាក់ទាញ ដែលក្នុងនោះមានដូចជា ការ Key Background Mask នឹងបច្ចេកទេសជាច្រើនទៀត យ៉ាងណាមិញ

Thursday, March 20, 2014

អំពីកម្មវីធី Adobe After Effect

កម្មវីធី Adobe After Effect គឺជា ទំរង់ផលិតផលមួយដែលផលិត ឡើងដោយក្រុមហ៊ុន Adobe ដែលគេ និយមប្រើនៅតាម ស្ថានី័យ ទូរទស្សន៍ និង តាមផលិតកម្មនានា ដែលគេនិយម ប្រើវា ដើម្បីរចនា​ Background អោយមានចលនា​រស់រវើក បង្កើតស្ពតពាណិជ្ជកម្ម និង លេងEffectនៅក្នុង​ខ្សែភាពយន្ដ។​ កម្មវិធីនេះគេនិយមប្រើនៅអ៊ឺរ៉ុប​ និងនៅអាស៊ី ជាពិសេសគឺ ប្រទេសកម្ពុជាយើងតែម្ដង។ជាមួយនិងកម្មវិធីនេះគេអាចធ្វើវា បានច្រើនយ៉ាងទៅតាមសម្ថតភាពនៃការប្រើប្រាស់របស់ យើង ផងដែរ។
     ជាក់ស្ដែងកម្មវិធី Adobe After Effect វាមានភាពទាក់ទាញ ប្រើបានច្រើនបែបច្រើនយ៉ាងអាស្រ័យដោយមានកម្មវិធីជំនួយ ដូចជា Maya cool 3D ជាដើម។

Monday, March 17, 2014

តើអ្នកណាជាអ្នកផ្លាស់ប្ដូរប្រវិត្តសាស្រ្ដមនុស្ស?

យើងដឹងហើយថាពីមួយជំនាន់ទៅមួយជំនាន់ មនុស្សនៅលើសកលលោក តែងតែមានការផ្លាស់ប្ដូរ នូវផ្នត់គំនិត ក៏ដូចជាឥរិយាបទទៅនិងមជ្ឈដា្ធនជុំវិញខ្លួន ហើយកត្តាទាំងនេះ មានចំនុចចាប់ផ្ដើម មកពី ស្រ្ដី។ហេតុអ្វីបានជាគេហ៊ាននិយាយដូចនេះ?
បើយើងវិភាគអោយបានដិតដល់យើងសង្កេតឃើញថា សង្គមអាចកើតឡើងពីមនុស្ស ហើយមនុស្សនោះទៀតសោត មុននិងគេបានក្លាយជាមនុស្សពេញលក្ខណៈគេត្រូវការ ឆ្លងកាត់ នូវភាពជាកុមារ ដែលក្នុងវ័យនេះ ចំពោះគេម្ដាយគឺជាអ្វីៗគ្រប់បែបយ៉ាងរបស់គេ   ព្រោះមានតែ ម្ដាយទេដែលបាននៅជិតស្និទជាមួយនិងគេជាងគេ  ហេតុនេះហើយអ្វី ដែលម្ដាយនិយាយគឺជា អ្វីដែលមានប្រសិទ្ធភាពណាស់ចំពោះក្មេង ។

Sunday, March 9, 2014

ការប្រែប្រួលរបស់វ័យជំទង់

ពាក្យជំទង់ចង់សំដៅទៅលើមនុស្សដែលមានវ័យចាប់ពី ១១ ឆ្នាំទៅ ១៥ ឆ្នាំ ហើយនៅចន្លោះវ័យនេះ រូបរាងកាយ ក៏ដូចជាអារម្មណ៍របស់គេ មានការ ប្រែប្រួល ទៅយ៉ាង ឆាប់រហ័ស ដូចជាការបែក សម្លេង  ឡើងមុន ...រីឯ ខាងផ្លូវ អារម្មណ័ ក្នុងកំឡុងពេលនេះ ជំទង់ តែងមានអារម្មណ៍ចង់ ក្លាយជាមនុស្សពេញវ័យ ដែលមានភាពឯករាជ្យ ហើយចង់ បង្ហាញទៅកាន់ អ្នកដទៃថា គេអាចជាម្ចាស់ការលើខ្លួនឯង បានហើយ តែ ចង់រស់នៅក្នុង លក្ខណៈជាក្មេង។ហើយ ដោយសារតែការប្រែប្រួលនេះហើយ​ ទើបធ្វើអោយពេលខ្លះ គេក្លាយទៅជារឹងរូសមានៈ ។
 នៅពេលនោះជាពេលដែលគេចាប់ផ្ដើមប្រៀបធៀបរាងកាយរបស់ខ្លួនឯងជាមួយនិងអ្នកដទៃ ហើយវាក៏ជាពេលដ៏សំខាន់ដែលឪពុកម្ដាយត្រូវធ្វើជាម៉ូដែលដ៏ល្អសម្រាប់កូន។

Friday, March 7, 2014

តើអ្វីទៅជាអនុសប្បជញ្ញៈ?

តើអ្វីទៅជាអនុសប្បជញ្ញៈ?


អនុសប្បជញ្ញៈគឺជាផ្នែកមួយនៃការចងចាំរបស់មនុស្សដែលបានស្ថិតនៅស្រទាប់បាតនៃខួរក្បាល ដែលវាមានលក្ខណៈស្រពេចស្រពិល តែយើងអាចដឹងថាវាបានកើតឡើងចំពោះយើង នៅពេលដែលយើងបានជួបនិងព្រិត្តិការណ៍នោះម្ដងទៀត។

Tuesday, March 4, 2014

តើអ្វីទៅជាកម្មវីធី Sony Vegas?

តើអ្វីទៅជាកម្មវីធី Sony Vegas?

កម្មវីធី Sony Vegas គឺជាស៊េរីកម្មវីធី Multimedia មួយរបស់ក្រុុមហ៊ុន Sony Media Software។ កម្មវិធីនេះ បង្កើតឡើេងក្នុងគោលបំណងជួយសំរួល ដល់អ្នកមានបំណងកាត់ត និងបង្កើត Audio និងVideo បង្កើតជារូបភាព ជាCD  តម្លើងចម្រៀងKaraoke បង្កើតឈុតVideo ខ្លីៗ​ បន្ថែម​ Video effect, Video transition ថតយករូបភាពវីដេអូ ចេញពីCamera (DV) capture DVD នាំឯកសារចេញជាប្រភេទ DVD ព្រមទាំងឯកសារផ្សេងៗជាច្រើនទៀត។

អំពីកម្មវិធី Wamp Server

អំពីកម្មវិធី Wamp Server


កម្មវិធី Wamp server គឺជាកម្មវីធី សម្រាប់ធ្វើ គេហៈទំព័រ ដែលអាចដំណើរការបាននៅលើ កុំព្យូទ័រ ហើយថាជាកម្មវិធី ដែលគ្រប់គ្រងទៅលើ Database  My SQL នៅលើកុំព្យទ័រផ្ទាល់។

អ្វីទៅជាអនុសប្បជញ្ញៈ?(what is subconscious?)

អ្វីទៅជាអនុសប្បជញ្ញៈ?(what is subconscious?)

អនុសប្បជញ្ញៈគឺជាផ្នែកមួយនៃការចងចាំរបស់មនុស្សដែលបានស្ថិតនៅស្រទាប់បាតនៃខួរក្បាល ដែលវាមានលក្ខណៈស្រពេចស្រពិល តែយើងអាចដឹងថាវាបានកើតឡើងចំពោះយើង នៅពេលដែលយើងបានជួបនិងព្រិត្តិការណ៍នោះម្ដងទៀត។

អនុសប្បជញ្ញៈ ពិតជាមានឥទ្ធិពលណាស់ចំពោះការរស់នៅរបស់មនុស្សទោះបីជាវាស្ថិតនៅក្នុុងការ ស្រពេចស្រពិលក៏ដោេយ តែយើងក៏អាចយកវាមកវិញបានដែរទោះបីជាមិនបានទាំងស្រុងតែវាក៏ បានខ្លះដែរ។ហើយពាក្យថា អនុសប្បជញ្ញៈ ត្រូវបានដាក់ដោយលោក Pierre Janet។

Sunday, March 2, 2014

ការបាត់បង់ប្រធានផ្នែកនិង គ្រូ​ ផ្នែកសណ្ធាគារនៃសាលាបច្ចកទេស ដុន បូស្កូកែប

ការបាត់បង់ប្រធានផ្នែកនិង គ្រូ​ ផ្នែកសណ្ធាគារនៃសាលាបច្ចកទេស ដុន បូស្កូកែប


ដំណឹងដ៏គួរអោយសោកស្ដាយមួយបានកើតឡើងនៅសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប គឺការបាត់បង់លោកគ្រូរ៉េន ដែលជាប្រធានផ្នែកសណ្ធាគារ ដែលបានទទួលអនិច្ចកម្មកាលពី វេលាម៉ោង ២ ព្រឹកថ្ងៃទី ០២​ ខែមិនា ឆ្នាំ ២០១៤ ដោយសារឧប្បទ្ទេវហេតុ ដ៏កាចសាហាវ មួយ ដែលបានកើតឡើងនៅខេត្តកែប បណ្ដាលអោយលោកគ្រូូបានស្លាប់បាត់បង់ជីវិតនៅនិងកន្លែង កើតហេតុតែម្ដង និងបណ្ដាលអោយលោកគ្រូ សូន ត្រូូវរងរបួស យ៉ាងទំម្ងន់ដោយបាក់ដៃ ទាំងសងខាង និងឈាមកក្នុងខួរក្បាល ហើយត្រូូវបញ្ចូនទៅសម្រាកព្យាបាលនៅប្រទេស វៀតណាម។ចំណែកលោកគ្រូ សាកសពលោកគ្រូរ៉េន ក៏ត្រូវបានបញ្ជូនទៅអោយក្រុម គ្រួសាត រៀបចំធ្វើបុណ្យតាមប្រពៃណី។

Friday, February 21, 2014

សាលាបច្ចេកទេសដុន បួស្កូកែប ថ្នាលបណ្ដុះកូន ទំពាំង ឥតសំណង

ដោយសារការយល់ឃើញពីកង្វះខាតរបស់ មនុស្សនៅទីក្រុង កែប សាលាបច្ចេកទេស ដុន បូស្កូ បាន ក៏បានបង្កើតអោយមានក្រុម បងប្រុសសូរិយា នៅសាលាបច្ចេកទេស នេះឡើងក្នុង គោលបំណងជួយដល់កុមារ នៅទីក្រុងកែបអោយទទួលបាននូវចំនេះដឹងផ្នែកភាសា ហើយក្រុមនិស្សិតស្មគ្រ័ចិត្តទាំងនោះ ក៏ពុំបានយកកម្រៃអ្វីពី ពួកគេឡើយ។

Wednesday, February 19, 2014

យុវសិស្សដុន បូស្កូ រីករាយជាមួយនិង កីឡា ប្រណាំងក្បូនលើទឹក















កីឡាប្រណាំងក្បូនលើទឹក នេះត្រូវបានរៀបចំឡើងនៅឆ្នេរក្រោយសាលាបច្ចេកទេស​ ​ដុន បូស្កូ ខេត្តកែប​ កាលពីថ្ងៃ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៤ ហើយត្រុវបានដឹកនាំដោយលោក ម៉ាក ។ក្នុងការលេងកីឡានេះ ត្រូវបានចាប់ផ្ដើមពីម៉ោង ៤ រហូតដល់ម៉ោង ៦ ល្ងាច។

Sunday, January 5, 2014

តើត្រូវសរសេរស្រ្គីបអោយបានល្អដោយវីធីណា?

ការសរសេរស្រ្គីបមិនមែនជារឿងងាយស្រួលនោះទេ វាត្រូវការចំនាយពេលនិងសិក្សាអោយបាន ច្បាស់លាស់ មុនពេលសរសេរ ហើយដើម្បីអោយការសសេរស្គ្រីបទទួលបានភាពល្អប្រសើរនោះ យើងត្រូវអនុវត្តន៍គោលការណ៍ដូចខាងក្រោម៖
ទី១ ៖ត្រូវរកស្រ្គីបជំនួយ
ស្រ្គីបជំនួយពិតជាមានសារៈសំខាន់ណាស់សម្រាប់ការចាប់ផ្ដើមសរសេរស្រ្គីបសម្រាប់អ្នកដែលសរសេរជាលើកដំបូង ដែលវាអាចជួយជាគន្លិះនាំផ្លូវរបស់អ្នកសរសេរ។
ទី ២៖ចាប់ផ្ដើមបង្កើតស្រ្គីប អៅឡាញ 
 មុនពេលចាប់ផ្ដើមសរសេរ ហ្វូលស្រ្គីបយើងត្រូវចាប់ផ្ដើមសរសេរស្រ្គីប អៅឡាញជាមុនសិន ព្រោះដើម្បីក្ដោបសាច់រឿងទាំងអស់​ ។
ទី ៣៖សិក្សាពីមូលន័យនៃសាច់រឿងរបស់ស្រ្គីប និងអភិវឌ្ឃន៍ ស្រ្គីប
បន្ទាប់ពីការសរសេរស្រ្គីប អៅឡាញរូច យើងត្រូវចាប់ផ្ដើមកែប្រែនូវរាល់កង្វះខាតនៃស្រ្គីប របស់យើងជា ដំណាក់កាលៗ ដោយយោងទៅតាមស្រី្គបគំរូ។
ទី ៤៖ចាប់ផ្ដើមសរសេរហ្វូលស្រ្គីប
ហ្វូលស្រ្គីបគឺត្រូវបានគេសរសេរ ដោយរួមបញ្ចូលទាំងពាក្យសំដី សកម្មភាព ទឹកមុខ សម្លៀកបំពាក់ ទីកន្លែង ពេលវេលា ....ដោយសុក្រិត ដើម្បីអោយមានភាពងាយស្រួលក្នុងការថតនិងសម្ដែងក៏ដូច ជាការដឹកនាំ។
ទី ៥៖ភ្ជាប់កំណាត់សាច់រឿង
សាច់រឿងរបស់យើងទាំងអស់ដែលបានសរសេរត្រូវមានលំដាប់លំដោយត្រឹមត្រូវ ប៉ុន្តែក្នុងការសរសេរ ប្រាកដជាមានភាពខ្វះចន្លោះ ដូចនេះយើងត្រូវយកវាមកពិនិត្យនិងបន្ថែម ត្រង់ចំនុចខ្វះខាត។
ទី ៦៖ ស្រ្គីបសំរេច
បន្ទាប់ពីពិនិត្យរួចរាល់ហើយ ស្រ្គីបដែលយើងទទួលបាននោះហើយជាស្រ្គីបសម្រេច។

តើស្រ្គីបជាអ្វី?

ស្គ្រីបគឺជាបេះដូងរបស់ខ្សែភាពយន្ដឬរបស់សាច់រឿងឬគំរោងការណ៍ផ្សេងៗ។ជាទូទៅមុនពេលចាប់ផ្ដើមគំរោងការថតរឺការផលិតនានាគេតែងតែផ្ដោតសំខាន់ទៅលើស្រ្គីប ដែលគេអាចចាត់ទុកថាការដែលធ្វើស្រី្គបរួចគឺស្មើរនិងការងាររួចរាល់បាន ៦០ភាគរយទៅហើយ។
ហើយស្រ្គីបត្រូវបានគេចែកចេញជាច្រើនប្រភេទផ្សេងៗពី គ្នា ដែលក្នុងនោះរួមមាន ស្រ្គីបរឿង​ ស្រ្គីបឯកសារ ស្រ្គីបភាពយន្ដ...។
ស្រ្គីបគំរូ

Monday, December 30, 2013

ការរៀបចំប្រារព្ធបុណ្យសមុទ្រនៅកែប

នៅថ្ងៃទី ៣១ ខែ ១២ ឆ្នាំ ២០១៣ នៅក្នុងខេត្តកែបនិងមានការប្រារព្ធពិធីបុណ្យសមុទ្រ ដ៏ធំ ដែលមានកម្មវិធីសប្បាយៗជាច្រើន


ការប្រារព្ធពិធីបុណ្យណូអែលនៅសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប

កាលពីរាត្រីថ្ងៃទី ២៥ ខែឆ្នូ ឆ្នាំ២០១៣ កន្លងមកនេះនៅសាលា បច្ចេកទេសដុន បូស្កូ ខេត្តកែប មានការប្រគំតន្រ្តីគ្រីស្មាក់ដែលចាប់ផ្ដើមពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង ១២ យប់


ដែលក្នុងនោះមានរៀបចំនូវកម្មវិធីជាច្រើនដូចជា របាំ រឿងកំប្លែង ចម្រៀងពិរោះៗ រឿងអប់រំ ហ្គេមសប្បាយៗ ជាពិសេសក៏មានកម្មវិធីចាប់ឆ្នោតយករង្វាន់ជាច្រើនទៀត។

Saturday, November 9, 2013

ការទស្សនៈកិច្ចរបស់និស្សិតសាលាដុន បូស្កូ ទៅកាន់ស្ថានីយ៍វិទ្យុជាតិ ៩ មករា​ ខេត្ត កំពត




 
កាល​ពី​ព្រឹក​វេលា​ម៉ោង​ប្រាំ​បី​និង​សាម​សិប​នាទី នា​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ថ្មីៗ​នេះ​ក្រុម​សិស្ស​និស្សិត​ផ្នែក​ ទំនាក់ទំនង​សង្គម និង សារពត័មាន នា​សាលា​បច្ចេកទេស​ ដុន ​បូស្កូ ​ខេត្ត​កែប និង ខេត្ត ព្រះសីហនុ ទទួល​បាន​ឪកាស​ដ៏​ល្អ​ក្នុង​ការ​ទៅ​ទស្សនៈ​កិច្ច​សិក្សា​ ដើម្បី​ជា​ការ​ស្រង់​យក​បទ​ពិសោធន៍ ទទួល​យក​នូវ​បច្ចេក​ទេស​ល្អៗ​ វិធីសាស្ដ្រ​ល្អ​ៗ ពី​សំណាក់​ប៉ុស្ដន៍​វិទ្យុ និង បុគ្គលិក​ដែល​បំរើ​ការងារ​ក្នុង​ប៉ុស្ដន៍​វិទ្យុ ទាំង​អស់​ពី​ដំណើរ​ការ​នៃ​ការ​ធ្វើ​ការងារ​ក្នុង​ប៉ុស្ដន៍​វិទ្យុ


នៅ​ក្នុង​ទស្សន​កិច្ច​នោះ​សិស្សា​នុសិស្ស​បួន​ក្រុម​តូចៗ​បាន​ធ្វើ​ការ​ថត​សម្លេង​ធ្វើ​ការ​សម្ភាសន៍​ដើម្បី​យក​ទៅ​ធ្វើ​ជា​របាយការណ៍ នៃ​ការ​សិក្សា​រ​បស់​ពួ​ក​គេ ចំនែក​ឯ​សិស្ស​ដទៃ​ផ្សេង​ទៀត​បាន​ធ្វើ​ការ​សាក​សួរ​និង​ព្យាយាម​ស្វែង​យល់​ពី​ការ​ធ្វើ​ការ​ងារ​របស់​ប៉ុស្ដន៍វិទ្យុ​មួយ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​និង​ផ្ចិត​ផ្ចង់ចំនែក​ឯបុគ្គលិក​ដែល​បំរើ​ការ​ក្នុង​ប៉ុស្ដ​វិទ្យុ​ទាំង​អស់​ក៏​មាន​ភាព​រីករាយ​ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ល្អ​ៗ​ និង​បច្ចេក​ទេស​របស់​​ខ្លួន​ដល់​សិស្ស​និស្សិត​ទាំង​អស់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​

នៅ​ក្នុង​សកម្មភាព​នោះ​ដែរ​មាន​ការ​ចូល​រួម​ពី​សំណាក់ លោកតា Wolfgang Baneinfeind និង លោក Michael ដែល​ជាអ្នក​មាន​ជំនាញ​ច្បាស់​លាស់​និង​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​ការងារ​ជា​អ្នក​បច្ចេក​ទេស​ក្នុង​ប៉ុស្ដន៍​វិទ្យុ​នៅ​ប្រទេស​អាឡឺម៉ង់​ ហើយ​លោក​ទាំង​ពីរ​ក៏​បាន​ស្ម័គ្រ​ចិត្ត​មក​ជួយ​បង្ហាត់​បង្រៀន​ដល់​សិស្សា​នុសិស្ស​ផ្នែក​ទំនាក់​ទំនង​សង្គម​នា​សាលាបច្ចេកទេស​ ដុន បូស្កូ ខេត្ត​កែបលើស​ពី លោកតា Wolfgang Baneinfeind និង លោក Michael ក៏​មាន​លោក​គ្រូ​ផ្នែក​ទំនាក់​ទំនង​សង្គម​រួម​ដំណើរ​ជា​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​សិស្សា​នុសិស្ស​និង​សកម្មភាព​ចុះ​ទស្សន​កិច្ច​សិក្សា​ទាំង​អស់​ឲ្យ​មាន​ភាព​កាន់​តែ​ប្រសើឡើង។

ជា​ចុង​បញ្ចប់​នៃ​ការ​ចុះ​ទស្សន​កិច្ច​សិក្សា​នេះ​សិស្សា​នុសិស្ស​ទាំង​អស់​លោក​គ្រូ​អ្នក​ស្ម័គ្រ​ចិត្ត​ ព្រម​ទាំង​បុគ្គលិក​នៃ​ប៉ុស្ដ​វិទ្យុ​បាន​ធ្វើ​ការ​ថត​រូប​ទុក​ជា​អនុស្សាវរី​ ព្រម​ទាំង​បញ្ចប់​ការ​ធ្វើ​ទស្សនកិច្ច​សិក្សា​នេះ​បាន​យ៉ាង​ពេញ​លេញ​ និង​ប្រកប​ដោយ​ភាព​ជោកជ័យ​។

Friday, November 1, 2013

ពិធីសម្ពោធផ្ទះស្នាក់គ្រូស្រី នៅសាលា ដុន បូស្កូ


កាលពីថ្ងៃព្រហស្បតិ៍ទី៣១ ខែ វិឆ្ជកា ឆ្នាំ ២០១៣ នៅសាលាបច្ចេកទេសដុន បូស្កូ​ ខេត្តកែបមានការរៀបចំកម្មវីធីបើកសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការនូវ

ការថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តរបស់សាលាដុន បូស្កូ



នៅថ្ងៃ ទី ១ ខែ វិឆ្ជកា ឆ្នាំ ២០១៣ វេលាម៉ោង ២:៣០ នៅសាលា ដុន បូស្កូកែប មានការរៀបចំកម្មវីធីថ្លែងអំណរគុណ លោកគ្រូស្ម័គ្រចិត្ត ពីរនាក់គឺលោកគ្រូ តុលា និង លោកគ្រូសុខ្យា ដែលបានស្មគ្រ័ចិត្តចុះមកបង្រៀន សិស្សអស់រយះពេល ៣ ខែ ពេញ។

Thursday, May 9, 2013

ប្រវត្តិ ម៉ារីលីនម៉ុនរ៉ូ


ម៉ារីលីនម៉ុនរ៉ូ(Marily Monroe)  បានកើតនៅ​ ន័រមឺ ចេន ម័រថិនសិន នៅក្នុង ខែ​មិថុនា ទី១ ឆ្នាំ​ ១៩២៦ ហើយបានស្លាប់នៅក្នុងខែ សីហា , ១៩៦២ ។នាងជា​តារា​ស​ម្តែ​ង​ម៉ូដែល​​អាមេរិកនិង​តារា​ចម្រៀង​ដែល​បាន​ក្លាយ​​​ជា​និមិត្ត​សញ្ញា​រួម​ភេទ​ដ៏​សំខាន់​មួយ​ត្រូវ​បាន​គេ ប្រគល់នាទីជាតួឯក នៅ​ក្នុង​ចំនួន​ នៃ​ពាណិជ្ជកម្មបែបជា រូបភាព​ដែលមានចលនា ​ដែល​ទទួល​បាន​ជោគជ័ យ​ក្នុង​អំឡុង​ទសវត្ស ១៩៥០ និង ១៩៦០ នៅ​ដើម​។បន្ទាប់ ​ពី​ ការ​ចំណាយ​ច្រើន​ពី​កុមារភាព​របស់​នាង​ ដែល ស្ថិត នៅ ក្រោមការផ្គត់ផ្គងពីអ្នកផ្ទះ ម៉ុនរ៉ូ បាន​ចាប់​ផ្តើ​ម​អាជីព​ជា​ម៉ូដែល ហើយបាន នាំ អោយមាន កិច្ចសន្យា សំដែងខ្សែភាពយន្ដ រវាងនាងនិង ផលិតកម្ម ធ្វែនធី សេនឈឺរី ហ្វក្ស ​នៅ​ក្នុង​ឆ្នាំ ១៩៤៦ ផងដែរ ។ ការ​បង្ហាញ​ខ្លួន​នៅ​ដើម​ខ្សែ​ភាព​យន្ត​ដំបូងរបស់​នាង​មានកម្រិតតិចតួចណាស់ ​ប៉ុន្តែ​ការ​សំដែង​របស់​នាង​នៅ​ក្នុង​ព្រៃ អេសផាលធ៍  និង​ការសំដែង ​អំពី​អែ​វ (នៅឆ្នាំ ១៩៥០)បាន​ទាក់ទាញ​ចំណាប់ អារម្មណ៍ អ្នកទស្សនាជាខ្លាំង​។ ដោយ ១៩៥២ នាង​បាន​ដើរ​តួជាតួឯកដែល​ឈាន​មុខគេដែល​ ជា​លើក​ដំបូងរបស់​នាង​​នៅ​ក្នុងរឿង ដុន បរដឺ ធូ នក់ និង​ឆ្នាំ ១៩៥៣ បាន​នាំ​មក​នូវ​ការ​នាំ​មុខគេ ម្ដង ទៀតគឺ​នៅ​ក្នុងរឿង នែរការ៉ានៀរ ដែលជា ខ្សែ​ភាព​យន្ត​មួយ​ដែល មានលក្ខណះ កំសត់ ដែលនាង ត្រូវគេទាក់ចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ។ ដោយសារតែ សម្បុរទង់ដែង និង ទេព្យកោសល្យ របស់​នាង​ធ្វើអោយនាង បានទទួល ការចាប់អារម្មណ៍និង ត្រូវបានគេជ្រើសរើស អោយសំដែង ជាតួឯក នៅក្នុង ភាព​យន្ត​ជា​បន្ត​បន្ទាប់​ដូច​ជា ជេន៍ថលម៉ែន ផ្រីសហ្វឺ ប្លនស៍ (ឆ្នាំ ១៩៥៣)  រឿង ហៅធូ មៀរី អឹ មីលលៀនៀរ (១៩៥៣) និង​ រឿង ដឹ សិវិន យៀរ អ៊ីតធ៍ (ឆ្នាំ ១៩៥៥)។ នៅពេលនោះដែរ​ ម៉ុនរ៉ូ បាន​សិក្សាអំពីការសំដែង​នៅ​ស្ទូឌីយោ ជាមួយនិង ​ភ្នាក់ងារ​នៅទីនោះ គោលបំណងដើម្បី​ជួយពង្រឹង ការសំដែង​​របស់នាង​។ ការសំដែង​របស់​នាង​នៅចំណតរថយន្ដ ត្រូវបាន អ្នករិះគន់ពីមុន ទទួល ស្គាល់ ហើយចាត់ទុកជាខ្សែភាពយន្ដ ដែលគួរតែ ទទួលបាន ពានរង្វាន់ផងដែរ ​។សម្មិទ្ធផល ក្រុម​ហ៊ុន​ របស់នាង​ (ផលិតកម្ម ដែល ម៉ារីលីន ម៉ុនរ៉ូ សំដែង) ដែលត្រូវបានទទួលស្គាល់នោះគឺរឿង ដឹ ព្រីន អែន ដឹ សូរហ្គឺល(ឆ្នាំ ១៩៥៧ហើយវា ជារឿងមួយ ដែលធ្វើអោយនាង បានទទួលពានរង្វាន់ បាហ្វតា(BAFTA) និង​ឈ្នះ​ពាន​រង្វាន់​មួយទៀតពី លោក David Di Donatello ។ នាង​ទទួល​បាន​ពាន​រង្វាន់​ ហ្គលដិន ហ្គ្លប់ (សកលមាស)  សម្រាប់​ការ​សំដែង របស់​នាង​នៅ​ក្នុងរឿង ស៊ាំ ឡាយ៍ អ៊ីតហ័ត​) (Some like It Hot) នៅឆ្នាំ ១៩៥៩។ ខ្សែ​ភាព​យន្ត​ដែល​បាន​បញ្ចប់​ចុង​ក្រោយ​របស់ ម៉ុនរ៉ូ គឺរឿង មីសហ្វីតស៍ (Misfits )នៅឆ្នាំ ១៩៦១ ដែលសាច់រឿងនេះបាន ​​សហការជាមួយនិងតារា ម្នាក់ដែល ត្រូវបានគេអោយឈ្មោះថា​ ហ្គេបល ខ្លឺក (Gable Clark) ដោយ​បន្ទាប់​មក​បានក្លាយជាប្តី​ទី ៣ របស់​នាង​,គឺ អាដឺ មីលល័រ ( Arthur Miller)
នៅ​វេលា​ចុង​ក្រោយ​នៃ​ជីវិត​របស់ ម៉ុនរ៉ូ ដែល​ត្រូវ​បាន​ហ៊ុំពទ្ធ័ទៅ​ដោយ​ជំងឺ​ មាន​បញ្ហា​ផ្ទាល់​ខ្លួន​និង​កេរ្តិ៍​ឈ្មោះ​ដែលមិនល្អ ហើយក្រោយមកចាប់ផ្ដើម​មានការ​លំបាក​ក្នុង​ការ​ធ្វើការ​ជាមួយ​។ ប្រវត្តិ​នៃ​ការ​ស្លាប់​របស់​នាង​បត្រូវបានគេប៉ាន់ស្មានថាបណ្ដាលមកពី​ការប្រើប្រាស់គ្រឿងញៀនច្រើនពេក។ ​ នៅ​ក្នុង​ឆ្នាំ ១៩៩៩​​ ម៉ុនរ៉ូ ជាតារាដែល​ត្រូវ​បាន​គេ​ចំណាត់​ថ្នាក់​ថា​ជា​តារា​ស្រី​​ទី​ប្រាំមួយ ដែលអស្ចារ្យ​បំផុត​គ្រប់​ពេលវេលា​ទាំង​អស់​ដោយ​វិទ្យាស្ថាន​ភាពយន្ត​អាមេរិក​។ នៅក្នុង​ប៉ុន្មាន​ទសវត្ស​បន្ទាប់ពី​ការ​ស្លាប់​របស់​នាង​នាង​ត្រូវ​បាន​គេរំលឹក​ឡើង​ជា​ញឹកញាប់​ទាំងបែបសម័យ និង​ទាំង​តំណាង​អោយ វប្បធម៌​ក៏​ដូច​ជា​និមិត្ត​សញ្ញា​នៃសំរស់របស់ពិភពលោកដោយសហរដ្ធអាមេរិក​។ នៅ​ឆ្នាំ ២០០៩ ជា ឆ្នាំដែល​មាន​ប​ណ្តា​ញ​ទូរទស្សន៍​ម​គ្គុ​ទ្ទេ​ស​​bបានអោយឈ្មោះ​  នាងថាជាស្រ្ដីលេខ១ ​នៅ​ក្នុង ខ្សែ​ភាព​យន្ត​   ស៊ិកស៊ីអេស វ៉ុម៉ែន អហ្វ អល ដឹ ថាម (​ស្ត្រី ដែល ស៊ិកស៊ី គ្រប់ពេល)។

All Rights Reserved. 2014 Copyright PICKER

Powered By Blogger | Published By Gooyaabi Templates Designed By : BloggerMotion

Top